ប្រព័ន្ធអប់រំនៅជប៉ុនចាក់គ្រឹះសម្រាប់ភាពជោគជ័យរបស់កុមារតាំងពីក្មេង

នៅប្រទេសជប៉ុនអោយតម្លៃទៅលើការអប់រំយ៉ាងខ្លាំង នោះហើយជាមូលហេតុចំនួនថ្ងៃសិក្សាក្នុងមួយឆ្នាំរបស់ជប៉ុន​មាន ២១០ ថ្ងៃ (ខណៈដែលអាមេរិកមាន ១៨០ ថ្ងៃ) ប៉ុណ្ណោះ។

ទោះបីជាមានភាពស្រដៀងគ្នាជាច្រើនរវាងប្រព័ន្ធអប់រំរបស់ជប៉ុន និងប្រព័ន្ធអប់រំនៅបណ្តាប្រទេសដទៃទៀត ប៉ុន្តែ​ភាពខុសគ្នានៅតែមានច្រើន។ ដោយសារភាពខុសគ្នាទាំងនោះធ្វើឱ្យប្រព័ន្ធអប់រំរបស់ជប៉ុនក្លាយជាការបណ្តុះបណ្តាលដែលមានប្រសិទ្ធភាព។

ដូច្នេះតើភាពខុសគ្នាទាំងនោះជាអ្វី?

១. កុមារមិនចាំបាច់ប្រឡងរហូតដល់ថ្នាក់ទី ៤

រូបភាព https://brightside.me/

សាលារៀនជប៉ុនផ្តោតលើឥរិយាបទជាជាងចំណេះដឹង។ គោលដៅរបស់សាលាបឋមសិក្សាជប៉ុនក្នុងរយៈពេល ៣ ឆ្នាំដំបូងផ្តោតទៅលើ​ការ​អភិវឌ្ឍ​បុគ្គលិកលក្ខណៈរបស់កុមារ បណ្តុះអាកប្បកិរិយាល្អមិនមែនវាយតម្លៃចំណេះដឹងនោះទេ។

កុមារត្រូវបានបង្រៀនអំពីទឹកចិត្តសប្បុរសធម៌ យោគយល់ អាណិតអាសូរ ក្រៅពីនេះការគោរពចំពោះអ្នកដទៃ ទំនាក់​ទំនងជាមួយធម្មជាតិ និងសត្វក៏ត្រូវចាត់ទុកថាសំខាន់ណាស់ដែរ។

២. កុមារសម្អាតថ្នាក់រៀនដោយខ្លួនឯង

រូបភាព https://brightside.me/

នៅតាមសាលានានាលើពិភពលោកតែងមានបុគ្គលិកអនាម័យ ប៉ុន្តែនៅប្រទេសជប៉ុនអ្នកសម្អាតថ្នាក់រៀនគឺជាសិស្ស។ កុមារទទួលខុសត្រូវក្នុងការសម្អាតថ្នាក់រៀន អាហារដ្ឋាន និងបន្ទប់ទឹកផងដែរ។

ប្រព័ន្ធអប់រំជប៉ុនជឿថាការរួមគ្នាសម្អាតជួយឱ្យសិស្សយល់ពីគ្នាកាន់តែច្រើន មានភាពងាយស្រួលក្នុងការធ្វើការជា​ក្រុម។ នៅពេលធ្វើការ​ដោយ​ផ្ទាល់ សិស្សចេះគោរពការងាររបស់ខ្លួន និងការងាររបស់អ្នកដទៃ។

៣. សិស្សទទួលទានអាហារជាមួយគ្រូ

រូបភាព https://brightside.me/

នៅតាមបណ្តាប្រទេសដទៃកម្រណាស់ដែលឃើញគ្រូបរិភោគជាមួយសិស្ស ប៉ុន្តែនៅជប៉ុននោះជារឿងធម្មតាទេ។ ការ​ទទួលទានអា​ហារ​​រួម​គ្នាជួយឱ្យទំនាក់ទំនងរវាងគ្រូ និងសិស្សកាន់តែមានភាពស្និទ្ធស្នាល បង្កើតបរិយាកាសដូច​ជា​អាហារ​គ្រួសារ។

