បុរសនៅតំបន់ Kansai ម្នាក់ត្រូវចាប់ខ្លួនពីបទស្គាល់មិត្តស្រី ៣៥ នាក់ក្នុងពេលតែមួយ

បុរសម្នាក់ឈ្មោះ Takashi Miyagawa អាយុ ៣៩ ឆ្នាំ ជាបុគ្គលិកក្រៅម៉ោងមួយរូបគ្មានអាស័យដ្ឋានច្បាស់លាស់ត្រូវចាប់ខ្លួនពីបទឆបោកស្ត្រីជាង ៣០ នាក់។ ករណីថ្មីៗនេះបុរសនោះប្រាប់មិត្តស្រីអាយុ ៤៧ ឆ្នាំថាថ្ងៃកំណើតរបស់ខ្លួននៅថ្ងៃទី ២២ ខែកុម្ភៈ ប៉ុន្តែតាមពិតថ្ងៃទី ១៣ ខែវិច្ឆិកា។ មុននោះមិត្តស្រីម្នាក់ទៀតអាយុប្រហែល ៣៥ ឆ្នាំត្រូវបោកថ្ងៃកំណើតក្នុងខែមេសា។

សរុបទៅមិត្តស្រីចំនួន ៣៥ នាក់បានចោទប្រកាន់ជននោះឆបោកប្រាក់រហូតដល់ ១០ ម៉ឺនយ៉េន។

រូបភាព https://girlschannel.net/topics/3332467/

លោក Miyagawa ស្គាល់ជនរងគ្រោះដំបូងពេលគាត់កំពុងលក់ងូតទឹកផ្កាឈូកទឹក hydro និងឧបករណ៍ផ្សេងទៀត​តាមរយៈក្រុមហ៊ុនទីផ្សារពហុកម្រិត។ គាត់ចាប់ផ្តើមមានទំនាក់ទំនងស្នេហា ហើយចំពោះបុគ្គលម្នាក់ៗសុទ្ធ​តែ​អះអាងថាខ្លួននឹងរៀបការជាមួយពួកគេ។ ប៉ុន្តែនៅពេលពាក្យសម្តីផ្អែមល្ហែមចាប់ផ្តើមរលាយ និងផ្ទុះដូចពពុះឧស្ម័នអ៊ុីដ្រូសែន ជនរងគ្រោះបានប្រមូលផ្តុំគ្នាបង្កើតជា “សមាគមជនរងគ្រោះ” ហើយរាយការណ៍ប្រាប់ប៉ូលីសកាល​ពី​ខែ​កុម្ភៈឆ្នាំមុន។

ចំពោះព័ត៌មាននេះអ្នកប្រើបណ្តាញអុីនធឺណេតបង្ហាញមតិជាច្រើន អ្នកខ្លះមានអារម្មណ៍ស្អប់ខ្ពើមចំពោះទង្វើមិនស្មោះត្រង់ និងបោកប្រាស់។ ស្ត្រីមួយចំនួនមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពរៀបចំពេលវេលារបស់ជននោះ។

រូបភាព https://girlschannel.net/topics/3332467/

  • តើអ្នកអាចស្រមៃគិតការណាត់ជួបនឹងស្រ្តី ៣៥ នាក់ក្នុងពេលតែមួយបានយ៉ាងណា?
  • បើពូកែដូច្នេះគួររកការងារធ្វើអាចជួយដល់សង្គមកាន់តែប្រសើរឡើង។
  • មែនហើយបុរសរូបនេះសមនឹងអាជីពផ្នែកលក់។
  • ជនដែលគួរអោយស្អប់ខ្ពើម និងគួរអោយខ្លាច។
  • ស្គាល់តែម្នាក់ល្មមហត់នឿយទៅហើយ។
  • ជននេះជាមនុស្សអាក្រក់ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចខ្ញុំច្រណែននឹងគាត់ណាស់។

មិនថាអ្នកពូកែយ៉ាងណានោះទេ ប្រសិនបើជនរងគ្រោះរួមដៃគ្នានោះត្រូវចប់ហើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: