ម៉ូឌែលពិតសម្តែងនឹងម៉ូឌែលនិម្មិតក្នុងវីដេអូផ្សាយពាណិជ្ជកម្មមើលមិនដឹងនរណាមនុស្សពិតនោះទេ
នៅក្នុងប្រទេសជប៉ុនទំនោរដែលបាន និងកំពុងពេញនិយមគឺម៉ូឌែលនិម្មិត។ ទាំងម៉ូឌែលប្រុសស្រីត្រូវបានបង្កើតឡើងដោយកម្មវិធីក្រាហ្វិច CG ចូលរួមក្នុងគម្រោងផ្សាយពាណិជ្ជកម្មពិត និងទទួលបានចំនួនអ្នកគាំទ្រជាច្រើន។
ថ្មីៗនេះម៉ូឌែលនិម្មិតទាំងពីររូបឈ្មោះ Imma និង Ria សហការជាមួយម៉ូឌែល “android” Saori (Saori គឺជាមនុស្សពិតដែលធ្លាប់ធ្វើត្រាប់តាម Idol CG ដ៏ល្បីគឺ Saya-chan ធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដោយសារតែសម្រស់របស់នាង) ក្នុងការផ្សាយពាណិជ្ជកម្មគ្រឿងសំអាងយីហោ Kate ។ ផលិតផលត្រូវបានផ្សព្វផ្សាយគឺ Real Cover Liquid foundation ។ នេះជាលើកទី ២ ហើយដែល Imma សហការជាមួយយីហោនេះ។
ចំណងជើងឈុតខ្លីងផ្សាយពាណិជ្ជកម្មនេះគួរឱ្យចាប់អារម្មណ៍ណាស់ Real/Unreal (ពិត/មិនពិត) ។
វីដេអូផ្សាយពាណិជ្ជកម្មរយៈពេល ៣០ វិនាទីរួមជាមួយម៉ូឌែលស្រី ៣ នាក់ស្លៀកពាក់ឈុតខ្មៅដ៏ប្រណិត ឥរិយាបថសមរម្យ និងថ្លៃថ្នូរ។ ពេលក្រឡេកមើលដំបូងមិនអាចបែងចែកក្នុងចំណោមនារីទាំង ៣ នាក់ តើនរណាជាមនុស្សពិតនោះទេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថាខណៈពេលដែល Imma (ម៉ូឌែល CG) ធ្វើចលនាដូចមនុស្សពិត រីឯ Saori (មនុស្សពិត) បែរជាសម្តែងគ្មានអារម្មណ៍មើលទៅដូចជាតុក្កតា។ ទោះយ៉ាងណានោះជាចរិតលក្ខណៈដែលធ្វើអោយកេរ្តិ៍ឈ្មោះរបស់ Saori ល្បីក្នុងពិភពម៉ូឌែល។
តាំងពីពេលនោះមកឈុតផ្សាយពាណិជ្ជកម្មបានលេចឡើងនូវប្រធានបទមួយ “តើស្បែកនេះពិតឬទេ?”
ម៉ូឌែល Saori ពន្យល់ក្នុងបទសម្ភាសន៍ជាមួយ Net Lab អំពីឈុតផ្សាយពាណិជ្ជកម្មដោយនិយាយថាកម្មវិធីកែរូបថតលើស្មាតហ្វូនធ្វើឱ្យព្រិលរវាងបន្ទាត់ពិត និងមិនពិត ដូច្នេះអាចធ្វើអោយស្បែកភ្លឺរលោងគ្មានស្នាមជាំ។ ផលិតផលក្រុមហ៊ុនមានគោលបំណងជួយអោយស្បែករលោងភ្លឺថ្លាដូចជាផលិតផលនិម្មិត។
ជាការពិតណាស់ប្រសិនបើអ្នកមិនធ្លាប់ស្គាល់នារីម៉ូឌែលទាំង ៣ នាក់ក្នុងវីដេអូផ្សាយពាណិជ្ជកម្ម ប្រាកដជាមិនដឹងថាមួយណាពិតឬនិមិ្មតឡើយ។
Sacchan