ក្មេងស្រីអាយុ ១៤ ឆ្នាំត្រូវបញ្ជូនចូលមន្ទីរពេទ្យវិកលចរិក និងការ​រើស​អើង​របស់ជនជាតិជប៉ុនចំពោះអ្នកជំងឺផ្លូវចិត្ត

តួអង្គសំខាន់ក្នុងរឿងនេះគឺជាក្មេងស្រីម្នាក់ជំនួសដោយឈ្មោះហៅថា A ។

នេះជាឯកសារកត់ត្រារយៈពេលរស់នៅ ៧៧ ថ្ងៃក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺផ្លូវចិត្ត ដែលក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់​ត្រូវ​ឆ្លង​កាត់។

រូបភាព https://gunosy.com/articles/ev2NH?s=s

នៅជប៉ុន តើអ្នកដឹងទេថាចំនួនមនុស្សទាក់ទងនឹងជំងឺផ្លូវចិត្តនៅតែបន្តកើនឡើង។ បច្ចុប្បន្នក្នុងចំណោមប្រ​ជា​ជន​ជប៉ុនប្រមាណ ៤ លាននាក់ មានប្រហែល ២៨ ម៉ឺននាក់ត្រូវចាត់ទុកថាមានជំងឺផ្លូវចិត្ត។

តួលេខនេះស្មើ ១/៥ នៃចំនួនអ្នកជំងឺផ្លូវចិត្តលើពិភពលោក ដែលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេស​ជប៉ុន។ ក្មេង​ស្រី A ជា​មនុស្ស​ម្នាក់ក្នុងចំណោមនោះ។

សូម្បីតែពេលដែលរាងកាយទាំងមូលរមាស់ក៏មិនអាចអេះដោយខ្លួនឯងបានដែរ។

ទាំងពេលគេងក៏មិនអាចបង្វិលខ្លួន។

ទោះបីជាសត្វពីងពាងដែលនាងស្អប់ធ្លាក់លើពីពិដានក៏នាងមិនអាចរំកិលខ្លួនចៀសចេញបានដែរ។

នោះគ្រាន់តែជាផ្នែកមួយនៃរយៈពេលដែលក្មេងស្រី A ស្នាក់នៅមន្ទីរពេទ្យប៉ុណ្ណោះ។

ព្រោះតែពាក្យថា “ឯងធ្ងន់ជាងអ្វីដែលខ្ញុំគិត” របស់មិត្តភក្តិប៉ុណ្ណោះ ធ្វើអោយក្មេងស្រី A ចាប់ផ្តើម​តម​អាហារ។ A ជា​មនុស្សគ្រប់លក្ខណ៍និយម របបអាហាររបស់ A ធ្វើអោយទម្ងន់ និងកម្លាំងរបស់នាងកាត់បន្ថយយ៉ាងខ្លាំង។ រហូត​ដល់​ថ្នាក់គ្រាន់តែនាងដើរក៏ខ្លួនប្រាណទាំងមូលញ័រដែរ។ ប្រឈមនឹងស្ថានភាពបែបនោះ ឪពុកម្តាយ​បង្ខំចិត្ត​យក A ទៅ​មន្ទីរ​ពេទ្យ។

ទោះជាយ៉ាងណា មន្ទីរពេទ្យដែល A សម្រាកព្យាបាលមិនដូចការរំពឹងទុកឡើយ។ ប្អូនគិតថាខ្លួនបានជួបគ្រូពេទ្យ និង​គិលានុបដ្ឋាយិកាដែលយកចិត្តទុកដាក់ ហើយមិត្តភក្តិរបស់ប្អូននឹងមកសួរសុខទុក្ខជាប្រចាំ។ ប៉ុន្តែ A បែរជាត្រូវ​បញ្ជូនចូលបន្ទប់មន្ទីរពេទ្យចម្លែកមួយ។

នៅក្នុងបន្ទប់មានគ្រែតែមួយ បង្គន់ធម្មតា រនាំងដែក និងសភាពអាប់អួរ ដែលធ្វើអោយប្អូនស្មានថាមកពីអាកាស​​ធាតុអាប់អួរ។ អាចនិយាយបានថាវាដូចជាបន្ទប់ឃុំខ្លួនជាជាងមន្ទីរពេទ្យ។

កំឡុងពេលត្រួតពិនិត្យសុខភាពទូទៅ ប្អូនត្រូវគេដកហូតកាំបិតកោរ ទូរស័ព្ទដៃ iPod ស្តាប់ចម្រៀង ត្រឹមតែអាច​​យក​តាមខ្លួនតុក្កតាខ្លាឃ្មុំមួយប៉ុណ្ណោះ។

សូម្បីតែនៅលើគ្រែក៏ប្អូនមិនអាចកម្រើកបានដែរ។ វេជ្ជបណ្ឌិតប្រាប់ A គួរតែនៅលើគ្រែតែមិនអោយអង្គុយ។ ទាំងពេលទៅបង្គន់ក៏គ្មានសេរីភាព ត្រូវមានការអនុញ្ញាតពីវេជ្ជបណ្ឌិតទើបប្អូនអាចទៅបង្គន់។

រឿងតែមួយគត់ដែលប្អូនអាចធ្វើបានតាមចិត្តនោះគឺដេកលើគ្រែ និងអង្អែលខ្លាឃ្មុំតុក្កតា។ 

ដោយដឹងថាមូលហេតុ​នៃការធ្វើបាបខាងលើដើម្បីដាក់សម្ពាធស្មារតីរបស់នាង ហើយបង្ខំនាងអោយបរិភោគ។ ប្រសិនបើមិនហូប វត្ថុរាវចេញពីច្រមុះចូលក្រពះនឹងឈឺចាប់ខ្លាំង ដូច្នេះនាងត្រូវតែបរិភោគ។

វេជ្ជបណ្ឌិតនៅទីនោះហាម A មិនអោយទាក់ទងមិត្តភក្តិ សូម្បីតែឪពុកម្តាយ។ ប្អូនចង់ផ្ទេរមន្ទីរពេទ្យ ប៉ុន្តែវេជ្ជបណ្ឌិត​មិន​យល់​ព្រម។

តាំងពីដំបូងប្អូនត្រូវបានវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថា មានជំងឺផ្លូវចិត្តទៅហើយ ត្រូវបញ្ជូនចូលមន្ទីរពេទ្យសម្រាកព្យាបាល។ ប្រសិនបើចូលមន្ទីរពេទ្យធម្មតា អ្នកជំងឺអាចចេញពីពេទ្យតាមអំពើចិត្ត ប៉ុន្តែក្នុងករណីនេះអ្នកជំងឺត្រូវតម្រូវអោយស្នាក់នៅមន្ទីរពេទ្យតាមការសម្រេចចិត្តរបស់វេជ្ជបណ្ឌិត។

មិនត្រឹមតែប៉ុណ្ណឹង ក្នុងករណីអ្នកជំងឺទទួលពាក្យបណ្តឹងអាចបង្កគ្រោះថ្នាក់ក្នុងសហគមន៍ នោះត្រូវរឹតបន្តឹងកាន់​តែ​ខ្លាំង។ អ្នកជំងឺត្រូវគេចងដៃជើងជាប់គ្រែ អាហារត្រូវបានបញ្រ្ចកតាមច្រមុះ។

ប្រសិនបើអ្នកជំងឺមិនដឹងខ្លួនជាការប្រសើរ តែបើអ្នកជំងឺភ្ញាក់ដឹងខ្លួន រឿងតែមួយគត់ដែលអាចធ្វើបានគឺរាប់ដំណក់​ទឹក​ហូរចូលទៅក្នុងខ្លួនប៉ុណ្ណោះ។

ការរឹតបន្តឹងរយៈពេល ២៤ ម៉ោងរហូតដល់ ៧៧ ថ្ងៃ។ ទោះបីក្រោយពេលចេញពីពេទ្យក៏ A នៅតែស្ថិតក្រោមការត្រួតពិនិត្យជាប្រចាំ។ ដោយសារតែភាពទន់ខ្សោយផ្នែករាងកាយ A មិនត្រូវបានអនុញ្ញាតអោយទៅសាលា ហើយប្រសិន​បើ​មាន​មិត្តភក្តិមកលេង A ក៏មិនអាចទំនាក់ទំនងល្អជាមួយពួកគេដែរ។ អតីតកាលដ៏ខ្មៅងងឹតអំឡុងពេលនៅមន្ទីរពេទ្យលងបន្លាច A រាល់យប់។ ខណៈពេលដែលជំងឺមិនធូរស្បើយកាន់តែយ៉ាប់យ៉ឺនទៅៗ A ត្រូវបន្តប្រឈមមុខនឹង​នីតិវិធី​របស់តុលាការប្តឹងមន្ទីរពេទ្យនោះ។

បញ្ហាបែបនេះកើតឡើងដោយសារការគិតថា អ្នកជំងឺផ្លូវចិត្តជាមុខសញ្ញាគ្រោះថ្នាក់ អាចបង្កអន្តរាយដល់​សហគមន៍។ ជាការពិតណាស់ អ្នកជំងឺផ្លូវចិត្តមួយចំនួនគ្រោះថ្នាក់ ប៉ុន្តែមិនមែនអ្នកជំងឺផ្លូវចិត្តទាំងអស់សុទ្ធតែប្រព្រឹត្ដ​បទ​ឧក្រិដ្ឋ​នោះទេ។

លើកលែងតែការរើសអើងទាំងនេះរលាយបាត់ បើមិនដូច្នោះបញ្ហានេះនឹងកាន់តែអាក្រក់ទៅៗ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: