តើអាថ៌កំបាំងនៃភាពជោគជ័យស្ថិតលើអ្វី?
តើអ្នកចង់ក្លាយជាមនុស្សជោគជ័យម្នាក់ដែរទេ? តើជោគជ័យក្នុងមុខជំនួញអាចក្លាយទៅជាអ្នកមាន តើភាពជោគជ័យអាចធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់មានសុភមង្គលដែរទេ?
គ្មាននរណាម្នាក់មិនចង់ទទួលបានជោគជ័យនោះទេ ប៉ុន្តែគម្លាតរវាងអ្នកដែលចង់ទទួលបានជោគជ័យ និងអ្នកដែលជោគជ័យខុសគ្នាណាស់។ ភាពខុសគ្នានោះគឺស្ថិតលើរបៀបប្រើខួរក្បាលមិនមែនសមត្ថភាពឡើយ។ មានន័យថា ប្រសិនបើអ្នកព្យាយាមអ្នកនៅតែអាចជោគជ័យ។
ការបញ្ជាខួរក្បាលដោយមិនដឹងខ្លួន
ខួរក្បាលទទួលខុសត្រូវចំពោះការគិត និងចលនារបស់រាងកាយ។ ផ្នែកខួរក្បាលដែលដឹងខ្លួនគេហៅថា ស្មារតីជាក់ស្តែងមានប្រមាណពី ១% ដល់ ៣% ប៉ុណ្ណោះ រីឯ ៩៧% ទៀតជាការបញ្ជាខួរក្បាលដោយមិនដឹងខ្លួន។
ផ្នែកខួរក្បាលដែលមិនដឹងខ្លួនមិនមានការគ្រប់គ្រង ដូច្នេះវាឆ្លុះបញ្ចាំងពីបំណងពិតរបស់មនុស្សម្នាក់។ និយាយម្យ៉ាងទៀត បំណងពិតប្រាកដរបស់អ្នកស្ថិតនៅទីនោះ ប៉ុន្តែអ្នកព្យាយាមគ្រប់គ្រង ឬធ្វើផ្ទុយទៅវិញដោយសាររងឥទ្ធិពលនៃស្មារតីជាក់ស្តែង។
ដូច្នេះផ្នែកខួរក្បាលដែលគិតថា “បំណងប្រាថ្នាបែបនោះមិនអាចទៅរួចទេ” រារាំងអ្នកមិនឲ្យក្លាយទៅជាអ្នកមាន។
តើធ្វើយ៉ាងណាប្រើការបញ្ជាខួរក្បាលដោយមិនដឹងខ្លួនដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក?
ឧបមាថាអ្នកចង់មានប្រាក់ ១០០ លានយ៉េន។ ស្តាប់ទៅដូចជាឆ្កួតបន្តិច មានន័យថាអ្នកគិតពិចារណា។
ទោះជាយ៉ាងណា នៅក្នុងគំនិតរបស់អ្នក ១ យ៉េន ឬ ១០០ លានយ៉េនមិនមែនជាបញ្ហានោះទេ។ ការគិតដោយមិនដឹងខ្លួនគ្រាន់តែបញ្ជាក់ថា តើអ្នកចង់បានប្រាក់ច្រើនដែរឬអត់ប៉ុណ្ណោះ។
ប្រសិនបើអ្វីដែលអ្នកចង់បានគឺប្រាក់ច្រើន ទោះបីជាអ្នកមានប្រាក់ ១០០ លានយ៉េនក្នុងដៃក៏អ្នកនៅតែចង់បានប្រាក់បន្ថែមទៀតដែរ។
ដូច្នេះហើយអាចសន្និដ្ឋានថា៖
ចិត្តគំនិតរបស់អ្នកក្រ
ចិត្តគំនិតនោះពេលខ្លះគ្រាន់តែជារឿងធម្មតារបស់ប្រជាជនជប៉ុន ប៉ុន្តែអ្នកខ្លះមានអារម្មណ៍ខុសឆ្គងពេលខ្លួនរកបានប្រាក់ច្រើនជាងអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណឹង អ្នកដែលគ្រប់គ្រងអារម្មណ៍សន្សំប្រាក់មិនមែនជាមនុស្សសន្សំប្រាក់នោះទេ កាន់តែមិនមែនជាមនុស្សជោគជ័យ។
ចិត្តគំនិតរបស់មនុស្សជោគជ័យ
ផ្ទុយពីអ្វីដែលបានលើកឡើងខាងលើ អ្វីដែលពួកគេគិតមិនមែនរឿងសន្សំសំចៃប្រាក់នោះទេ តែជាវិធីរកប្រាក់។ ប្រសិនបើពួកគេសន្សំប្រាក់គោលដៅសម្រាប់បង្កើនប្រាក់ឲ្យច្រើនជាងនេះ។ ពួកគេមិន “អត់ធ្មត់” ក្នុងការសន្សំប្រាក់ឡើយ ប៉ុន្តែដឹងថាប្រាក់សន្សំត្រូវយកទៅប្រើក្នុងគោលបំណងដែលកំណត់មុននោះ។
គោលការណ៍នៃភាពជោគជ័យមិនត្រឹមតែអនុវត្តក្នុងការរកប្រាក់ប៉ុណ្ណោះទេ ថែមទាំងអាចអនុវត្តក្នុងរឿងស្នេហា ការស្វែងរកចំណង់ចំណូលចិត្តជាដើម។
Kengo Abe