វីដេអូផ្សាយពាណិជ្ជកម្មគួរឱ្យភ្ញាក់ផ្អើលរបស់ Pokari ថតដោយមិនប្រើក្រាហ្វិកកុំព្យូទ័រ
វីដេអូផ្សាយពាណិជ្ជកម្មភេសជ្ជៈមានជាតិហ្គាស Pocari Sweat បានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលពាក្យគន្លឹះ “Pokari CM” ចាប់ផ្តើមពេញនិយមនៅលើបណ្តាញសង្គម Twitter ។
ទោះបីនោះជាវីដេអូផ្សាយពាណិជ្ជកម្មផលិតផល Pocari Sweat ប៉ុន្តែនៅក្នុងវីដេអូបែរជាមិនឃើញផលិតផលទៅវិញ។
ថ្វីត្បិតតែវីដេអូមើលទៅល្អអស្ចារ្យដែលប្រាកដជាធ្វើអោយយុវជនចាប់អារម្មណ៍ ប៉ុន្តែមូលហេតុចម្បងធ្វើឱ្យមនុស្សជាច្រើនសរសើរវាស្ថិតលើបច្ចេកទេសដ៏គួរឱ្យចាប់អារម្មណ៍។ វីដេអូត្រូវបានថតលើឆាកចលនាជាក់ស្តែងមិនប្រើក្រាហ្វិចកុំព្យូទ័រទេ។
តារាសម្តែងស្រី Sena Nakajima ត្រូវបានជ្រើសរើសក្នុងចំណោមមនុស្សប្រមាណ ៤០០ នាក់ដើម្បីដើរតួឯកស្រី។
វីដេអូបង្ហាញពីនារីម្នាក់កំពុងរត់បញ្ច្រាសទិសពីហ្វូងមនុស្សចុះតាមច្រករបៀង ហើយត្រឡប់ទៅមុខទ្វារមួយ។
ការផ្សាយពាណិជ្ជកម្មនេះផ្តោតពិសេសទៅលើចរន្តខ្យល់។ នៅពេលនារីនោះបើកទ្វារ នាងមើលឃើញផ្កា Wisteria លើក្បាលរួចក៏លោតផ្លោះចំកណ្តាលផ្លូវភ្លាមនោះផ្កា Wisteria បក់រវិចសងខាង ទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង។
បន្ទាប់មកស្ទូឌីយោបានបញ្ចេញវីដេអូមួយ។
នេះជាប័ណ្ណប្រកាសឃោសនា មើលទៅមិនដូចជាប័ណ្ណប្រកាសផលិតផលទេ ប៉ុន្តែវាដូចជាផ្ទាំងរូបភាពភាពយន្តក្រោមខ្លឹមសារ でも君が見えた (ប៉ុន្តែខ្ញុំក៏បានឃើញអ្នក) ។
រូបភាព https://grapee.jp/en/171136
យោបល់មួយចំនួនរបស់អ្នកប្រើបណ្តាញសង្គមវាយតម្លៃវីដេអូផ្សាយពាណិជ្ជកម្មនេះ៖
- អស្ចារ្យណាស់ !!!
- វាគួរតែត្រូវបានចាត់ទុកជាស្នាដៃសិល្បៈ
- ក្រុមអ្នកថតវីដេអូក៏ឡូយណាស់ដែរ។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានដូច្នេះនោះទេ។
Sacchan