រូបសាក់របស់ Yakuza ក្នុងរឿង Anime The Way of the Househusband ត្រូវដកចេញដោយសារការត្រួតពិនិត្យនៅក្នុងប្រទេសចិន

នៅក្នុងរឿង Anime The Way of the Househusband (ឈ្មោះដើម៖ 極主夫道) តួអង្គឯកជាអតីត yakuza Tatsu មានរូបសាក់ច្រើននៅលើដងខ្លួនរបស់គាត់។ ប៉ុន្តែចំពោះរឿងដែលចេញផ្សាយនៅប្រទេសចិន ចំណុចនេះត្រូវបាន​លុបចោល​ទាំង​ស្រុង។

រឿង The Way of the Househusband មកពីសៀវភៅរឿង Manga របស់អ្នកនិពន្ធ Kousuke Oono ។ ដូច្នេះសៀវ​ភៅ​រឿង Manga ត្រូវបានកែសម្រួលទៅជារឿងគំនូរជីវចល ការចាក់បញ្ចាំងនៅលើ Netflix ទទួលបានមតិវាយតម្លៃ​វិជ្ជមានជាច្រើន។ លក្ខណៈពិសេសប្លែកបង្ហាញថា Anime ស្ថិតនៅលើ motion ធ្វើអោយអ្នកទស្សនារឿង Anime មានអារម្មណ៍ដូចជាកំពុងអាន Manga ។

យោងតាមវីដេអូ Trailer នៃរឿង The Way of the Househusband លើគេហទំព័រ Netflix បង្ហាញថា irezumi (រូបសាក់) របស់តួអង្គ Tatsu ដើម្បីបង្ហាញពីភាពភ័យខ្លាចក្នុងនាមជាអតីតសមាជិកក្រុម yakuza មុនពេលតួអង្គរូបនេះក្លាយជាមនុស្សល្អ ចេះធ្វើម្ហូប និងរៀប​ចំការងារ​ផ្ទះ​។

ទោះយ៉ាងណានៅក្នុង Bilibili នៃ Anime នេះរូបសាក់ហាក់ដូចជាបាត់ទាំងស្រុង។

ដោយដឹងថា Irezumi មានអាយុកាលយូរណាស់មកហើយក្នុងប្រវត្តិសាស្ត្រជប៉ុន អត្តន័យសម្រាប់សម្គាល់​ឧក្រិដ្ឋ​ជន។ ដោយសារតែជាប់ទាក់ទងនឹងអត្ថន័យមិនល្អក្នុងប្រវត្តិសាស្ត្រ រហូតមកដល់ពេលនេះនៅជប៉ុនរូបសាក់មិនត្រូវបាន​គេទទួលស្គាល់ទេ ជាពិសេសចំពោះមនុស្សចាស់។

ដូច្នេះកន្លែងត្រាំជ្រោះទឹកក្តៅមួយចំនួននៅតែមានបទបញ្ជាហាមឃាត់មនុស្សដែលមានរូបសាក់។

https://twitter.com/Abalamindo/status/1380391769813053440?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1380391769813053440%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fyeu-thich%2F125949.html

រីឯភាគីចិនក្នុងឆ្នាំ ២០១៨ ចិនហាមមិនអោយតារាសម្តែងដែលមានរូបសាក់បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ឡើយ។ នោះហើយជាមូលហេតុដែលរូបសាក់នៅក្នុងច្បាប់ដើមត្រូវលុបចោល។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: