បទបញ្ជាផ្ទៃក្នុងស្តីពី “ខោអាវទ្រនាប់ពណ៌ស” របស់សាលារៀន​ជប៉ុន​ជា​ច្រើន​ត្រូវបានគេរិះគន់

បទប្បញ្ញត្តិស្តីពី “ខោអាវក្នុងពណ៌ស” របស់សាលារៀនជប៉ុនជាច្រើនត្រូវបានគេរិះគន់។

ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយសាលាមួយចំនួននៅខេត្ត Saga ប្រទេសជប៉ុននៅតែមានបទប្បញ្ញត្តិតម្រូវអោយ​​សិស្សស្លៀកខោអាវក្នុងពណ៌ស។

គោលបំណងនៃបទប្បញ្ញត្តិនេះដើម្បីបង្កើតបរិយាកាសល្អជួយអោយសិស្សផ្តោតលើការរៀនសូត្រ។ ជាពិសេស​អាវ​ទ្រនាប់​​គួរ​តែ​​ពណ៌​ស​ងាយ​ស្រួលស្លៀកជាមួយឯកសណ្ឋាន។

រូបភាព https://newsbeezer.com/

ទោះជាយ៉ាងណាក៏ដោយបទប្បញ្ញត្តិនេះត្រូវបានលើកទឹកចិត្តឱ្យលុបចោលពីព្រោះវារំលោភសិទ្ធិមនុស្ស និងភាព​ឯក​ជនរបស់បុគ្គលម្នាក់ៗ។

ការផ្លាស់ប្តូររបស់ក្រុមប្រឹក្សាអប់រំខេត្ត Saga គឺដើម្បីឆ្លើយតបនឹងការព្រួយបារម្ភអំពីបទប្បញ្ញត្តិទាំងឡាយដែលមិន​ចាំ​បាច់។

សាលាវិទ្យាល័យ និងអនុវិទ្យាល័យស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តក៏ដូចជាសាលាពិសេសត្រូវបានណែនាំឱ្យកែប្រែ​បទ​ប្បញ្ញត្តិហួសសម័យនេះ។

គិតត្រឹមថ្ងៃទី ២៤ ខែមីនាមានសាលាចំនួន ៤៦ កន្លែងបានលុបចោលឬផ្លាស់ប្តូរបទបញ្ញត្តិមួយចំនួនដែលត្រូវគេចាត់​ទុកថាមិនមានលក្ខណៈត្រឹមត្រូវ និងមិនសមហេតុផល។

លោក Yuji Ochiai អ្នកដឹកនាំក្រុមប្រឹក្សាអប់រំខេត្តមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយថា៖

“ខ្ញុំជឿថាបទប្បញ្ញត្តិដែលកំពុងត្រូវបានកែលម្អតាមរបៀបដែលសមស្របជាងនេះ។ យើងនឹងបន្តស្នើឱ្យសាលាធ្វើ​បច្ចុប្បន្ន​ភាព​បទ​ប្បញ្ញត្តិ​ស្របតាមនិន្នាការរបស់សម័យកាល” ។

បន្ទាប់ពីពិនិត្យឡើងវិញសាលាចំនួន ១៤ កន្លែងបានលុបចោលបទបញ្ជាស្តីអំពី “ខោអាវក្នុងពណ៌ស” ដែលធ្លាប់គោរព​តាមរាប់ឆ្នាំកន្លងមក​នេះ។

មុននោះសមាគមមេធាវី Saga បានពិនិត្យឡើងវិញនូវបទបញ្ជាត្រួតពិនិត្យសិស្សនៅតាមសាលាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្ត។ ទីភ្នាក់ងារនេះបានដាក់សំណើកំណែទម្រង់ទៅក្រុមប្រឹក្សាអប់រំខេត្តកាលពីខែវិច្ឆិកាឆ្នាំមុន។

ចំពោះបទប្បញ្ញត្តិពាក់ព័ន្ធនឹងពណ៌ខោវអាវទ្រនាប់ គ្រូក៏ត្រូវស្នើអោយត្រួតពិនិត្យថាតើសិស្សទាំងនោះអនុវត្តតាមបទបញ្ជាដែរទេ។ នេះជាបញ្ហាបង្កអោយមានភាពចម្រូងចម្រាសអំពីការរំលោភសិទ្ធិមនុស្ស។

ក្រោយពេលស្រាវជ្រាវមេធាវីម្នាក់សាកសួរសិស្សប្រុស ៤ នាក់ និងសិស្សស្រី ៤ នាក់អំពី “បទប្បញ្ញត្តិខោអាវក្នុងពណ៌​ស” ។ សិស្សទាំងអស់បញ្ជាក់ថាសាលាពិតជាបានត្រួតពិនិត្យការអនុវត្តបទបញ្ជានេះដោយ “ស្នើឱ្យសិស្សស្រីបង្ហាញខ្សែ​អាវទ្រនាប់ដើម្បី​កំណត់​ពណ៌​អាវ” ។

ក្នុងចំណោមបទប្បញ្ញត្តិដែលគេចាត់ទុកថាផ្ទុយនឹងសិទ្ធិមនុស្សត្រូវបានលុបចោល នៅមានបទប្បញ្ញត្តិស្តីពីពណ៌​សក់​ធម្មជាតិ កន្សែងរុំជើង និងការអនុញ្ញាតអោយយកតុក្កតាតាមខ្លួនតែមួយក្នុងកាបូប។

ទោះយ៉ាងណាបទបញ្ញត្តិចម្រូងចម្រាសមួយចំនួនទៀតមិនទាន់ត្រូវបានដកចេញនៅឡើយទេ។

សាលាចំនួន ១៤ ក្នុងចំណោមសាលា ២៨ បន្តហាមសិស្សមិនអោយ “គេងនៅកន្លែងណាមួយតាមអំពើចិត្តដែលគ្មាន​អាណាព្យាបាល” ។ សាលារៀនចំនួន ២៦ ក្នុងចំណោមសាលា ៣៩ មិនផ្លាស់ប្តូរបទបញ្ជាផ្ទៃក្នុងដូចជា “ហាមអ៊ុតសក់ លាប​ពណ៌​សក់ និងធ្វើ​ម៉ូត​សក់​ចម្លែក” ។

មន្ត្រីក្រុមប្រឹក្សាអប់រំម្នាក់បានអោយដឹងថា “ជាគោលការណ៍រដ្ឋបាលអាចធ្វើការវិនិច្ឆ័យ និងការសម្រេចចិត្តរបស់ខ្លួន ប៉ុន្តែយើងនឹងបន្តលើកទឹកចិត្តពួកគេឱ្យធ្វើកំណែទម្រង់ជាបន្ត” ។

ក្រុមប្រឹក្សាអប់រំខេត្ត Saga ក៏លើកទឹកចិត្តអោយសាលាអញ្ជើញសិស្ស និងឪពុកម្តាយចូលរួមក្នុងការអត្ថាធិប្បាយ​ស្តី​​ពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់សាលារៀន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: