សង់ស្នេហ៍លោកពូអាយុ ៥០ ឆ្នាំម្នាក់ប្រើកម្មវិធី FaceApp ប្រែ​​ជាស្រីស្អាត

នៅជប៉ុនបុរសម្នាក់អាយុប្រហែល ៥០ ឆ្នាំទទួលបានចំនួនអ្នកតាមដានយ៉ាងច្រើនលើបណ្តាញសង្គម ព្រោះក្លែងធ្វើជាក្មេងស្រីស្រស់ស្អាតវ័យ ២០ ឆ្នាំម្នាក់ដោយប្រើកម្មវិធី FaceApp ។

ប្រសិនបើអ្នកធ្លាប់ស្គាល់កម្មវិធី FaceApp អ្នកប្រហែលជាដឹងអំពីលក្ខណៈពិសេសនៃជម្រើសប្តូរភេទរួចហើយ។

រូបភាព https://www.odditycentral.com/

គាត់ប្រើកម្មវិធី FaceApp ចាប់ផ្តើមបង្ហោះរូបថតឡើងបណ្តាញសង្គម Instagram តាំងពីរដូវក្តៅឆ្នាំមុន ពេលនេះគាត់ទទួលបានអ្នកតាមដានជាង ១៣,០០០ នាក់ បូកនឹងអ្នកតាមដាន ៧,១០០ នាក់ផ្សេងទៀតនៅលើបណ្តាញសង្គម Twitter ។

គាត់ទទួលស្គាល់ថាខ្លួនញៀនកម្មវិធី FaceApp ចំណាយពេលទំនេរថតរូប Selfie កែសម្រួលរូបភាព និងបង្ហោះលើបណ្តាញសង្គម។

រូបភាព https://www.odditycentral.com/

មិនដូចជា “hot girl biker” ដែលបង្ហាញមុខមាត់ពិតរបស់ខ្លួនជាបុរសអាយុ ៥៣ ឆ្នាំ រីឯបុរសម្នាក់នេះគ្រាន់​តែ​សារភាពពីភេទរបស់ខ្លួនប៉ុណ្ណោះ ដោយមិនចង់បង្ហាញមុខមាត់ពិតរបស់គាត់។

រូបភាព https://www.odditycentral.com/

គាត់និយាយនៅក្នុងការណែនាំជីវប្រវត្តិរបស់ខ្លួនថាគាត់ប្រើបច្ចេកវិទ្យាកែប្រែរូបរាងរបស់ខ្លួន។

“ខ្ញុំជាបុរសវ័យ ៥០ ឆ្នាំម្នាក់ ច្រើនតែធ្វើការនៅផ្ទះ។ ខ្ញុំញៀនកម្មវិធី FaceApp ហើយចង់បង្ហោះរូប Selfie គួរ​ឱ្យ​ស្រលាញ់” ។

រូបភាព https://www.odditycentral.com/

ទោះបីជាម្ចាស់គណនីបើកចំហអំពីរឿងយេនឌ័រ និងការប្រើប្រាស់កម្មវិធី App កែប្រែមុខមាត់ ប៉ុន្តែប្រតិកម្មរបស់អ្នកប្រើបណ្តាញសង្គមក៏បង្ហាញថា៖

មនុស្សមួយចំនួនអះអាងថាគួរឱ្យខ្ពើមរអើម រីឯអ្នកខ្លះទៀតសរសើរជំនាញថតរូបរបស់បុរសនោះ រួមជាមួយនឹងភាព​អត់​ធ្មត់​របស់គាត់តាមរយៈកម្មវិធី FaceApp ដើម្បីឈានដល់កម្រិតបច្ចុប្បន្ន។

រូបភាព https://www.odditycentral.com/

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: