កម្រងរូបភាពធ្វើអោយអ្នកមានការភ្ញាក់ផ្អើលចំពោះប្រទេស​ជប៉ុន

នៅលើពិភពលោកមានរឿងចម្លែកជាច្រើនដែលមនុស្សយើងមិនអាចដឹង។ ដោយសារភាពរីកចម្រើននៃបច្ចេក​វិទ្យា ឥឡូវនេះគ្រាន់តែនៅផ្ទះក៏យើងអាចមើលឃើញពីភាពអស្ចារ្យលើផែនដី និងសកលលោកផងដែរ។

ចំពោះអ្នកដែលមិនធ្លាប់ទៅប្រទេសជប៉ុនឬបានទៅហើយ ប៉ុន្តែមានកន្លែងជាច្រើននៅប្រទេសជប៉ុនដែលអ្នកនៅ​តែ​ចង់ស្វែងយល់ កម្រង​រូបភាព​ទាំងនេះនឹងធ្វើអោយអ្នកមានការភ្ញាក់ផ្អើលចំពោះប្រទេសជប៉ុន។

១. ស្រមោលភ្នំហ្វូជីមានប្រវែង ២៤ គីឡូម៉ែត្រ

រូបថតរបស់អ្នកថតរូប Kris J B ថតក្នុងឆ្នាំ ២០១២ ។

២. ផ្ទះមានទំហំតូចនៅជប៉ុន

ទន្ទឹមនឹងទេសភាពស្ងប់ស្ងាត់នៅតំបន់ទីក្រុងធំៗក្នុងប្រទេស ជប៉ុនក៏ល្បីមនុស្សច្រើនកុះករដែរ។ ដូច្នេះហើយការរចនាផ្ទះក៏ដើម្បីឆ្លើយតប​នឹង​ភាព​ខ្វះខាតដីធ្លីផងដែរ។ ប៉ុន្តែនៅតែរក្សាភាពសម្បូរបែបក្នុងផ្ទះដដែល។

៣. ទន្លេដែលគ្របដណ្ដប់ទៅដោយផ្កាសាគូរ៉ា

៤. រូបភាពត្រីហែលក្នុងទឹកលូ

ភាគច្រើនតាមបណ្តាទីក្រុងប្រឡាយបង្ហូរទឹកកខ្វក់ណាស់ ប៉ុន្តែនៅទីក្រុង Shimabara កោះ Kyushu ប្រទេសជប៉ុនប្រឡាយទឹកតាមផ្លូវជាជម្រករបស់ត្រី Koi រាប់រយក្បាល។ ទីជម្រកមិនធម្មតារបស់ត្រីគឺជាផលនៃសកម្មភាពភ្នំភ្លើង​នៅលើភ្នំ Unzen ដែលបណ្តាលអោយកើតមានរញ្ជួយដី និងរលកយក្សនៅឆ្នាំ ១៧៩២ ។ គ្រោះមហន្តរាយធម្ម​ជាតិ​ដ៏សាហាវបានសម្លាប់មនុស្ស ១៥,០០០ នាក់ ប៉ុន្តែក៏បានផ្គត់ផ្គង់ប្រព័ន្ធទឹកសាបជាច្រើនផងដែរ។ ទឹកស្អាតចាប់ផ្តើម​ហូរកាត់បណ្តាញលូនៅក្នុងទីក្រុង ដូច្នេះក្នុងឆ្នាំ ១៩៧៨ អាជ្ញាធរបានសម្រេច​ប្រលេងត្រី koi ចម្រុះពណ៌ក្រោមប្រឡាយ​លូដែលមានប្រវែង ១០០ ម៉ែត្រ។

៥. កោះដាច់ស្រយាលនៅជប៉ុន

កោះ Hashima (端島) ឬគេហៅថា Gunkanjima (軍艦島) គឺជាកោះដែលត្រូវគេបោះបង់ចោលនៃ Nagasaki មាន​ចម្ងាយ​ប្រហែល ១៥ គីឡូម៉ែត្រពីទីប្រជុំជនក្រុង។

៦. សត្វចម្លែក Rajang ក្នុងផ្សារទំនើបជប៉ុន

សត្វចម្លែក Rajang ជាសត្វចម្លែកមួយក្នុងចំណោម Monster Hunter World (MHW) ដែលខ្លាំងក្លា និងសាហាវឃោរឃៅ។ តើនឹងទៅជាយ៉ាងណាប្រសិនបើសត្វចម្លែកនេះបង្ហាញខ្លួនក្នុងផ្សារទំនើប?

៧. ផ្លូវហាយវេ Hanshin ជប៉ុនក្រឡាប់បន្ទាប់ពីកើតមានរញ្ជួយដីនៅ Kobe ក្នុងខែមករាឆ្នាំ ១៩៩៥ ។

ពិតជាគួរអោយភ័យខ្លាចចំពោះកំហឹងនៃធម្មជាតិ។

៨. ភេសជ្ជៈប៉ូវកម្លាំង PS5

ភេសជ្ជៈប៉ូវកម្លាំងតាមបែបអ្នកញៀនហ្គេម។

អ្នកអាចចែករំលែករូបថតប្លែកៗមួយចំនួនដែលអ្នកថតបាននៅប្រទេសជប៉ុន។

ប្រភពរូបភាព៖ Reddit

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: