ឈុតសម្លៀកបំពាក់គីម៉ូណូដ៏គួរឱ្យស្រឡាញ់យកប្រធានបទ Pokémon សម្រាប់កុមារចាប់ពីអាយុ ៣ ដល់ ៧ ឆ្នាំកំពុងតែល្បីនៅជប៉ុន
Studio Alice ជប៉ុនដាក់បង្ហាញម៉ូដសម្លៀកបំពាក់គីម៉ូណូ និងការរចនារូបតួអង្គគំនូរជីវចល Pokémon ។ នេះគឺជាព្រឹត្តិការណ៍ដើម្បីអបអរពិធីបុណ្យ Shichi-Go-San សម្រាប់កុមារជប៉ុន។
(Shichi-go-san ត្រូវនឹងលេខ ៧-៥-៣ ។ នៅពេលកុមារឈានដល់អាយុនេះក្នុងរដូវបុណ្យឪពុកម្តាយនាំពួកគេទៅប្រាសាទដើម្បីជូនពរអ្វីដែលល្អបំផុតសម្រាប់អនាគតកូន) ។
រូបភាព https://soranews24.com/
ដោយសារក្មេងៗពេលទៅប្រាសាទស្លៀកគីម៉ូណូ ដូច្នេះឪពុកម្តាយតែងនាំកូនៗទៅស្ទូឌីយោដើម្បីថតរូបអនុស្សាវរីយ៍ក្នុងឱកាសពិសេសនេះ។ នោះហើយជាមូលហេតុដែលស្ទូឌីយោអាលីសបង្កើតគំនិតរួមបញ្ចូល Pokemon ។
រូបភាព https://soranews24.com/
បច្ចុប្បន្នស្ទូឌីយោថតរូបបើកទូលាយចំនួន ៤៧ ខេត្តក្រុងក្នុងប្រទេសជប៉ុន។ ជាលើកដំបូងនៅថ្ងៃទី ១៩ ខែមេសា ហាងបើកសម្ភោធការប្រមូលគីម៉ូណូថ្មីដែលមានឈ្មោះថា Shichi-Go-San និងរចនាកន្លែងថតរូបយកប្រធានបទតុក្កតា Pokémon ។
រូបភាព https://soranews24.com/
សរុបទៅគីម៉ូណូ Shichi-Go-San មាន ៤ ម៉ូដខុសៗគ្នាដែលត្រូវបានដាក់ឈ្មោះតាម Pokemon ដូចជា៖ Kimono Pikachu, Kimono Charizard, Kimono Eevee, Kimono Rayquaza ។
រូបភាព https://soranews24.com/
គីម៉ូណូ Pokémon មានប្រវែង ១០០ សង់ទីម៉ែត្រ សម្រាប់កុមារីអាយុ ៣ ឆ្នាំ គ្រឿងតុបតែងភ្ជាប់មកជាមួយកាបូបដែលមានរូប Pikachu ធ្វើឱ្យសម្លៀកបំពាក់កាន់តែស្រស់ស្អាតជាងមុន។ ចំពោះកុមារីអាយុ ៧ ឆ្នាំមានការរចនាគីម៉ូណូ Eevee មានប្រវែងពី ១២០ ដល់ ១៣០ សង់ទីម៉ែត្រ។
រូបភាព https://soranews24.com/
ម៉្យាងវិញទៀតគីម៉ូណូសម្រាប់កុមារាគឺជាគីម៉ូណូ Charizard និងគីម៉ូណូ Rayquaza ដែលមានប្រវែង ១១០ សង់ទីម៉ែត្រជាមួយនឹងអាវក្រៅ Haori សម្រាប់កុមារាអាយុ ៥ ឆ្នាំ។
រូបភាព https://soranews24.com/
ខណៈដែលគីម៉ូណូសម្រាប់កុមារីមានពណ៌គួរឱ្យស្រឡាញ់ រីឯគីម៉ូណូសម្រាប់កុមារារចនាតាមបែបអង់អាច។ វគ្គថតរូបគីម៉ូណូ Shichi-Go-San នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហានៅស្ទូឌីយ៉ូអាលីស។ ប្រសិនបើអ្នកចង់ជួលដើម្បីថតរូបនៅខាងក្រៅស្ទូឌីយោត្រូវកក់ត្រឹមថ្ងៃទី ២០ ខែមេសា។
ព័ត៌មានទំនាក់ទំនង៖ Studio Alice
AD