ពិតទេពេលនិយាយថាបាត់កាបូបអាចរកមកវិញតែបើបាត់ “ឆ័ត្រ” ដូចរាវម្ជុលបាតសមុទ្រ

នៅបណ្តាប្រទេសជាច្រើន ពិតជាមិនងាយយកបានកាបូបឬទូរស័ព្ទរបស់អ្នកមកវិញឡើយ។ ប៉ុន្តែនៅក្នុងប្រទេស​ជប៉ុនរឿងនេះពិតជាអាចកើតឡើងមែន។

ជាការពិតណាស់ទោះនៅទីណាក៏មានមនុស្សល្អអាក្រក់ កាបូបរបស់អ្នកអាចនឹងធ្លាក់ក្នុងដៃមនុស្សអាក្រក់ហើយមិនយកវិញបាន។ ប្រសិន​បើ​អ្នកបាត់កាបូបឬរបស់របរសំខាន់នៅប្រទេសជប៉ុនដោយចៃដន្យ សូមរាយការណ៍ប្រាប់ប៉ូលីស​​​ព្រោះ​​​អត្រា​យកបានវិញគឺខ្ពស់ណាស់។

ប៉ុន្តែប្រសិនបើអ្វីដែលអ្នកបាត់ជាឆ័ត្រនោះអ្នកគួរតែបោះបង់ចោលក្តីសង្ឃឹម។

ភាគច្រើនប្រជាជនជប៉ុនធ្វើដំណើរដោយជិះរថភ្លើង ដូច្នេះវត្ថុប្រើសម្រាប់បាំងភ្លៀងគឺឆ័ត្រ។ ជា​ពិសេសនៅខែឧសភារដូវវស្សាជិតមកដល់ ពេលនោះចេញទៅណាមកណាមិនអាចខ្វះឆ័ត្របានឡើយ ប៉ុន្តែឆ័ត្រជា​វត្ថុងាយនឹងត្រូវគេលួចពិសេសឆ័ត្រប្លាស្ទិច Vinyl ។ ឆ័ត្រ Vinyl គឺជាការច្នៃប្រឌិតដ៏ពិសេសរបស់ជប៉ុនប្រើសម្រាប់​បាំងភ្លៀង។ តាមបណ្តាហាងអ្នកអាចរកទិញឆ័ត្រក្នុងតម្លៃថោក ព្រោះតែឆ័ត្រថ្លាដូច្នេះទោះបីជាទូលឆ័ត្រ​ក៏មិនបាំងក្រសែភ្នែកដែរ។ ផលិតផលនេះល្បីទូទាំងពិភពលោកដោយ​សារ​តែ​ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង​តូក្យូ​ឆ្នាំ ១៩៦៤ ។

ជាការពិតឆ័ត្រខ្លះមានតម្លៃថ្លៃឧទាហរណ៍ប្រភេទមួយនេះតម្លៃ ១១,០០០ យ៉េន។

ជាទូទៅអធិរាជ និងអ្នកនយោបាយជាអ្នកប្រើប្រភេទឆ័ត្ររឹងមាំដូចនេះ។

ជាមធ្យមប្រទេសជប៉ុនប្រើប្រាស់ឆ័ត្រប្លាស្ទិកប្រហែល ១ ពាន់លាន ៣០ លានឆ័ត្រ។ មូលហេតុដែលចំនួនឆ័ត្រច្រើនជាងចំនួនប្រ​ជា​ជន​ជប៉ុន ព្រោះវាផ្តល់ភាពងាយស្រួល។ បើគ្រាន់តែជាផលិតផលធម្មតាតម្លៃចាប់ពី ៥០០-៨០០ យ៉េនប៉ុណ្ណោះ។ ហើយក៏ព្រោះតែឆ័ត្រមានតម្លៃថោក ដូច្នេះមនុស្សភាគច្រើនមានទំនោរភ្លេចនៅស្ថានីយ៍រថភ្លើង មុខ​ហាង​លក់​ទំនិញ ។ល។

ប្រសិនបើអ្នកជាជនជាតិជប៉ុនឬធ្លាប់រស់នៅប្រទេសជប៉ុន អ្នកប្រហែលជាធ្លាប់ទទួលបានអារម្មណ៍ត្រូវគេកាន់ច្រឡំឆ័ត្រ។ នៅជប៉ុនមានច្បាប់ទម្លាប់ដាក់ឆ័ត្រខាងក្រៅមុនពេលចូលហាងកុំអោយទឹកភ្លៀងស្រក់លើឥដ្ឋ។ ដោយសារមានមនុស្សច្រើនទុកឆ័ត្រក្នុងកន្លែងតែ​មួយ ហើយមើលទៅវាស្រដៀងគ្នា ដូច្នេះយកច្រឡំក៏ជារឿងធម្មតា​ដែរ។

ទន្ទឹមនឹងនេះករណីខ្លះមានចេតនាលួចយក ប៉ុន្តែដោយសារឆ័ត្រក៏មិនថ្លៃប៉ុន្មាន ដូច្នេះហើយគ្មាននរណាបង្ករឿងអោយ​ធំនោះទេ។

ហេតុ​នេះឆ័ត្រក៏ធ្លាក់ចូលដៃមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

ឆ័ត្រដែលបាត់មិនអាចយកមកវិញបាន ប៉ុន្តែរង្វិលជុំអាចនឹងនាំយកឆ័ត្ររបស់អ្នកត្រឡប់​មក​វិញដោយមិននឹកស្មាន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: