ប្រសិនបើអ្នកចំបាប់ស៊ូម៉ូធ្វើធ្លាក់សំពត់ប៉ឹងលើសង្វៀន​នឹង​ទៅ​ជា​យ៉ាង​ណា?

នៅប្រទេសជប៉ុនមានវប្បធម៌ពិសេសៗជាច្រើនក្នុងចំណោមនោះមានដូចជាកីឡាជាតិស៊ូម៉ូ។

ការប្រកួតស៊ូម៉ូ អ្នកចំបាប់ទាំងពីរឈរនៅលើសង្វៀនរាងមូលដែលធ្វើពីដីរឹង ដោយគ្រាន់តែស្លៀកសំពត់ប៉ឹង ឬគេ​ហៅ​ថា Mawashi ប៉ុណ្ណោះ។

រូបភាព https://chigai-allguide.com/力士と関取/

ប្រវត្តិកីឡាស៊ូម៉ូត្រូវបានបង្កើតឡើងដោយពិធីសាសនាសម្រាប់ទេវតា យោងទៅតាមទេវកថាមានដើមកំណើតនៅជប៉ុនតាំងពីសម័យបុរាណ។

នៅពេលមើលការប្រកួតស៊ូម៉ូ តើអ្នកធ្លាប់ឆ្ងល់ថានៅក្នុងសំពត់ប៉ឹង Mawashi ជាអ្វីដែរទេ? ប្រសិនបើភាគីម្ខាង​ទាញ​ធ្លាក់ Mawashi របស់ភាគីម្ខាងទៀត តើមិនវីវរទៅហើយ?

ក្រៅពីនេះ កីឡាស៊ូម៉ូផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ NHK ដែលជាស្ថានីយ៍ទូរទស្សន៍តឹងរឹងបំផុតនៅជប៉ុន។ ប្រសិន​បើ​ចៃដន្យ​ធ្វើ​ធ្លាក់​សំពត់​ប៉ឹង​ពេល​កំពុង​ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ តើមិនគួរឲ្យ​ខ្មាស់ទេឬ?

ជាក់ស្តែងក្នុងរូបភាពឃើញថា អ្នកចំបាប់ប្រើកម្លាំងផ្តួលគូប្រកួត ហើយនៅលើរាងកាយគ្មានកន្លែងណាអាចកាន់ក្រៅពីសំពត់ប៉ឹងនោះទេ។ 

តាមពិតទៅ កីឡាចំបាប់ស៊ូម៉ូមានច្បាប់កំណត់ជាក់លាក់ចំពោះរឿងនេះ។ ប្រសិនបើភាគីណាមួយធ្វើធ្លាក់សំពត់ប៉ឹង​ត្រូវចាត់ទុកថាចាញ់។ ដូច្នេះតើអ្នកចំបាប់ស៊ូម៉ូអាចប្រើល្បិចទាញសំពត់ប៉ឹងដើម្បីឈ្នះដែរទេ? ចម្លើយមិនអាចឡើយ ព្រោះភាគីដែលលួចទាញសំពត់ប៉ឹងនឹងត្រូវកាត់ឲ្យ​ចាញ់​ដូច​គ្នា។

ដូច្នេះហើយ ភាគីទាំងសងខាងត្រូវរក្សាសំពត់ប៉ឹងរបស់ខ្លួន និងរបស់គូប្រកួតផងដែរ។

ប្រហែលជាអ្នកគិតថា រឿងធ្លាក់សំពត់ប៉ឹងកម្រនឹងកើតឡើងណាស់ ប៉ុន្តែតាមពិតធ្លាប់មានប្រវត្តិកើតឡើងពីរ​ដង​រួច​មក​ហើយ។ លើកដំបូងគឺនៅឆ្នាំ ១៩១៧ និងឆ្នាំ ២០០០ ។

Mawashi ជាក្រណាត់ដែលមានប្រវែង ៩ ម៉ែត្រ ហើយរុំតឹងនឹងចង្កេះជួយបង្កើនស្មារតីប្រយុទ្ធរបស់អ្នកចំបាប់​ស៊ូម៉ូ។ ទោះជាយ៉ាងណា សំពត់​ប៉ឹង​ក៏​ជា​កន្លែង​តែមួយកត់ដែលគូប្រកួតកាន់ដើម្បីផ្តួលភាគីម្ខាងទៀត ដូច្នេះចៃ​ដន្យ​បើ​ធ្លាក់សំពត់ប៉ឹងជារឿងធម្មតា។

ជាការពិតណាស់ អ្នកដែលមានចេតនាចងបន្ធូរសំពត់ប៉ឹងក៏នឹងត្រូវទទួលកំហុសដែរ។

ចំពោះអ្នកចំបាប់ Chiyonofuji កម្រិត yokozuna (ឋានៈរបស់អ្នកចំបាប់ស៊ូម៉ូ) ដែលល្បីត្រូវបានកត់ត្រាក្នុងប្រវត្តិ​សាស្ត្រ​សម័យ Showa ។ លោកជាមនុស្សម្នាក់គិតគូរដិតដល់ រីឯ Mawashi របស់គាត់តែងស្ថិតក្នុងសភាពសម​សួន​ជា​និច្ច។

រូបភាព https://www.esquire.com/jp/lifestyle/sports/g186510/lifestyle-sports-chiyonofijo16-0801/

សម្រាប់អ្នកដែលមិនរឹតបន្តឹង Mawashi ជាបឋមបុគ្គលនោះនឹងអាក្រាតលើកញ្ចក់ទូរទស្សន៍ជាតិ អាម៉ាស់មុខ ដូច្នេះ​ត្រូវប្រាកដថា​រឹត​បន្តឹងសំពត់ប៉ឹងរួចរាល់។

ក្នុងភាសាជប៉ុនឃ្លា まわしを締めて (Mawashi o shimete) ន័យចំគឺ​បន្តឹង​សំពត់​ប៉ឹង ហើយ​ក៏​មាន​​ន័យ​​ថា “ខំប្រឹងឡើង” ។

សង្ឃឹមថាជារៀងរាល់ថ្ងៃអ្នករាល់គ្នានឹង “បន្តឹងចង្កេះ” ខំប្រឹងធ្វើការ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: