ក្រុមហ៊ុន ANA បានអោយដឹងថាអ្នកមាននៅជប៉ុនកំពុងប្តូរទៅប្រើ ជួល និងទិញយន្តហោះឯកជនកាន់តែច្រើនឡើង

នៅជប៉ុនអ្នកមានកំពុងងាកទៅរកយន្តហោះឯកជនកាន់តែច្រើនឡើង ដើម្បីចៀសវាងការធ្វើដំណើរតាមជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដែលមានមនុស្សច្រើនក្នុងកំឡុងជំងឺកូវីដ-១៩ រាតត្បាត។

យោងតាមលោក Jun Katagiri នាយកប្រតិបត្តិក្រុមហ៊ុន ANA Business Jet Inc., បានឱ្យដឹងថាទំនោរជួល និង​ទិញ​យន្ត​ហោះ​ឯក​ជន​កំពុង​តែពេញនិយមនៅក្នុងប្រទេសជប៉ុន។

រូបភាព https://www.japantimes.co.jp/

ដូច្នេះក្រុមហ៊ុន ANA Business Jet Inc., កំពុងរំពឹងថាប្រាក់ចំណូលក្នុងវិស័យនេះនឹងកើនឡើងដល់ ១ ពាន់លានយ៉េន នៅឆ្នាំសារពើពន្ធ ២០២២ ។

តាមសម្តីរបស់លោក Katagiri តម្រូវការយន្តហោះឯកជនបានកើនឡើង ៣០% បើប្រៀបទៅនឹងរយៈពេលមុនជំងឺ​រីក​រាល​ដាល។ លោកបានសង្កត់ធ្ងន់ថា “នេះជាជម្រើសដឹកជញ្ជូនថ្មី” ។ ក្នុងពេលជាមួយគ្នានេះគាត់ក៏បានបដិសេធ​មិនបង្ហាញពីអត្រាលក់ជាក់លាក់ប៉ុន្មានឆ្នាំមកនេះផងដែរ។

រូបភាព https://www.japantimes.co.jp/

មុខទំនិញពិសេសនេះមានតម្រូវការខ្ពស់ក្នុងចំណោមពាណិជ្ជករបរទេសដែលចង់ទៅធ្វើការនៅប្រទេសជប៉ុនក៏ដូចជាអ្នកដែលជាប់នៅបរទេសចង់ត្រឡប់មកស្រុកកំណើតវិញ ក្រៅពីនេះអ្នកមានស្ដុកស្ដម្ភដែលចង់ធ្វើដំណើរតាមអាកាសដើម្បីធានាសុវត្ថិភាពក្នុងអំឡុងជំងឺកូវីដ-១៩ រាតត្បាត។

បើប្រៀបទៅនឹងកាលពីមុនពេលដាក់នៅក្បែរអឺរ៉ុបឬអាមេរិក ជប៉ុនត្រូវបានគេចាត់ទុកជាទីផ្សារតូចក្នុងវិស័យយន្ត​ហោះឯកជន។ មួយផ្នែកមកពីការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៃការដឹកជញ្ជូនក្នុងប្រទេសដែលមានទំហំ​តូច។

ក្នុងឆ្នាំ ២០១៩ ចំនួនគ្រួសារអ្នកមាននៅជប៉ុនឈានដល់ ១,៣ លាននាក់ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៥ ជាមួយនឹងទ្រព្យសម្បត្តិ ៣៣៣ ពាន់លានយ៉េន។ យោងតាមវិទ្យាស្ថានស្រាវជ្រាវ Nomura ចំណាត់ថ្នាក់របស់ពួកគេកំពុងកើនឡើងដោយសារគោលនយោបាយរូបិយវត្ថុរបស់អតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេ។

ជើងហោះហើរឯកជនទៅមកក្នុងតម្លៃប្រហែល ៣៩ លានយ៉េនពីទីក្រុងតូក្យូទៅញូវយ៉ក ដែលនៅលើយន្តហោះមាន ១៣ កន្លែង និងត្រូវចំណាយ ៣០ លានយេ៉នហោះហើរពី Los Angeles និងត្រឡប់ទៅវិញ។

ថ្លៃជួលជើងហោះហើរទៅមកឯកជនពីទីក្រុងប៉េកាំងប្រទេសចិនទៅទីក្រុងតូក្យូប្រទេសជប៉ុនក្នុងតម្លៃ ១៥ លាន​យ៉េន។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: