បន្ទាប់ពីដឹងថាប្តីលួចមានស្រី ប្រពន្ធលក់ដេញថ្លៃកាត Yu-Gi-Oh! បានប្រាក់ជាង ២០ លានយ៉េន
ស្ត្រីជនជាតិជប៉ុនម្នាក់ដាក់លក់ដេញថ្លៃ Yu-Gi-Oh! របស់ប្តីនៅលើគេហទំព័រអុីនធឺណេត បន្ទាប់ពីបានដឹងថាប្តីផិតក្បត់ខ្លួន។
តម្លៃចាប់ផ្តើមនៃការដេញថ្លៃ ២៦ ប្រអប់កាតរាងទាបបន្តិច ប៉ុន្តែក្នុងចំណោមប្រអប់ដែលមិនទាន់បើកមានកាតកម្រជាច្រើន។
ចំពោះការបង្ហោះដំបូងរបស់នាងនៅលើបណ្តាញដេញថ្លៃ Yahoo! Auctions នាងនិយាយថាខ្លួនចង់បានវត្ថុអ្វីមួយមកប្តូរនឹងអំពើផិតក្បត់របស់ប្តីជាមួយកាតទាំងនេះ។
រូបភាព https://nextshark.com/yu-gi-oh-cards-cheating-husband-wife/
អ្នកប្រើគណនីឈ្មោះ dnlay04438 និយាយថាខ្លួនមិនច្បាស់អំពីតម្លៃនៃសន្លឹកកាត និងល្បែងនោះទេ គ្រាន់តែអាចធានាថាវាមិនខូច។
“នេះជាការសងសឹកគេដែលបានបោកប្រាស់ខ្ញុំ ខ្ញុំសម្រេចលក់កាតទាំងអស់។ ប្រអប់ដាក់កាតនៅដដែល មិនខូច ដូច្នេះខ្ញុំនឹងសប្បាយចិត្តប្រសិនបើអាចទទួលបានតម្លៃសមរម្យសម្រាប់របស់ទាំងនេះ” ។
ពិតជាគួរអោយភ្ញាក់ផ្អើលការបញ្ជាទិញរហូតដល់ ៣៥០ ដងដោយបញ្ចប់ត្រឹមតម្លៃ ២០.៥០៣.០០០ យ៉េន។
ប្រហែលជាចំនួនទឹកប្រាក់នេះអាចប៉ះប៉ូវដល់អារម្មណ៍របស់នាង គ្រាន់តែវាច្រើនជាងអ្វីដែលនាងគិត។
Sacchan