កំពូលអ្នកបត់ក្រដាស Origami “សិល្បៈបត់ក្រដាសបុរាណរបស់ជនជាតិជប៉ុន”
Origami គឺជាសិល្បៈបត់ក្រដាសបុរាណរបស់ជនជាតិជប៉ុន។ អ្នកមិនអាចប្រើកន្ត្រៃ កាវ ឬលាបពណ៌នោះទេ ដូច្នេះត្រឹមតែបត់ក្រដាសប៉ុណ្ណោះ។
ដោយសារតែការកំណត់នោះមនុស្សភាគច្រើនគិតថាសិល្បៈ Origami មិនអាចធ្វើចេញជារូបរាងស្មុគស្មាញបានឡើយ។ ប្រសិនបើអ្នកគិតដូច្នេះសូមក្រឡេកមើលស្នាដៃខាងក្រោម។
សត្វនាគគឺជាស្នាដៃសិល្បៈ Origami មិនប្រើកន្ត្រៃ ត្រឹមតែបត់ក្រដាសប៉ុណ្ណោះ។
រីឯរូបនេះកាន់តែពិសេសជាងទៅទៀត ស្រកានាគតូចៗបង្ហាញយ៉ាងលម្អិតភ្ជាប់ជាមួយគ្នាបែបណាបើមិនប្រើកាវ?
ហើយនេះគឺជា Origami ក្លែងធ្វើជា “ឪម៉ាល់” ។
សូមក្រឡេកមើលផ្នែកលម្អិតក្នុងការបត់ក្រដាសត្រង់ពោះ និងអវយវៈ។
គ្រាន់តែក្រដាសមួយសន្លឹកធម្មតាធ្វើយ៉ាងអាចបត់រូបស្មុគស្មាញទាំងនេះ។
ស្នាដៃរូបនេះត្រូវបានទទួលស្គាល់ដោយយីហោប្រណីតរបស់បារាំង Hermes ហើយត្រូវបានដាក់បង្ហាញនៅក្នុងហាង។
សិល្បករដែលនៅពីក្រោយ “ស្នាដៃ” ដ៏អស្ចារ្យទាំងនេះគឺលោក Satoshi Kamiya ។ តោះចូរទស្សនាមើលស្នាដៃផ្សេងទៀតរបស់គាត់។
ប្រសិនបើអ្នកនៅតែមិនជឿថារូបទាំងនេះធ្វើចេញពីការបត់ក្រដាស សូមមើលវីដេអូកម្មវិធីដែលលោក Satoshi Kamiya ធ្លាប់បង្ហាញខ្លួន។
Kengo Abe