ជួសជុលប្រាសាទ Kumamoto បន្ទាប់ពីរញ្ជួយដីកាលពីជាង ៤ ឆ្នាំមុនជិតរួចរាល់ហើយ

ការជួសជុលប្រាសាទ Kumamoto ដែលធ្លាប់ទទួលរងខូចខាតធ្ងន់បន្ទាប់ពីរញ្ជួយដីកាលពីជាង ៤ ឆ្នាំមុន នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៦ បានឈានដល់ដំណាក់កាលបញ្ចប់។ បច្ចុប្បន្នដំណើរការជួសជុលផ្នែកខាងក្នុងប្រាសាទស្ទើរ​តែ​រួច​រាល់​ទៅហើយ។

(រូបភាព Mainichi / Yuki Kurisu) គំរូរូបភាពប្រាសាទ Kumamoto ស្រុក Chuo ត្រូវបានថតកាលពីថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២១ ។ ជញ្ជាំង និងផ្នែកខ្លះលើដំបូលត្រូវបានយកចេញដើម្បីអោយភ្ញៀវទេសចរណ៍អាចមើលឃើញរចនាសម្ព័ន្ធខាងក្នុង។

ផ្នែកខាងក្នុងស្ថាបត្យកម្មប្រាសាទ Kumamoto សុទ្ធតែទទួលរងខូចខាតធ្ងន់ដោយសាររញ្ជួយដី។ ជញ្ជាំងថ្មបាក់ និងអគារសំណង់ទាំង ១៣ ដែលជាទ្រព្យសម្បត្តិវប្បធម៌ដ៏សំខាន់ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ ជាន់ខ្លះផ្អៀងហើយ​សសរ​នៅ​ជាន់​ខាង​លើ​ក៏រងការខូចខាតដែរ។

ក្រោយរយៈពេលជាង ៤ ឆ្នាំនៅថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២១ ប្រាសាទ Kumamoto នឹងបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញ។

គ្រឿងសង្ហារឹមនៅក្នុងប្រាសាទនឹងត្រូវបានប្រកាសជូនប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ៦ ខែមេសា។ ស្ថាបត្យកម្មមានកម្ពស់ ៣២,២ ម៉ែត្រធ្វើពីបេតុងរឹងមាំ។ ផ្ទាំងបាណូដែលតំឡើងពីជាន់ ១ ដល់ជាន់ទី ៤ សម្រាប់បង្ហាញពីប្រវត្តិរបស់ប្រាសាទ Kumamoto ។

គេថែមទាំងតំឡើងជណ្តើរយន្តថ្មីនៅខាងក្នុងប្រាសាទជាមួយនឹងប្រព័ន្ធការពាររំញ័រពេលរញ្ជួយដីកើតឡើង។ មានទាំងគំរូប្រាសាទធំដើម្បីអោយភ្ញៀវទេសចរណ៍មើលឃើញរចនាសម្ព័នប្រាសាទ Kumamoto ទាំងមូល។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: