ផ្សិតបញ្ចេញពន្លឺដុះលឿនជាងធម្មតានៅលើកោះត្រូពិកនៃប្រទេសជប៉ុន

ពពួកផ្សិតដែលបញ្ចេញពន្លឺត្រូវបានគេរកឃើញនៅកោះ Amami-Oshima ប្រទេសជប៉ុន វាដុះលូតលាស់លឿនជាង​រយៈ​ពេល​ធម្មតា​ប្រហែល​កន្លះ​ខែ។

យោងតាមបុគ្គលិកអនុរក្ស ផ្សិតបញ្ចេញពន្លឺចាប់ផ្តើមលូតលាស់លឿនជាងធម្មតាដែលស្ថិតនៅកោះ Amami-Oshima ភាគនិរតីនៃប្រទេសជប៉ុន ដោយសារតែបរិមាណទឹកភ្លៀង និងសីតុណ្ហភាពកើនឡើងក្នុងរយៈពេលថ្មីៗនេះ។

រូបភាព https://english.kyodonews.net/

ផ្សិតទាំងនេះត្រូវបានគេហៅថា Mycena lux-coeli ពួកវាបញ្ចេញពន្លឺពណ៌បៃតងនៅពេលយប់។ ផ្សិត Mycena lux-coeli ត្រូវបានប្រទះឃើញកាលពីថ្ងៃទី ១ ខែមេសាលឿនជាងធម្មតាប្រហែលកន្លះខែ។

តាមសម្តីរបស់អ្នកថែរក្សាព្រៃឈើឈ្មោះ Riki Kawabata បានឱ្យដឹងផ្សិតបញ្ចេញពន្លឺត្រូវបានគេរកឃើញថាមានចំនួន​ច្រើនខុសពីធម្មតានៅតាមតំបន់ព្រៃផ្សេងៗគ្នា ហើយតាមការរំពឹងទុកនឹងបន្តរហូតដល់ខែកញ្ញា។

ប្រភេទផ្សិតបញ្ចេញពន្លឺ Mycena lux-coeli ដុះលើដើមឈើបាក់រលំ អង្កត់ផ្ចិតប្រហែល ២ សង់ទីម៉ែត្រ និងត្រូវបានប្រទះឃើញនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។

វត្តមានពពួកផ្សិតដែលបញ្ចេញពន្លឺ និងសត្វអំពិលអំពែកជាសញ្ញានៃរដូវក្តៅលើកោះ Amami-Oshima ជិតមក​ដល់។

ក្រុមអ្នកអនុរក្សព្រៃឈើតម្រូវអោយភ្ញៀវទេសចរណ៍រក្សាគម្លាតឆ្ងាយពេលសង្កេតមើលផ្សិតបញ្ចេញពន្លឺដើម្បីការ​ពារ​ការ​ខូច​ខាត​ដែលអាចកើតឡើង។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: