រដូវវស្សាជិតមកដល់ទៅណាមកណាកុំភ្លេចប្រើឆ័ត្រដូចជាឆ្មា Miru

ជាទូទៅម្ចាស់តែងនាំឆ្កែដើរលេងជុំវិញ តិចណាស់ដែលម្ចាស់នាំឆ្មាចេញទៅក្រៅ។ ឆ្មាជាប្រភេទសត្វដែលកំសាក ពួក​វា​មិន​ចូល​ចិត្ត​រស់​នៅក្នុងបរិយាកាសថ្មីនោះទេ។

ទោះជាយ៉ាងណាក្នុងសហគមន៍តែងតែមានករណីលើកលែង។ ឆ្មាមួយចំនួនស្និតស្នាលចូលចិត្តចេញទៅក្រៅជាមួយម្ចាស់។ ថ្ងៃនេះយើងនឹងនិយាយពីឆ្មា Miru-chan មួយក្បាលចូលចិត្តចេញក្រៅជាមួយម្ចាស់។

ជួនកាលឆ្មាតូចមួយក្បាលនេះទទូចចេញក្រៅជាមួយម្ចាស់ពេលមេឃភ្លៀង។ ដើម្បីធានាថាសត្វចិញ្ចឹមមិនត្រូវទឹកភ្លៀង ម្ចាស់អោយ Miru ទូលឆ័ត្រថ្លាតូចមួយ។

ឆ្មា Miru ហាក់ដូចជាចូលចិត្តឆ័ត្រនេះណាស់ វាថែមទាំងដាក់ជើងមុខលើដៃម្ចាស់បង្ហាញពីចំណាប់អារម្មណ៍។

រូបថតទាំងនេះត្រូវបានម្ចាស់របស់ Miru បង្ហោះលើបណ្តាញសង្គមធ្វីតទ័រ ហើយទទួលបាន Like និង re-Tweet ជាច្រើន​។

Caption: ថ្ងៃនេះភ្លៀងហើយរាំង ប៉ុន្តែមើលទៅវាហាក់ដូចជាចង់ចេញទៅក្រៅដើរលេង។ 

សង្ឃឹមថាគ្មាននរណា “លួច” ឆ័ត្រថ្លារបស់ឆ្មា Miru ដូចជាឆ័ត្រផ្សេងទៀតត្រូវគេលួចបាត់នៅជប៉ុន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: