អាកាសយានដ្ឋានអន្តរជាតិណារីតាសាកល្បងប្រព័ន្ធសម្គាល់មុខជួយអោយអ្នកដំណើរមិនចាំបាច់បង្ហាញលិខិតឆ្លងដែន

ចាប់ពីថ្ងៃទី ១៣ ខែមេសាអាកាសយានដ្ឋានអន្តរជាតិណារីតាដែលនៅជិតរាជធានីតូក្យូប្រទេសជប៉ុនបានចាប់ផ្តើម​សាក​ល្បង​ប្រព័ន្ធ “សម្គាល់មុខ” សម្រាប់ភ្ញៀវទេសចរណ៍តាមជើងហោះហើរអន្តរជាតិ។

ដោយហេតុនេះអ្នកដំណើរមិនចាំបាច់បង្ហាញលិខិតឆ្លងដែនឬសំបុត្រយន្តហោះបន្ទាប់ពីបានបំពេញបែបបទនៅបញ្ជរ​សំបុត្រ និងផ្ញើ​ឥវ៉ាន់​នោះ​ទេ។

រូបភាព https://mainichi.jp/

អាកាសយានដ្ឋានអន្តរជាតិណារីតាបានអោយដឹងថាការធ្វើតេស្តិ៍ “Face Express” ក្នុងគោលបំណងបង្កើនល្បឿនឡើងយន្តហោះ និងកាត់បន្ថយទំនាក់ទំនងសម្រាប់អ្នកដំណើរ។

ប្រព័ន្ធនេះត្រូវបានគេរំពឹងថានឹងដាក់អោយប្រើជាផ្លូវការនៅអាកាសយានដ្ឋានណារីតា និងហាន់ដានៅខែកក្កដា។

អ្នកដំណើរដែលចង់ប្រើប្រាស់ប្រព័ន្ធ Face Express ត្រូវថតរូបនៅបញ្ជរ check-in ពេលយកសំបុត្រ និងកាតឡើងយន្តហោះ។

ដំណើរការ និងវិភាគព័ត៌មានជួយអោយអ្នកដំណើរមិនចាំបាច់បង្ហាញលិខិតឆ្លងដែន សំបុត្រនៅកន្លែងត្រួតពិនិត្យសន្តិសុខ ហើយច្រកទ្វារឡើងយន្តហោះមានបំពាក់កាមេរ៉ាឃ្លាំមើល ដើម្បីធានាការធ្វើដំណើរដោយរលូនសម្រាប់អ្នកភ្ញៀវរហូតដល់ឡើងយន្តហោះ។

ក្រុមហ៊ុនប្រតិបត្ដិការនៅអាកាសយានដ្ឋានអន្តរជាតិណារីតាជ្រើសយកដំណោះស្រាយនេះដើម្បីកាត់បន្ថយការប៉ះពាល់រាងកាយរវាងភ្ញៀវទេសចរណ៍ ម៉ាស៊ីន និងបុគ្គលិក ហើយការពារការរីករាលដាលនៃវីរុសប្រភេទថ្មីកំពុងរាត​ត្បាត។

ទិន្នន័យអ្នកដំណើររួមទាំងរូបថតមុខរបស់ពួកគេនឹងត្រូវលុបចោលក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីចុះឈ្មោះនៅបញ្ជរ check-in ដើម្បីការពារភាពឯកជន។

នៅអាកាសយានដ្ឋានណារីតា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways និង Japan Airlines Co., នឹងប្រើប្រាស់ប្រពន្ធ Face Express មុនពេលពង្រីកទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត។

ចំណែកអាកាសយានដ្ឋានហាន់ដារាល់ជើងហោះហើរអន្តរជាតិទាំងអស់នឹងប្រើប្រាស់ប្រព័ន្ធថ្មីនេះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: