ភាពខុសគ្នារវាងអាជីពក្នុងក្តីស្រមៃដែលឪពុកម្តាយជប៉ុន និងកុមាររំពឹងទុក
កាលពីក្មេងភាគច្រើនកុមារមានអាជីពក្នុងក្តីស្រមៃរបស់ខ្លួនមិនថាក្លាយជាការពិតឬមិនអាចនោះទេ។ ប្រហែលដូចជាអាជីពរបស់ឪពុកម្តាយឬអាជីពក្លាយជាតារាសម្តែងភាពយន្ត -ល- ។
ក្រុមហ៊ុន Kuraray បានធ្វើកម្រងសំណួរចំពោះកុមារជប៉ុនដែលត្រៀមចូលសាលាបឋមសិក្សា។ ការស្ទង់មតិរកឃើញថាអាជីពដែលកុមារ និងឪពុកម្តាយចង់អោយកូនៗរបស់ពួកគេធ្វើនាពេលអនាគត។
Top អាជីពសម្រាប់ក្មេងស្រីរួមមាន៖
១. បុគ្គលិកហាងនំ
២. តារាល្បី (អ្នកបង្ហាញម៉ូត តារាចម្រៀង -ល- )
៣. គិលានុបដ្ឋាយិកា
៤. អ្នករៀបចំផ្កា
៥. បុគ្គលិកហាងការ៉េម
Top អាជីពសម្រាប់ក្មេងប្រុសរួមមាន៖
១. មន្រ្តីនគបាល
២. អត្តពលិក
៣. អ្នកពន្លត់អគ្គីភ័យ / សមាជិកក្រុមជួយសង្គ្រោះ
៤. អ្នកបើកបរ
៥. តួអង្គ Anime
Top អាជីពដែលឪពុកម្តាយរំពឹងទុកចំពោះកូនស្រីរួមមាន៖
១. គិលានុបដ្ឋាយិកា
២. មន្រ្តីរាជការ
៣. វេជ្ជបណ្ឌិត
៤. ឱសថការិនី
៥. អ្នកឯកទេសថែទាំសុខភាព
Top អាជីពដែលឪពុកម្តាយរំពឹងទុកចំពោះកូនប្រុសរួមមាន៖
១. មន្រ្តីរាជការ
២. បុគ្គលិកក្រុមហ៊ុន
៣. វេជ្ជបណ្ឌិត
៤. វិស្វករ
៥. អត្តពលិក
ជាការពិតណាស់ខណៈដែលឪពុកម្តាយចង់អោយកូនៗធ្វើការងារដែលមានប្រាក់ចំណូលនឹងនរដូចជាបុគ្គលិកក្រុមហ៊ុនឬការងារលើកកិត្តយសគ្រួសារដូចជាគ្រូពេទ្យ ។ល។ រីឯគំនិតរបស់ប្អូនៗនឹងជ្រើសយកការងារក្នុងក្តីស្រមៃជាជាងធ្វើជាបុគ្គលិកហាងនំ (ក្មេងស្រី) ឬអ្នកពន្លត់អគ្គិភ័យ (ក្មេងប្រុស) ។
របៀបគិតដូចនេះមិនខុសពីឪពុកម្តាយ និងកុមារនៅកម្ពុជាប៉ុន្មានឡើយ។ ទោះជាយ៉ាងណាក៏ដោយការរំពឹងទុកជារឿងមួយ ឪពុកម្តាយអាចតម្រង់ទិស ប៉ុន្តែមិនគួរបង្ខំកូនរបស់ខ្លួននោះទេ។ អាជីពរបស់កុមារត្រូវអោយពួកគេជាអ្នកជ្រើសរើស ដូច្នេះនៅពេលអនាគតទោះបីពួកគេទទួលបានជោគជ័យឬបរាជ័យក៏ពួកគេត្រូវទទួលខុសត្រូវចំពោះជម្រើសរបស់ខ្លួនដែរ។
Sacchan