នារីរបាំស្រាតត្រូវចាប់ខ្លួនពីបទ “រាំអាក្រាត” កាយ
សារព័ត៌មានជប៉ុនចុះផ្សាយអ្នករបាំអាជីពម្នាក់ត្រូវបានចាប់ខ្លួនពីបទអាក្រាតកាយក្នុងក្លឹបរាំស្រាតនៅទីក្រុងតូក្យូ។
យោងតាម ANN News និង Mainichi Shimbun បានអោយដឹងអ្នករបាំអាយុ ៣៨ ឆ្នាំ ធ្វើការនៅក្លឹប Ueno ទីក្រុងតូក្យូដែលបង្ហាញខ្លួនលើឆាកនៅម៉ោង ១២ៈ៣០ នាទីព្រឹក ក្នុងស្ថានភាពមិនស្លៀកខោអាវទ្រនាប់ខណៈពេលនោះមានភ្ញៀវប្រហែល ៥ នាក់។ សាក្សីម្នាក់និយាយថាពន្លឺលើឆាកបញ្ចាំងផ្នែកខាងក្រោមនៃរាងកាយរបស់នាងដើម្បីផ្គាប់ចិត្តភ្ញៀវ។
អ្នកគ្រប់គ្រងក្លឹប និងបុគ្គលិក ៤ នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនពីបទសង្ស័យអាកប្បកិរិយាមិនសមរម្យ។ ជនសង្ស័យទាំងអស់បានសារភាពធ្វើដូច្នោះដើម្បីជីវភាព។
ប៉ូលីសរាយការណ៍របស់របរដែលរឹបអូសបានក្នុងពេលចាប់ខ្លួនរួមទាំងសម្លៀកបំពាក់របស់អ្នករាំ។
នៅលើបណ្តាញអុីនធឺណេតមានការងឿងឆ្ងល់ហេតុអ្វីបានជា “រាំស្រាត” គឺជាបញ្ហានៅក្នុងប្រទេសជប៉ុនខណៈពេលដែលសេវាកម្មផ្លូវភេទបង់ប្រាក់មិនអី។ ក្រៅពីនេះមនុស្សជាច្រើនមិនយល់ហើយឆ្ងល់ថាហេតុអ្វីបានជាអ្នករាំស្រាតបែរជាត្រូវចាប់ខ្លួនពីបទស្រាត? អ្នកខ្លះទៀតឆ្ងល់តើនេះជាផ្នែកមួយនៃយុទ្ធនាការ “បង្ក្រាប” ចំពោះសេវាកម្មសម្រាប់មនុស្សពេញវ័យមុនព្រឹត្តិការណ៍អូឡាំពិកដែរឬទេ? (ឧទាហរណ៍ប្រភេទផ្សិត psilocybin ត្រូវបានគេចាត់ទុកថាខុសច្បាប់ក្នុងឆ្នាំ ២០០២ នៅពេលដែលប្រទេសជប៉ុនធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក) ។
សារព័ត៌មាន ANN News បានចុះផ្សាយថាក្លឹបក៏នឹងត្រូវទទួលការពិន័យផងដែរ ប្រសិនបើពួកគេចាក់ផ្សាយវីដេអូមនុស្សពេញវ័យដែលគ្មានការត្រួតពិនិត្យឬអនុញ្ញាតអោយភ្ញៀវថតរូបជាមួយអ្នករាំស្រាត។
Sacchan