របៀបបែងចែកជនជាតិជប៉ុន កូរ៉េ និងចិនតាមរយៈស្ទីលសម្លៀក​បំពាក់

តើអ្នកអាចមើលដឹងថាមនុស្សម្នាក់ជាជនជាតិជប៉ុន កូរ៉េ ឬចិនដោយគ្រាន់តែសង្កេតទៅលើស្ទីលសម្លៀកបំពាក់របស់ពួកគេទេ? សាកគិតមើលពេលអ្នកទៅប្រទេសជប៉ុន ទោះបីជាអ្នកមិនចេះភាសាក៏ដោយ ប៉ុន្តែគ្រាន់តែមើលសម្លៀកបំពាក់អ្នកអាចទាយដឹងខ្លះៗពីប្រទេសរបស់ពួកគេ។

រូបភាព https://www.vivi.tv/post94533/

ក្នុងចំណោមស្ទីលសម្លៀកបំពាក់របស់ប្រទេសទាំងបី ស្ទីលសម្លៀកបំពាក់របស់ជនជាតិជប៉ុនងាយបែងចែកជាង​គេ​ព្រោះសង្កត់ធ្ងន់លើចំណុចលម្អិត។

អាស្រ័យលើអាយុ ការងារ និងចំណង់ចំណូលចិត្ត ដូច្នេះស្ទីលសម្លៀកបំពាក់របស់ពួកគេអាចខុសគ្នាបន្តិចបន្តួច ពីព្រោះប្រជាជនជប៉ុនមានទំនោរធ្វើយ៉ាងណាអោយសម្លៀកបំពាក់ស្របតាមសម័យកាល ហើយការជ្រើសរើសសម្លៀក​បំពាក់ក៏ផ្អែកលើឋានៈរបស់ពួកគេផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងភាគច្រើនស្រ្តីជប៉ុនតុបតែងខ្លួនសមរម្យ ចំណាយ​ពេលធ្វើសក់ និងផាត់មុខស្របតាមកាលៈទេសៈ។

ភាគច្រើនសហគ្រិនតែងស្លៀកពាក់ពណ៌ប្រផេះ និងខ្មៅ នៅពេលទៅធ្វើការពួកគេស្លៀកពាក់គួរសម ខណៈពេលដែលថ្ងៃឈប់សម្រាកពួកគេចូលចិត្តស្លៀកពាក់ធម្មតាសាមញ្ញដូចជាម៉ាក UNIQLO, MUJI ។ល។ ម៉ាកយីហោជប៉ុន​ដូច​ជា Kenzo, Comme des Garçon, ISSEY MIYAKE ជាដើមក៏ជាជម្រើសដ៏ពេញនិយមផងដែរ។

សិស្ស និងយុវជនជ្រើសរើសម៉ូតដែលមានពណ៌ស្រស់ឆើតបន្តិច ហើយសម្លៀកបំពាក់របស់ពួកគេក៏មានភាពចម្រុះផងដែរ។ ពួកគេ​ផ្តោត​សំខាន់​លើគ្រឿងតុបតែងដូចជាស្រោមជើង ខ្សែដៃ ។ល។ មនុស្សមួយចំនួនចូលចិត្តស្ទីលសម្លៀក​បំពាក់​រាងរលុងបន្តិច មិន​ផ្តោត​សំខាន់លើរូបរាងតែបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន។ យុវជនចូលចិត្តបង្ហាញ​បុគ្គលិកលក្ខណៈរបស់ពួកគេតាមរយៈការស្លៀកពាក់ ទោះបីអ្នកខ្លះមើលទៅរាងចម្លែកបន្តិច។

រូបភាព https://www.sayakasumi382.com/entry/2017/03/08/205858

ចំណុចស្រដៀងគ្នា

ដោយសារប្រទេសទាំងបីជាប្រទេសអាស៊ី លើសពីនេះទំនោរទិញទំនិញអនឡាញផ្តល់ភាពងាយស្រួលក្នុងការទិញសម្លៀក​​បំពាក់​ក្រៅប្រទេស ខណៈប្រទេសទាំងបីរងឥទ្ធិពលទៅមកដូច្នេះមិនមានអ្វីប្លែកច្រើនឡើយ។

លើសពីនេះទៅទៀតម៉ូដសម្លៀកបំពាក់កូរ៉េកំពុងពេញនិយមកាន់តែខ្លាំងឡើង ជាពិសេសអ្នកអាចរកទិញម៉ាកកូរ៉េ​ជា​ច្រើននៅតាមកន្លែងដូចជា Harajuku (ឧទាហរណ៍ម៉ាក KONVINI, (me), Romantic Standard ។ល។) យុវវ័យជប៉ុនចាប់ផ្តើមស្លៀកពាក់ដូចជនជាតិកូរ៉េព្រោះគាំទ្រតារាកូរ៉េ។

ដូច្នេះពេលខ្លះពិបាកក្នុងការបែងចែកជនជាតិជប៉ុន និងកូរ៉េ (ភាគច្រើនជាយុវជន) ។

រូបភាព https://slidesplayer.net/slide/11439816/

ចំណុចខុសគ្នា

ជនជាតិជប៉ុន – មានទំនោរស្លៀកពាក់តាមរដូវកាល ពិធីបុណ្យ ហើយពួកគេមានជំនាញបញ្ចូលគ្រឿងតុបតែងដូចជា (មួក ស្រោមជើង កន្សែងបង់កជាដើម) ។ ពួកគេជ្រើសរើសម៉ាកជប៉ុនជាចម្បងហើយរួមបញ្ចូលជាមួយយីហោអ៊ឺរ៉ុប។

រូបភាព https://fshnjp.blogspot.com/2019/12/blog-post_346.html

ជនជាតិចិន – ពួកគេចូលចិត្តប្រើម៉ាកសម្លៀកបំពាក់ល្បី ។ ស្ត្រីចូលចិត្តស្ទីលសិចស៊ី រីឯបុរសចូលចិត្តស្ទីលធម្មតា។ ភាគ​ច្រើន​ពួកគេជ្រើស​រើស​យក​យីហោអ៊ឺរ៉ុបជាចម្បងរួមជាមួយយីហោល្បីរបស់ជប៉ុន និងកូរ៉េ។

ជនជាតិកូរ៉េ – ពួកគេចូលចិត្តម៉ូដសម្លៀកបំពាក់សាមញ្ញ។ សព្វថ្ងៃយុវជនមានចំណូលចិត្តស្រដៀងតារា KPOP ហើយ​ភាគច្រើនពួកគេជ្រើសម៉ាកសំលៀកបំពាក់កូរ៉េ និងយីហោអ៊ឺរ៉ុប។

រូបភាព https://fshnjp.blogspot.com/2019/12/blog-post_346.html

សន្និដ្ឋាន

ទោះបីជាស្ទីលសម្លៀកបំពាក់របស់ជប៉ុន កូរ៉េ និងចិនខុសគ្នា ប៉ុន្តែមនុស្សម្នាក់ៗមានស្ទីលរៀងខ្លួន ដូច្នេះមិនមានអ្វីអាចកំណត់សម្គាល់ប្រទេសនីមួយៗជាក់លាក់ឡើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: