មធ្យោបាយដឹកមី Soba សម័យ Showa តើអាចប្រៀបនឹងសមត្ថភាពដឹកជញ្ជូនសព្វថ្ងៃទេ?
បច្ចុប្បន្ននេះសេវាកម្មដឹកជញ្ជូនអាហារដល់ផ្ទះកាន់តែមានច្រើន។ កាលពីសម័យមុនជប៉ុនប្រើកង់សម្រាប់ដឹកជញ្ជូនមី Soba ខុសពីសេវាកម្មដឹកជញ្ជូនសព្វថ្ងៃ។
រូបភាពអ្នកដឹកមី Soba ត្រូវបានថតនៅសម័យ Showa ឆ្នាំ (១៩២៩-១៩៨៩) បានក្លាយជាប្រធានបទទទួលការចាប់អារម្មណ៍លើបណ្តាញសង្គម Twitter ។ អ្នកប្រើបណ្តាញសង្គមសម្តែងការកោតសរសើរចំពោះសមត្ថភាពរក្សាលំនឹង និងកម្លាំងរបស់អ្នកដឹកជញ្ជូន។
https://twitter.com/oShow92565091/status/1159996111773245440?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1159996111773245440%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F100245.html
https://twitter.com/oShow92565091/status/1159996077858156544?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1159996077858156544%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F100245.html
តើអាចប្រៀបនឹងសមត្ថភាពដឹកលើសកម្រិតរបស់ប្រជាជនខ្មែរទេ?
ម្ចាស់ហាងមី Soba ដ៏ល្បី Yudetaro ក៏ឆ្លៀតបង្ហាញរូបថតចាស់របស់ខ្លួន។
ゆで太郎創業者も仲間に入れて下さい! pic.twitter.com/gp3uMz57UQ
— ゆで太郎 いわき鹿島店 (@yudetaro_iwaki) August 11, 2019
ទោះជាយ៉ាងណាមិនយូរប៉ុន្មានការដឹកជញ្ជូនដោយប្រើកង់ត្រូវជំនួសដោយម៉ូតូ ចំនួនមីដែលត្រូវដឹកជញ្ជូនក្នុងពេលតែមួយក៏ត្រូវបានកាត់បន្ថយដើម្បីធានាសុវត្ថិភាពផងដែរ។
សព្វថ្ងៃនេះភោជនីយដ្ឋានប្រើ demaeki (delivery machine – ម៉ាសុីនដឹកជញ្ជូន) ដែលជាប្រព័ន្ធរួមបញ្ចូលគ្នាជាមួយម៉ូតូឬកង់ដឹកទំនិញ។
さらにその後、画期的なあの「出前機」が発明され……(´;ω;`)つ pic.twitter.com/tWZHiPIftJ
— king-biscuit (@kingbiscuitSIU) August 10, 2019
Demaeki ត្រូវបានរចនាឡើងយ៉ាងឆ្លាតវៃដើម្បីកុំអោយកំពប់មីទោះអ្នកបើកបរជិះបត់ក៏ដោយ។
出前機がまだ無かった頃。戦前のそば屋の出前風景がスゴすぎるwwwww https://t.co/n5AUxjIUrb pic.twitter.com/9K47T171A9
— virtualkj (@virtualkj1) August 11, 2019
ការដឹកជញ្ជូនដោយប្រើ demaeki លែងពិបាកដូចមុនទៀតហើយ ប៉ុន្តែទិដ្ឋភាពកង់ដឹកមីនៅតែធ្វើឱ្យប្រជាជនជប៉ុនជាច្រើនរស់ក្នុងសម័យនោះចងចាំ និងសោកស្តាយអតីតកាល។ ប្រសិនបើអ្នកសំណាងអ្នកនៅតែអាចមើលឃើញទិដ្ឋភាពដឹកជញ្ជូនតាមរបៀបចាស់លើដងផ្លូវជប៉ុន។
この蕎麦屋の出前、2010年6月の日付がついてる。都内のどこで撮ったかは忘れちゃった pic.twitter.com/8tKFlb32Lh
— (パ) (@im9d) August 14, 2019
ទោះបីជាអ្នកមិនឃើញទិដ្ឋភាពដឹកជញ្ជូនក្នុងជីវិតពិត ប៉ុន្តែអ្នកអាចមើលឃើញក្នុងវីដេអូហ្គេម។
妖怪ウォッチにも出てましたね pic.twitter.com/DgSQlJzfGR
— ももか@白き願いの自己中魔人 (@vegamomo92) August 9, 2019
សង្គមអភិវឌ្ឍបណ្តាលអោយមានការផ្លាស់ប្តូរជាច្រើន ប្រទេសកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការផ្លាស់ប្តូរជាក់ស្តែងបំផុតដែរ។ ជាការពិតការអភិវឌ្ឍពិតជាសំខាន់ក្នុងការឆ្ពោះទៅរកសង្គមស៊ីវិល័យ ប៉ុន្តែជាការប្រសើរដែលដឹកថាទំនៀមទម្លាប់មួយចំនួននៅតែត្រូវបានរក្សាដដែល។
ឯកសារយោង៖ Blog.esuteru
Sacchan