កម្រងរូបភាពបង្ហាញពីវប្បធម៌មើលផ្ការបស់ប្រជាជនជប៉ុនពីសម័យមួយទៅសម័យមួយ

ផ្ទាំងគំនូររូបចម្លាក់ឈើ Ukiyo-e និងរូបថតកាលពីសម័យបុរាណបង្ហាញពីវប្បធម៌មើលផ្កាសាគូរ៉ារបស់ប្រជា​ជន​ជប៉ុន។

វប្បធម៌មើលផ្កាសាគូរ៉ានៅក្នុងរូបចម្លាក់ឈើ Ukiyo-e 

ក្នុងកំឡុងសម័យ Heian (ពីឆ្នាំ ៧៩៤ ដល់ ១១៨៥) ប្រជាជនជប៉ុនប្រារព្ធពិធីមើលផ្កាដំបូងគេក្រោមដើមផ្កាសាគូរ៉ា ជាមួយនឹងតន្រ្តី ម្ហូបអាហារ និងការតែងកំណាព្យ។

នៅក្នុងបរិវេណប្រាសាទ និងវិហារព្រះពុទ្ធសាសនាជប៉ុនច្រើនយកធ្វើជាសួនច្បារសម្រាប់ដាំដើមឈើ រហូតមក​ដល់​ពេល​នេះ​ដើមផ្កាសាគូរ៉ាដុះជុំវិញកន្លែងដ៏ពិសិដ្ឋ​ទាំង​នោះ។ 

ជារៀងរាល់ឆ្នាំផ្ការីកម្តងក្នុងមួយឆ្នាំ ដូច្នេះវប្បធម៌មើលផ្កា (Ohanami) មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅជប៉ុន។ នៅរដូវផ្ការីកតំបន់ដែលមានផ្ការីកស្គុះស្គាយតែងតែមានសភាពអ៊ូអរ។

កម្រងគំនូរ Ukiyo-e ជប៉ុនបង្ហាញអំពីវប្បធម៌មើលផ្កាសាគូរ៉ា។

សូមក្រឡេកមើលថាតើវប្បធម៌មើលផ្កាកាលពីសម័យបុរាណ និងសព្វថ្ងៃមានអ្វីខុសគ្នា? រូបគំនូរក្នុងអត្តបទនេះពីឆ្នាំ ១៨៣៥ ប្រភពមកពីគេហទំព័រ Ukiyo-e.org

អេដូ (តូក្យូសម័យបច្ចុប្បន្ន)

គំនូរ Ukiyo-e Koganei sakura goyuran zu ត្រូវបានគូរដោយវិចិត្រករ Toyohara Chikanobu ក្នុងឆ្នាំ ១៨៨៦។ គំនូរនេះមានពណ៌ក្រហមភ្លឺដែលបង្ហាញពីសកម្មភាពមើលផ្កាសាគូរ៉ា និងការសម្តែងតន្រ្តីរបស់វណ្ណៈអភិជន Koganei នៅអេដូ។

ផ្ទាំងគំនូរនេះត្រូវបានគូរក្នុងឆ្នាំ ១៨៥៧ ដោយវិចិត្រករ Utagawa Kunisato ។ នៅក្នុងផ្ទាំងគំនូរនេះពណ៌នាពីស្ត្រីវណ្ណៈអភិជនសម័យអេដូស្លុងនឹងសម្រស់ផ្កាសាគូរ៉ាក្នុងតំបន់ភ្នំ Asakusa ។

ផ្ទាំងគំនូរ Yoshiwara Nakanochou របស់វិចិត្រករ Utagawa Hiroshige ពណ៌នាពីពិធីបុណ្យផ្កាសាគូរ៉ារីនៅ Yoshiwara ឧទ្យានកំសាន្ដនៅអេដូ បច្ចុប្បន្នស្ថិតនៅជិតតំបន់ Asakusa ទីក្រុងតូក្យូពីឆ្នាំ ១៨៤០ ដល់ ១៨៥៨ ។

ក្យូតូ

ផ្ទាំងគំនូរ Ukiyo-e មានចំណងជើងថា “Miyako meisho Genji awase: Kinkakuji sakura no yuran” ត្រូវបាន​គូរ​នៅក្នុង ១៨៧៥ ដោយវិចិត្រករ Utagawa Yoshitora ។ នៅក្នុងរូបភាពជាទេសភាពមើលផ្កាសាគូរ៉ារីកនៅប្រាសាទ Kinkakuji ក្យូតូរបស់វណ្ណៈអភិជនសម័យ Meiji ។

ផ្កាសាគូរ៉ារីកនៅក្នុងផ្ទាំងគំនូរបុរាណ

ក្រោយសម័យអេដូរហូតដល់សម័យ Meiji ដើមសតវត្សរ៍ទី ២០ ថតរូបបានក្លាយជាការពេញនិយមថ្មី និងលក់ក្នុងតម្លៃទាប។ ក្លឹបកាមេរ៉ាឬទស្សនាវដ្តីផ្សព្វផ្សាយពាសពេញប្រទេសជប៉ុន។

ទិដ្ឋភាពមើលផ្កានៅឧទ្យាន Ueno ទីក្រុងតូក្យូត្រូវបានបោះពុម្ពជាកាតប៉ុស្តាល់ពីឆ្នាំ ១៩០០-១៩០៦ ។ បច្ចុប្បន្នរូប​ថត​ដាក់​បង្ហាញនៅបណ្ណាល័យសាធារណៈញូវយ៉ក។

រូបថតផ្កាសាគូរ៉ារីកនៅឧទ្យាន Ueno ត្រូវបានបោះពុម្ពលើកាតប៉ុស្តាល់ពីឆ្នាំ ១៩១៥ ដល់ឆ្នាំ ១៩៣០ ។ កាតប៉ុស្តាល់នេះត្រូវបានដាក់បង្ហាញនៅបណ្ណាល័យសភាសហរដ្ឋអាមេរិក។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: