ក្មេងប្រុសអាយុ ១០ ឆ្នាំត្រូវរថភ្លើងបុកស្លាប់បន្សល់ទុកនូវអារម្មណ៍សោកស្តាយព្រោះតែមិនចង់រើផ្ទះ
កាលខ្ញុំនៅក្មេងក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍ផ្លាស់ប្តូរទីលំនៅដែរ។ វាជាបទពិសោធនដែលមិនសប្បាយចិត្តសម្រាប់កុមារម្នាក់ ពីព្រោះពួកគេខ្លាចអារម្មណ៍ចំពោះបរិយាកាសថ្មី។
គួរអោយស្តាយថ្មីៗនេះព័ត៌មានផ្សាយអំពីក្មេងម្នាក់ខ្លាចរើផ្ទះត្រូវរថភ្លើងបុកស្លាប់។
នៅយប់ថ្ងៃទី ១ ខែមេសា ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់កំពុងដើរតែម្នាក់ឯងលើផ្លូវដែកនៅ Kita-ku ទីក្រុងតូក្យូក៏ត្រូវរថភ្លើងបុកស្លាប់។
រូបភាព http://blog.livedoor.jp/dqnplus/archives/2007271.html
មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយថ្ងៃ មានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងជីវិតរបស់ក្មេងប្រុស។ ក្មេងប្រុសរស់នៅខេត្ត Saitama ជាមួយនឹងឪពុកបានផ្លាស់ទៅរស់នៅទីក្រុង Ichihara ខេត្ត Chiba កាលពីថ្ងៃទី ៣១ ខែមីនា។ ក្មេងប្រុសនោះនិយាយថាខ្លួនមិនចង់ផ្លាស់ទីលំនៅទេ ប៉ុន្តែនៅតែធ្វើតាមដោយសារស្ថានភាពគ្រួសារ។
យោងតាមរូបភាពពីកាមេរ៉ាសុវត្តិភាពដែលនៅជិតស្ថានីយ៍ ក្មេងប្រុសចាកចេញពីផ្ទះដែលទើបតែរើចូលកាលពីម៉ោង ៦ៈ៣០ នាទីយប់ ហើយមានបំណងជិះរថភ្លើងទៅតូក្យូតែម្នាក់ឯង។ ក្រោយមករថភ្លើងបានមកដល់ ហើយបុកក្មេងនោះពេលប្អូនដើរតែម្នាក់ឯងលើផ្លូវដែកចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ។
នៅពេលគ្រោះថ្នាក់កើតឡើងក្មេងប្រុសសល់ប្រាក់ក្នុងខ្លួនចំនួន ៤៣៥០ យ៉េន។ យោងតាមការស៊ើបអង្កេតប្រាក់សន្សំក្នុងផ្ទះរបស់ក្មេងប្រុសបាត់ប្រហែល ១ ម៉ឺនយ៉េន គេសង្ស័យថាក្មេងប្រុសជាអ្នកយកប្រាក់ទិញអ្វីមួយមុនពេលគ្រោះថ្នាក់កើតឡើង។
ការផ្លាស់ប្តូរទីលំនៅ ប្តូរសាលាបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើគំនិតរបស់កុមារ។
ខ្ញុំធ្លាប់រើផ្ទះកាលនៅរៀនថ្នាក់ទី ៥ កន្លែងថ្មីឆ្ងាយពីកន្លែងចាស់ត្រឹម ៥ ស្ថានីយ៍រថភ្លើងប៉ុណ្ណោះ ប៉ុន្តែវាឆ្ងាយចំពោះក្មេងម្នាក់ ហើយកាលនោះគ្មានអុីម៉ែលឬទូរស័ព្ទដៃទេ។
ខ្ញុំធ្លាប់អស់សង្ឃឹមយ៉ាងខ្លាំងតែសំណាងខ្ញុំរាប់អានមិត្តភក្តិថ្មី។
ខ្ញុំបាត់បង់ទំនាក់ទំនងជាមួយមិត្តភក្តិកាលពីមុន ប៉ុន្តែដោយចៃដន្យកាលខ្ញុំអាយុ ៤៥ ឆ្នាំពួកគេបានទាក់ទងមកខ្ញុំតាមរយៈបណ្តាញសង្គម។ រហូតមកដល់ពេលនេះយើងច្រើនតែចេញទៅក្រៅផឹកជាមួយគ្នា។
ខ្ញុំដឹងថាការផ្លាស់ប្តូរបរិយាកាសនាំមកនូវសម្ពាធជាច្រើន ប៉ុន្តែគួរគិតពីចំណុចវិជ្ជមាន។ យើងអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្ដភក្ដិចាស់តាមរយៈបណ្តាញសង្គម។ ខ្ញុំគិតថារឿងសោកសៅខាងលើនឹងមិនកើតឡើងទេ ប្រសិនបើមានអ្នកនៅក្បែរក្មេងប្រុសយោគយល់ និងនិយាយជាមួយប្អូន។
ប្រហែលជាក្មេងប្រុសនោះជិះរថភ្លើងដោយអារម្មណ៍ច្របូកច្របល់។ ត្រឹមតែគិតដូច្នេះក៏អាណិតខ្លោចចិត្តទៅហើយ។
Kengo Abe