បុគ្គលិកជប៉ុនក្នុងវិស័យរឿងគំនូរជីវចលទទួលបានប្រាក់​ខែ​ត្រឹម​​​មួយ​ភាគ​បី​បើ​ប្រៀប​នឹងចិន

វិស័យ Anime រួមចំណែកធ្វើអោយកេរ្តិ៍ឈ្មោះប្រទេសជប៉ុនផ្សព្វផ្សាយទូទាំងពិភពលោក។ មនុស្សជាច្រើនស្រលាញ់ចូលចិត្តវប្បធម៌ជប៉ុនតាមរយៈរឿង Anime ប៉ុន្តែវិស័យនេះបែរជាខ្វះកម្លាំងពលកម្ម ដូច្នេះជប៉ុនត្រូវជួលពលករបរទេសពីប្រទេសចិន និងកូរ៉េដោយអោយប្រាក់ខែខ្ពស់។ ទោះជាយ៉ាងណានោះជារឿងយូរណាស់មកហើយ។

រូបភាព https://president.jp/articles/-/44767

នេះជាកន្លែងធ្វើការក្នុងអគារការិយាល័យ Machida នៅជាយក្រុងតូក្យូ។ នៅក្នុងបន្ទប់នេះបុគ្គលិកជប៉ុនប្រុសស្រីមួយចំនួនកំពុងគូរគំនូរជីវចលដោយប្រើកុំព្យូទ័រផ្ទាល់ខ្លួន ប៉ុន្តែពួកគេបែរជាកំពុងធ្វើរឿងគំនូរជីវចលចិន។ មាន​ន័យ​ថាជនជាតិជប៉ុនកំពុងធ្វើការជាអ្នកទទួលបន្តពីចិន។ ក្រុមហ៊ុននេះជាទីស្នាក់ការរបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសជប៉ុន ហើយហាក់ដូចជាអាជីវកម្មចិនជាច្រើនកំពុងពង្រីកខ្លួនបន្ថែមដើម្បីស្វែងរកមធ្យោបាយទាក់​ទាញ​វិចិត្រករគំនូរជីវចលជប៉ុន។

ផ្នែក Anime និង Game មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដូច្នេះតម្រូវការវិចិត្រករគំនូរជីវចល​កើន​ឡើងដែលបណ្តាលអោយខ្វះខាតកម្លាំងពលកម្ម (ស្រដៀងស្ថានភាពរបស់ជប៉ុន) ដែរ។ ប្រសិនបើជួលវិចិត្រករគំនូរ​ជីវចលក្នុងស្រុកប្រាក់ខែប្រហែល ៥២០,០០០ យ៉េន រីឯនៅជប៉ុនប្រាក់ខែត្រឹម ១៧៥,០០០ យ៉េនប៉ុណ្ណោះ។ រហូតដល់​ចំនួនទឹកប្រាក់នោះខ្ពស់ជាងកម្រិតមធ្យមរបស់វិចិត្រករគំនូរ​ជីវចល​ជប៉ុនទៅទៀត។

ជារឿងធម្មតាទេដែលចំនួនក្រុមហ៊ុនចិនកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុនព្រោះអាចជួលជនជាតិជប៉ុនក្នុងតម្លៃមួយភាគបី។ ដូច្នេះហើយវិស័យគំនូរជីវចលជប៉ុនមានភាពខ្មៅងងឹតដែលមិននឹកស្មានដល់។

ប្រសិនបើគិតប្រាក់ឈ្នួលតាមម៉ោង ប្រាក់ខែរបស់វិចិត្រករគំនូរជីវចលត្រឹម ១០០ យ៉េនប៉ុណ្ណោះ។ ប្រាក់ឈ្នួលអប្បបរមា​ដែលកំំណត់ដោយច្បាប់តាមតំបន់នីមួយៗ នៅតូក្យូចំនួន ១,០១៣ យ៉េន / ម៉ោង។ មូលហេតុព្រោះនៅក្នុងប្រទេសជប៉ុនកើតមានស្ថានភាពប្រាក់ចំណេញភាគច្រើនមិនបានទៅលើអ្នកផលិត។ ឧទាហរណ៍ប្រាក់ដែលលក់ Good (ផលិតផលជាប់ពាក់ព័ន្ធ) ទាំងក្នុងស្រុក និងក្រៅស្រុកមិនត្រូវបានចែកជូនអ្នកផលិតឡើយ។

នៅប្រទេសជប៉ុនពេលផលិត Anime គេបង្កើតក្រុមការងារគ្រប់គ្រងផលិតកម្ម។

ក្រុមការងារគ្រប់គ្រងផលិតកម្មរួមមានអ្នកបោះពុម្ពផ្សាយ ភ្នាក់ងារផ្សាយពាណិជ្ជកម្ម ស្ថានីយ៍ទូរទស្សន៍ និងអ្នកផលិតប្រដាប់ប្រដាក្មេងលេង។ ស្ទូឌីយោផលិតកម្មនឹងទទួលសំណើពីក្រុមការងារនោះ ហើយចាប់ផ្តើមផលិត Anime ។ ដូច្នេះអាចនិយាយបានថាដើម្បីផលិត Anime ត្រូវឆ្លងកាត់ដំណាក់កាលច្រើន។

សូម្បីតែពេលដែល Anime ទទួលការផ្សាយពាណិជ្ជកម្មក៏អ្នកផលិតមិនបានប៉ុន្មានដែរ។

ច្បាប់ដ៏គួរឱ្យភ័យខ្លាចនេះបាន និងកំពុងបំផ្លាញវិស័យរឿងគំនូរជីវចលជប៉ុន។

ប្រហែលជាយុគសម័យរឿងគំនូរជីវចលកំពុងតែឆ្ពោះទៅរកប្រទេសចិនក៏ថាបាន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: