ហេតុអ្វីបានជាស៊ូស៊ីច្រើនលក់ជាឈុតមាន ២ ចំណែក?

ស៊ូស៊ីគឺជាមុខម្ហូបជប៉ុនដ៏ល្បី ទោះបីជាសព្វថ្ងៃនេះអ្នកចូលចិត្តញ៉ាំ Ramen កាន់តែច្រើនឡើង ប៉ុន្តែបើនិយាយពីអាហារ​លេខ​មួយ​នៅតែមិនអាចយកឈ្នះស៊ូស៊ីបានឡើយ។

រូបភាព https://www.olive-hitomawashi.com/column/2021/04/12-9.html

លើសពីនេះចំណែក Sashimi ដែលមានពណ៌ស្រស់ប្លែកពិសេស ថែមទាំងឆ្ងាញ់ទាក់ទាញភ្នែកផងដែរ។ ទោះជាយ៉ាង​ណា​ពេល​ញ៉ាំស៊ូស៊ីនៅភោជនីយដ្ឋាន តើអ្នកធ្លាប់ឆ្ងល់ទេថា៖

ហេតុអ្វីបានជាស៊ូស៊ីច្រើនលក់ជាឈុត ២ ចំណែក?

ហេតុអ្វីមិនមែន ៤ ចំណែកឬ ៦ ចំណែក?

មូលហេតុគឺថាពាក្យស៊ូស៊ីរាប់គឺ 貫 (kan) ។

វប្បធម៌ស៊ូស៊ី និង ស៊ូស៊ី nigiri ដូចដែលបានបង្ហាញខាងលើវិវត្តន៍នៅសម័យអេដូ (សព្វថ្ងៃគឺតូក្យូ) ។

ទាំងនេះគឺជារូបភាពភោជនីយដ្ឋានស៊ូស៊ីកាលសម័យនោះ។

រូបភាព https://www.cookdoor.jp/sushi/dictionary/21602_sushi_002/

មើលទៅដូចជាទម្រង់ “Take away” ម្យ៉ាងនៅសម័យនោះគ្មានទូទឹកកកផង ដូច្នេះភាគច្រើនស៊ូសុីត្រីត្រាំទឹកសុីអីវជំនួសដោយត្រីស្រស់។ 

រូបភាព https://www.news24.jp/articles/2019/05/31/06444210.html

មិនត្រឹមតែប៉ុណ្ណឹងស៊ូសុីសម័យនោះមានទំហំធំដូចជាបាយពូតជាជាងស៊ូស៊ីហើយលក់ជាឯកតា ១ kan ។

១ kan គឺជាឯកតាទម្ងន់នៅសម័យអេដូ ដូច្នេះ ១ kan មានទម្ងន់ប្រហាក់ប្រហែល ១០០០ កាក់នៅសម័យនេះ (Ichimonsen) ។

ប្រសិនបើស៊ូសុីធំពេកពិបាកក្នុងការបរិភោគ ដូច្នេះគេប្រើកាំបិតផ្ទះបាយកាត់ជាពីរផ្នែក តាំងពីពេលនោះមកមួយ​ឈុតមាន ២ ចំណែក។ 

និយាយអញ្ចឹងប្រភេទស៊ូស៊ីត្រីសាលម៉ុនមិនមាននៅសម័យអេដូនោះទេ។ ដោយសារតែត្រីសាលម៉ុនមកពីប្រទេស​ន័រវែស ហើយកាលនោះគ្មានបច្ចេកវិទ្យានាំត្រីបរទេសចូលប្រទេសជប៉ុន។

រីឯស៊ូស៊ីត្រីធូណាមានភាពពេញនិយមជាង ជាពិសេសគឺត្រីធូណាត្រាំទឹកស៊ីអ៊ីវដើម្បីទុកបានយូរ។

អ្នកអាចហៅស៊ូស៊ីតាមស្ទីលនៅសម័យអេដូថា 江戸前寿司 (Edomaezushi) ។ ទោះបីជាវាមិនស្រស់ដូចស៊ូស៊ីសព្វថ្ងៃ ប៉ុន្តែស៊ូសុីត្រីងខ្ជឹងចំហុយឬស៊ូសុីត្រីត្រាំទឹកខ្មេះក៏គួរអោយចង់ភ្លក់ណាស់ដែរ។

រូបភាព https://san-tatsu.jp/collects/11003/

ជាការពិតណាស់ សព្វថ្ងៃរសជាតិត្រូវបានកែសម្រួលឲ្យ​ល្មមនឹងមនុស្សសម័យនេះ ហើយចំណែកស៊ូសុីក៏មិនធំដូចសម័យមុនដែរ។ ប្រសិនបើអ្នកមានឱកាសទៅលេងទីក្រុងតូក្យូកុំភ្លេចភ្លក់មុខម្ហូបទាំងនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: