នារីយូធ្យូបបឺដែលមានរូបរាងស្រស់ស្អាតសុំទោស និងលាតត្រដាងរឿងពិតធ្វើអោយអ្នកប្រើបណ្តាញសង្គមជប៉ុនភ្ញាក់ផ្អើលយ៉ាងខ្លាំង

យូធ្យូបបឺជនជាតិជប៉ុនដ៏ល្បីមួយរូបដែលទាក់ទាញអ្នកមើលរាប់ម៉ឺននាក់ ភាគច្រើនជាវីដេអូថតដើមទ្រូង។ ថ្មីៗនេះក៏បានសុំទោសអ្នកគាំទ្រ និងសារភាពរឿងពិតដែលគួរឱ្យភ្ញាក់ផ្អើល។

យូធ្យូបបឺមួយរូបឈ្មោះ Muneniku Chiharu (むね肉ちはる) ដែលទើបតែចាប់ផ្តើមអាជីពធ្វើយូធ្យូបរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន ប៉ុន្តែរហូតដល់ចុងខែមីនាឆ្នាំ ២០២១ បានទាក់ទាញអ្នកទស្សនាចំនួន ២ ម៉ឺននាក់ចុះឈ្មោះដែលទោះបីបង្ហោះបានតែ ៦ វីដេអូប៉ុណ្ណោះ។

រូបភាព https://www.odditycentral.com/

វីដេអូដែលបានបង្ហោះបង្ហាញពីស្ត្រីម្នាក់ហាត់ប្រាណនៅពេលយប់ ម៉ាស៊ីនថតផ្តោតតែទៅលើសុដន់ដ៏ធំរបស់​យូធ្យូប​បឺ។ អ្វីដែលចម្លែកនោះគឺថាយូធ្យូបបឺឈ្មោះ Chiharu ធ្លាប់បង្ហាញមុខដែលមិនតុបតែងនៅពីមុខកាមេរ៉ា តែមិនដែលដោះម៉ាសឬនិយាយអ្វីនោះទេ។

នៅក្នុងវីដេអូថ្មីៗនេះ Chiharu បានសារភាពចំពោះសកម្មភាពពាក់ម៉ាសរបស់ខ្លួន។ 

ដើម្បីអបអរគេហទំព័រទទួលបានអ្នកចុះឈ្មោះចំនួន ២ ម៉ឺននាក់យូធ្យូបបឺឈ្មោះ Chiharu សម្រេចចិត្តបង្ហាញខ្លួន។ កាលពីថ្ងៃទី ២៥ ខែមីនា Chiharu បានបង្ហោះវីដេអូថ្មីមួយនៅលើយូធ្យូបបង្ហាញពីបុរសវ័យកណ្តាលម្នាក់ពាក់​អាវ​ពណ៌​ខៀវ និងទឹកមុខដឹងកំហុស។

រូបភាព https://www.odditycentral.com/

តាមពិតទៅ Chiharu ជាបុរសអាយុ ៣៧ ឆ្នាំម្នាក់មានគំនិតចង់ក្លាយជាយូធ្យូបបឺតាំងពីឆ្នាំមុន បន្ទាប់ពីត្រូវថៅ​កែ​កាត់​បន្ថយប្រាក់ខែដោយសារជំងឺកូវីដ-១៩ ។

អាក្រក់ជាងនេះទៅទៀតឆ្កែជាទីស្រឡាញ់របស់គាត់ត្រូវធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក និងត្រូវចំណាយថ្លៃព្យាបាល​ច្រើន។ ដោយ​យល់​ថាមនុស្សស្រីមានភាពទាក់ទាញ គាត់ក៏សម្រេចចិត្តក្លែងខ្លួនជាស្រីហើយធ្វើយូធ្យូប ។

ដើម្បីផ្សព្វផ្សាយវីដេអូរកប្រាក់ គេហទំព័រយូធ្យូបត្រូវការអ្នកចុះឈ្មោះយ៉ាងហោចណាស់ ១០០០ នាក់ និងអ្នកមើល ៤០០០ ម៉ោងក្នុងរយៈពេល ១២ ខែ។ លក្ខខណ្ឌនេះហាក់ដូចជាពិបាកសម្រាប់អ្នកប្រើយូធ្យូប។

ពាក់សក់ក្លែងក្លាយ ពាក់បន្ទះស៊ីលីកូនធំសម្រាប់ទ្រសុដន់ បន្ទាប់មក Chiharu ចាប់ផ្តើមបង្ហោះវីដេអូហាត់រត់រាល់យប់របស់ខ្លួននៅលើយូធ្យូប។ រឿងនេះគាត់ធ្វើដោយសម្ងាត់សូម្បីតែភរិយាក៏មិនដឹងដែរ។

Chiharu មិនដែលគិតថាខ្លួននឹងល្បីឆាប់ដូច្នេះនោះទេ។ ទោះជាយ៉ាងណានៅពេលដែលចំនួនអ្នកមើល និងចុះឈ្មោះ​​គេហទំព័រ​យូធូប​កើនឡើងឆាប់រហ័សក៏ធ្វើឱ្យគាត់សួរខ្លួនឯងអំពីបញ្ហាក្រមសីលធម៌ក្លែងខ្លួនជាស្រីដើម្បីទាក់​​ទាញ​​អ្នក​ទស្សនា។

បន្ទាប់ពីបានគិតជាច្រើនដង លោក Chiharu សម្រេចចិត្តសារភាពភេទរបស់ខ្លួន ព្រោះគាត់មិនចង់ប្រកបអាជីព​​ដោយ​ផ្អែកលើការបោកប្រាស់អ្នកគាំទ្រនោះទេ។ ដើម្បីបញ្ជាក់ថាខ្លួនមិននិយាយលេងសើច លោក Chiharu បង្ហាញរបស់របរដែលគាត់ប្រើសម្រាប់ក្លែងជាស្រីស្អាតដើមទ្រូងធំ។

ឧបករណ៍របស់យូធ្យូបបឺរួមមានសុដន់ធ្វើពីស៊ីលីកុន សក់ក្លែងក្លាយ សម្លៀកបំពាក់ស្ត្រី និងគ្រឿងតុបតែង។ Chiharu ប្រើ​គ្រឿងសម្អាងផាត់មុខយ៉ាងជំនាញ និងលាបម៉ាស្ការ៉ាដើម្បីធ្វើអោយវីដេអូរបស់ខ្លួនឡើងមួយកម្រិត។

មនុស្សមួយចំនួនបន្ទាប់ពីបានទស្សនាវីដេអូសារភាពដ៏ស្មោះរបស់ Chiharu សរសើរគាត់ហ៊ានបង្ហាញការពិតមិនបំភាន់អ្នកគាំទ្រ។ ទោះជាយ៉ាងណាមនុស្សមួយចំនួនតូចខឹងព្រោះខ្លួនត្រូវគេបោក។

មនុស្សម្នាក់ Comment ថា៖ “តើខ្ញុំមើលនរកអ្វីទៅ?”

ម្នាក់ទៀតបាននិយាយថា៖ “ខ្ញុំជិតឆ្កួតហើយ” ។

បន្ទាប់ពីបង្ហាញពីអាថ៌កំបាំងចំនួនអ្នកចុះឈ្មោះគេហទំព័ររបស់ Chiharu បានធ្លាក់ចុះពី ២០,០០០ ទៅ ១៨,៣០០ នាក់។ បច្ចុប្បន្នមិនច្បាស់ទេថាតើគាត់មានគម្រោងធ្វើអ្វីនៅពេលអនាគត និងធ្វើយ៉ាងណារក្សាគេហទំព័រយូធ្យូបរបស់ខ្លួន។

លោក Chiharu អាចបង្វែរគេហទំព័រយូធ្យូបរបស់ខ្លួនទៅកាន់ទិសដៅថ្មីដូចជាការណែនាំផាត់មុខ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: