ក្បាលប៊ិចរចនាដោយ “ពពួកព្រូនប៉ារ៉ាស៊ីត” ធ្វើអោយអ្នកប្រើមានអារម្មណ៍ញញើត
ឥឡូវនេះចូរក្រឡេកមើលការរចនាប៊ិចដែលគួរអោយខ្ពើមបំផុតរបស់ជប៉ុន។
នេះជាវត្ថុអនុស្សាវរីយ៍ដែលប្រហែលជាគ្មាននរណាម្នាក់ចង់ទទួលឡើយ។
រូបភាព https://www.odditycentral.com/
Anisakis គឺជាពពួកព្រូនប៉ារ៉ាស៊ីតអាចបណ្តាលអោយឆ្លងមេរោគលើប្រព័ន្ធរំលាយអាហារ កើតមានចំពោះមនុស្សចូលចិត្តបរិភោគអាហារសមុទ្រឆៅឬចម្អិនមិនឆ្អិនមានផ្ទុកប្រភេទព្រូនមូលនេះ។
រូបភាព https://www.odditycentral.com/
ម្យ៉ាង Anisakis អាចឆ្លងទៅប្រភេទត្រីផ្សេងៗគ្នាជាច្រើន ហើយមនុស្សមួយចំនួនក៏អាចនឹងអាឡែរហ្សីដូចជាប្រតិកម្មអាណាហ្វីឡាក់ទិច (Anaphylaxis) បន្ទាប់ពីបរិភោគត្រីដែលមានផ្ទុក anisakiasis ។
និយាយអោយខ្លីវាគឺជាពពួកប៉ារ៉ាស៊ីតរស់នៅក្នុងទឹកគ្មាននរណាម្នាក់ចង់ចូលទៅជិតឡើយ។ ដូច្នេះហេតុអ្វីបានជាកន្លែងផលិតមួយនៅជប៉ុនច្នៃប៊ិចដែលផ្ទុកព្រូន anisakiasis នៅក្នុងទៅវិញ?
រូបភាព https://www.odditycentral.com/
ផលិតផលនេះត្រូវបានដាក់បង្ហាញនៅដើមខែមេសា ដូច្នេះអ្នកប្រហែលជាមិនជឿរួចគិតថាជារឿងកំប្លែងក្នុងថ្ងៃនិយាយកុហក។
ទោះជាយ៉ាងណាប៊ិចនេះពិតជាមានមែន ហើយរូបភាពរបស់វាត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមនៅប្រទេសជប៉ុន។ នេះគឺជាផលិតផលរបស់រោងចក្រផលិតនៅខេត្ត Kochi ប្រទេសជប៉ុន។ នៅតំបន់នេះមិនត្រឹមតែអភិវឌ្ឍវិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងល្បីខាងនេសាទបែបប្រពៃណីផងដែរ។
https://twitter.com/tada2547/status/1378618541247623170?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1378618541247623170%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fhang-hoa%2Ftieu-dung%2F125904.html
ព្រូននេះរស់ និងធ្វើចលនាក្នុងប្រអប់ទឹកថ្លានៅត្រង់ក្បាលប៊ិច។ ហើយប៊ិចក៏ត្រូវបានផ្សព្វផ្សាយដូចជាវត្ថុអនុស្សាវរីយ៍។
រូបភាព https://www.odditycentral.com/
ប៊ិចដែលមានផ្ទុកព្រូនលក់ក្នុងតម្លៃ ៩៥០ យ៉េនប្រមាណ ១០ ដុល្លា។
アニサキスボールペン、妹がめっちゃ欲しがってるけど、どこに売ってるんだろう… https://t.co/UVECBWXyG5
— まんねん@介護中、国試は諦めない (@33arsenikon) April 4, 2021
ប្រភេទប៉ារ៉ាស៊ីតរស់នៅក្នុងគំរបប៊ិចរយៈពេល ៤,៥ ថ្ងៃ បន្ទាប់មកឈប់ធ្វើចលនាហើយទីបំផុតក៏ងាប់។
ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោកមានអត្រាអ្នកឆ្លងជំងឺប៉ារ៉ាស៊ីតក្រពះច្រើនបំផុត ដោយសារតែពួកគេបរិភោគអាហារសមុទ្រឆៅឬសាស៊ីមីជាប្រចាំ។ រោគសញ្ញាទូទៅបំផុតនៃជំងឺនេះគឺឈឺពោះធ្ងន់ធ្ងរ។
ក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីបរិភោគប៉ារ៉ាស៊ីត ព្រូន -ល- ពួកវាព្យយាមចោះពោះវៀន ប៉ុន្តែសារតែមិនអាចជ្រាបចូលបានក៏ជាប់គាំងហើយងាប់ទៅ។
↓RT
さうさう❤️
醫動物(寄生蟲)の實驗で、魚屋で購乳したサバから摘出したアニサキスを醬油、酢、酒にそれぞれ浸しておいて一時間經過後にどれもピンピンしてるのを觀察して驚く、といふのんがあつたわ。#寄生虫 #アニサキス https://t.co/rovfDNHBUk— 月 旧一 (@oldmoon_1) April 8, 2021
វត្តមានរបស់ប៉ារ៉ាស៊ីតបង្កឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ កោសិកាភាពស៊ាំព័ទ្ធជុំវិញពពួកប៉ារ៉ាស៊ីតបង្កើតជារាងដូចបាល់ដើម្បីរារាំងអាការឈឺពោះខ្លាំង កង្វះអាហារូបត្ថម្ភ និងក្អួត។
ដំបូងពេលក្រឡេកមើលប៊ិចឃើញថាស្អាតណាស់ ប៉ុន្តែបើដឹងច្បាស់ថាមានអ្វីនៅខាងក្នុងអ្នកប្រាកដជាញញើតជាមិនខាន។
AD