លើសពីនេះប្រព័ន្ធអប់រំជប៉ុនធានារបបអាហាររបស់សិស្សមានតុល្យភាព។ ដូច្នេះនៅតាមសាលាបឋមសិក្សា អនុវិទ្យា​ល័យរដ្ឋអាហារថ្ងៃត្រង់ត្រូវបានចម្អិនស្របតាមមុខម្ហូបស្តង់ដាររបស់អ្នកជំនាញសុខភាព និងចុងភៅជំនាញ។

៤. ចូលរួមសិក្ខាសាលា

រូបភាព https://brightside.me/

នៅជប៉ុនការអនុវត្ត និងការបង្រៀនក្រៅម៉ោងមានច្រើន នៅទីនោះសិស្សអាចសិក្សាបន្ថែមអ្វីដែលមិនមាននៅសាលា​រៀន។

ថ្នាក់បង្រៀនបន្ថែមរៀនពេលល្ងាច ហើយភាគច្រើនសិស្សតែងតែចូលរួម។ សិស្សជប៉ុនតែងរៀនដោយខ្លួនឯង សូម្បី​តែថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ 

៥. ក្រៅពីមុខវិជ្ជាផ្សេងទៀត សិស្សជប៉ុនរៀនកំណាព្យ និងអក្សរផ្ចង់

រូបភាព https://brightside.me/

អក្សរផ្ចង់ជប៉ុនឬត្រូវបានគេស្គាល់ថា Shodo គឺជាសិល្បៈនៃការសរសេររបស់ជប៉ុនដោយប្រើតួអក្សរ Kanji ។

ម៉្យាងវិញទៀត Haiku គឺជាប្រភេទកំណាព្យសាមញ្ញ (តែមិនងាយតែងនោះទេ) ដែលប្រើសម្រាប់បញ្ចូលអារម្មណ៍ជ្រាល​ជ្រៅទៅកាន់អ្នកអាន។ សិល្បៈទាំងពីរប្រភេទត្រូវបានបង្រៀននៅតាមសាលារៀន ដើម្បីអោយកុមារដឹងពីរបៀប​គោរពប្រពៃណីវប្បធម៌ដែលមានអាយុកាលរាប់សតវត្សរ៍របស់ប្រទេសជាតិ។

ចំណុចបន្ថែម៖ សាលាជប៉ុនមិនបែងចែកពណ៌តាមឈ្មោះនោះទេ។

នៅប្រទេសជប៉ុនបំពង់ពណ៌ដែលប្រើសម្រាប់បង្រៀនគំនូរដល់កុមារគ្មានឈ្មោះទេ។ ផ្ទុយទៅវិញបំពង់ពណ៌នឹងពណ៌នាការរួមបញ្ចូល​គ្នា​នៃពណ៌ចម្បង។ មានតែប្រភេទពណ៌មូលដ្ឋានដូចជា (ក្រហម លឿង ខៀវ ស ខ្មៅ) បានមាន​ឈ្មោះ។ 

រូបភាព https://brightside.me/

ដើម្បីបង្កើតពណ៌ផ្សេងគ្នាយើងមានរូបមន្តលាយបញ្ចូលពណ៌។ ឧទាហរណ៍ពណ៌បៃតងត្រូវបានបង្កើតឡើងដោយ​ពណ៌​លឿង និង​ខៀវ។ រឿងនេះជួយអោយកុមារយល់ពីគោលគំនិតខ្លះៗនៃទ្រឹស្តីពណ៌ ហើយបង្រៀនពួកគេពីរបៀបផ្សំ និង​បង្កើតពណ៌ថ្មីតាមរបៀបរបស់ខ្លួន។

តើអ្នកចង់អោយប្រព័ន្ធអប់រំរបស់ប្រទេសអ្នកអនុវត្តវិធីសាស្រ្តណាមួយដែលបានរៀបរាប់ខាងលើដែរទេ?

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: