សិប្បការិកាជប៉ុនធ្វើកាបូដែលមានរាងដូចឆ្មាពិតសម្រាប់អ្នកស្រលាញ់សត្វ

សិប្បការិកាជនជាតិជប៉ុនម្នាក់ធ្វើកាបូបស្ពាយមានរូបដូចជាឆ្មា ដែលធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ ប្រសិនបើមិនមើលអោយច្បាស់ប្រហែលជាអ្នកគិតថាកំពុងស្ពាយឆ្មាពិត។

រូបភាព https://www.boredpanda.com/

សិប្បការិកាឈ្មោះ Pico Miho បានចាប់ផ្តើមច្នៃកាបូបមានរូបដូចឆ្មាកាលពីប៉ុន្មានឆ្នាំមុន។ កាបូបដែលមាន​រូបរាងដូចជាឆ្មាទាំងនេះសុទ្ធ​តែ​ធ្វើដោយដៃ រីឯទំហំស្មើឆ្មាពិតដ៏គួរអោយស្រលាញ់មួយក្បាល។

រូបភាព https://www.boredpanda.com/

កាបូបនីមួយៗមាន ៧៨ ចំណុចលម្អិត និងចំនួនរោមក្លែងក្លាយដែលមិនងាយនឹងធ្វើបាន ចំណាយពេលយូរ។ ទំព័រ Instagram ផ្ទាល់របស់សិប្បការិការូបនេះទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។

សិប្បការិកា Pico Miho បាននិយាយថានាងស្រលាញ់សត្វឆ្មាតាំងក្មេង “ខ្ញុំមានឆ្មាតុក្កតាមួយក្បាល” ប៉ុន្តែមិនអាច​យក​តាមខ្លួននៅពេលខ្ញុំធំដឹងក្តី។

https://twitter.com/talenthouse/status/1237577756717633537?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1237577756717633537%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F126134.html

នោះជាការបំផុសគំនិតក្នុងការធ្វើកាបូបស្ពាយថ្មីប្លែកតាមបែបរបស់ខ្លួន ដើម្បីយកទៅតាមគ្រប់ទីកន្លែង។ 

រូបភាព https://www.boredpanda.com/

ជារឿយៗអ្នកនាង Pico Miho បង្ហោះរូបភាពផលិតផលនៅលើគណនីដែលមានឈ្មោះថា nekoseisaku_pico ហើយ Pico ជាឈ្មោះ​ហៅ​ក្រៅរបស់នាង។

រូបភាព https://www.boredpanda.com/

ពេលខ្លះ Pico Miho ទទួលបានការបញ្ជាទិញនៅលើគេហទំព័រ។

រូបភាព https://www.boredpanda.com/

ផលិតផលនេះធ្វើដោយផ្ទាល់ដៃយ៉ាងបុិនប្រសប់ និងល្អិតល្អន់ នៅក្នុងហាងរបស់ Pico កាបូបស្ពាយ កាបូបដូចឆ្មាមានតម្លៃប្រហែល ១៥០០ ដុល្លា។ 

រូបភាព https://www.boredpanda.com/

ទោះបីទទួលបានការអញ្ជើញពីម៉ាកម៉ូតសម្លៀកបំពាក់ជាច្រើន ប៉ុន្តែ Pico Miho បានបដិសេធដោយនិយាយថានាង​លក់​ផលិតផលនៅជប៉ុនប៉ុណ្ណោះ។

ដោយសារតែនាងត្រូវមើលថែកូនតូចទាំង ២ ដូច្នេះ Pico Miho ចង់ចំណាយពេលវេលាសម្រាប់គ្រួសារ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: