ពន្យល់ពីបាតុភូតប្តូរពណ៌ និងអាថ៌កំបាំងធម្មជាតិផ្សេងទៀតរបស់ភ្នំហ្វូជី

ភ្នំហ្វូជីជាភ្នំដែលខ្ពស់បំផុតនៅជប៉ុន ភ្នំនេះមានកម្ពស់ ៣,៧៧៦ ម៉ែត្រ ប្រសិនបើប្រៀបនឹងពិភពលោកនេះមិន​មែន​ជា​កម្ពស់​ដែលគួរអោយមានមោទនភាពនោះទេ។

កាលពីមុនពេលមានឳកាសទៅប្រទេសនេប៉ាល់ ទើបខ្ញុំដឹងថាអាកាសយានដ្ឋាននៅក្នុងប្រទេសនេះមានកម្ពស់ ១,៥០០ ម៉ែត្រធៀបនឹងកម្រិតនីវ៉ូទឹកសមុទ្រ។ នៅក្នុងប្រទេសនេះមានជួរភ្នំ Himalaya កម្ពស់ ៨,៨៤៨ ម៉ែត្រ ដូច្នេះ​ភ្នំដែលមានកម្ពស់ប្រហែល ៣,០០០ ម៉ែត្រហាក់ដូចជាមិនអាចប្រៀបបានឡើយ។

រូបភាព https://foreignlang.ecc.co.jp/know/k00041d/

ទោះជាយ៉ាងណាក៏ដោយអ្វីដែលជនជាតិជប៉ុនមានមោទនភាពចំពោះភ្នំហ្វូជីមិនមែនជាកម្ពស់នោះទេ តែជាភាពស្រស់ស្អាតដែលចាក់​ដោត​បេះដូងរបស់មនុស្សម្នាក់ៗ។ មិនត្រឹមតែអ្នកស្រុកប៉ុណ្ណោះទេ ទេសភាពភ្នំប្រកបដោយសម្រស់ក៏ “ទាក់ទាញ” ភ្ញៀវ​ទេស​ចរណ៍​បរទេស​ជាច្រើនផងដែរ។

ចូរចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរពណ៌របស់ភ្នំហ្វូជី។

ផ្ទាំងរូបភាពភ្នំហ្វូជីដំបូងគឺជាទិដ្ឋភាពដែលធ្លាប់ស្គាល់ជាងគេពេលរំលឹងពីភ្នំនេះ។ រូបភាពនោះនាំមកនូវអារម្មណ៍ព្រិល​សធ្លាក់គ្រប​ដណ្តប់ពីលើ និងភ្នំមានពណ៌ខៀវខាងក្រោម។

តើអ្នកដឹងទេថាពណ៌ខៀវខាងលើហៅយ៉ាងណាអោយប្រាកដ?

ទិដ្ឋភាពនៃរូបថតនេះស្ថិតនៅឆ្ងាយ ចម្ងាយរវាងអ្នក និងភ្នំហ្វូជីញែកចេញដោយបរិមាណខ្យល់យ៉ាងច្រើន។ ពណ៌​ខៀវ​ដែល​អ្នកមើលឃើញក៏ស្រដៀងនឹងពណ៌នៅលើមេឃដែរ។

បើដូច្នោះមែននៅពេលថ្ងៃលិចភ្នំហ្វូជីនឹងមានពណ៌ក្រហមដូចមេឃ។ បាតុភូតនេះហៅថា 赤富士 – Akafuji ដែលត្រូវ​គេចាត់ទុកជាប្រផ្នូលល្អ។

រូបភាព https://efujisan.com/fuji_point/aka_fuji.html

ចាប់ពីខែកក្កដាដល់ខែតុលាពេលស្រទាប់ព្រិលខាងលើរលាយអស់នឹងលេចចេញនូវស្រទាប់ដីលើកំពូលភ្នំ។

នៅពេលថ្ងៃលិចភ្នំមានពណ៌ក្រហមគេហៅថា Akafuji ផ្ទុយទៅវិញនៅរដូវរងារភ្នំមានពណ៌ផ្កាឈូក (ដោយ​សារ​តែ​ស្រទាប់​ព្រិល) ហៅថា 紅富士 – Benifuji ។

ជួនកាលបើអ្នកមានសំណាងអាចកំណត់ពេលវេលា និងទីកន្លែង អ្នកនឹងមើលឃើញទេសភាពភ្នំហ្វូជីពណ៌ស្វាយពេញ​ទៅដោយមន្តស្នេហ៍ដូចនេះ។

រូបភាព https://www.jalan.net/kankou/spt_19425ab2082101734/

ភ្នំហ្វូជីមានទីតាំងស្ថិតនៅក្នុងខេត្ត Yamanashi និង Shizuoka ប៉ុន្តែប្រសិនបើអ្នកមើលទេសភាពភ្នំពីម្ខាងខេត្ត Yamanashi នឹងឃើញពន្លឺឆ្លុះបញ្ចាំងលើបឹងដ៏ធំមួយ។ នៅក្នុងលក្ខខណ្ឌអាកាសធាតុល្អផ្ទៃទឹកមានសភាពស្ងប់ស្ងាត់​ឆ្លុះបញ្ចាំងទិដ្ឋភាពយ៉ាងច្បាស់។

ទេសភាពដែលគួរអោយគយគន់មានដូចជាភ្នំហ្វូជី និងផ្កាសាគូរ៉ា។

រូបភាព https://www.fuji-net.co.jp/read.php?id=50

តើអ្នកធ្លាប់បានឃើញទិដ្ឋភាពពពកលើកំពូលភ្នំហ្វូជីដែរឬទេ?

រូបភាព https://news.yahoo.co.jp/articles/4dcf3f9fb8f374af92e2d6a3171019edc012be06

តាមបទពិសោធន៍ប្រសិនបើមានពពកគ្របពីលើកំពូលភ្នំវាមានន័យថាជិតភ្លៀងហើយ។ ពពកទាំងនោះគឺជាការប្រមូលផ្តុំខ្យល់ដែលមានសំណើមបង្កើតបានជាភ្លៀង។

ភ្នំហ្វូជីអាចផ្លាស់ប្តូរពណ៌ និងរូបរាងគួរឱ្យចាប់អារម្មណ៍ជាច្រើន។ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: