រឿងថ្មីរបស់ Netflix “តួអង្គ Yasuke – រឿងរ៉ាវសាមូរ៉ៃដែលមានដើមកំណើតអាហ្រ្វិក”
Yasuke ដែលជាខ្សែភាពយន្ត Netflix នាពេលខាងមុខនេះរបស់ LeSean Thomas ចេញផ្សាយឈុតខ្លីជាផ្លូវការហើយ។
Anime ចេញផ្សាយនៅថ្ងៃទី ២៩ ខែមេសាមាន ៦ ភាគ។
Thomas កំពុងសហការជាមួយផលិតករប្រតិបត្តិ LaKeith Stanfield តន្ត្រីករ Flying Lotus និង Studio MAPPA (ស្ទូឌីយោនៅពីក្រោយរដូវកាលចុងក្រោយរបស់ Attack on Titan, Jujutsu Kaisen …) ដើម្បីផលិតរឿងគំនូរជីវចល Anime ដែលបំផុសគំនិតដោយរឿងព្រេងនិទានសាមូរ៉ៃមានដើមកំណើតអាហ្វ្រិកបម្រើក្រោមសម័យ Oda Nobunaga ។
រឿងរបស់ Yasuke បង្ហាញអំពីប្រទេសជប៉ុនក្នុងបរិបទសក្ដិភូមិត្រូវបំផ្លាញដោយសង្គ្រាម។ តួអង្គ Ronin ដែលមិនធ្លាប់ស្គាល់បានបង្ហាញខ្លួនភ្លាមៗ ហើយក្លាយជាសាមូរ៉ៃដ៏អស្ចារ្យបំផុត។ Yasuke ត្រូវប្រយុទ្ធដើម្បីសន្តិភាពនៅក្នុងជីវិតដែលពោពេញទៅដោយអំពើហឹង្សា។ នៅពេលដែលភូមិមួយក្លាយជាចំណុចកណ្តាលនៃការផ្លាស់ប្តូរ និងផែនការរបស់ស្តេចក្រាញ់ Yasuke ត្រូវលើកដាវរបស់ខ្លួន និងទទួលខុសត្រូវនាំក្មេងអាថ៌កំបាំងម្នាក់ដែលជាគោលដៅរបស់មនុស្សមានបំណងអាក្រក់ និងស្តេចក្រាញ់។
រូបភាព https://about.netflix.com/en/news/redefining-what-anime-can-be-with-yasuke
រូបភាព https://about.netflix.com/en/news/redefining-what-anime-can-be-with-yasuke
Thomas ចែករំលែកគំនិតរបស់ខ្លួនក្នុងសេ៊រីរឿងនេះដូចខាងក្រោម៖
“Yasuke គឺជាតួអង្គអាថ៌កំបាំង និងគួរអោយចាប់អារម្មណ៍មួយរូបក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលទាក់ទាញចំំណាប់អារម្មណ៍របស់បណ្តាញសារព័ត៌មានពីមុនរហូតមកដល់ពេលនេះ។ នេះជាលើកដំបូងខ្ញុំដឹងអំពីតួនាទីរបស់ Yasuke ក្នុងប្រវត្តិសាស្ត្រជប៉ុនជាងមួយទសវត្សរ៍កន្លងមកហើយ។ នៅក្នុងសៀវភៅសម្រាប់កុមារ Kuro-suke នៃ Kurusu Yoshio បង្ហាញរូបភាពធ្វើឱ្យខ្ញុំចង់ដឹងចង់ឃើញ។ ជាចុងក្រោយខ្ញុំដឹងថា Yasuke មិនត្រឹមតែជាតួអង្គប្រឌិតប៉ុណ្ណោះទេ តែជាមនុស្សពិត ខ្ញុំគិតថាវានឹងក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍សម្រាប់ដំណើររឿងផ្សងព្រេង” ។
Sacchan