មន្ត្រីជប៉ុនម្នាក់សុំទោសព្រោះសុន្ទរកថាលើកទឹកចិត្តបុរសនារីបណ្តោយខ្លួនដើម្បីបង្កើនអត្រាកំណើត

លោកនាយកជនជាតិជប៉ុនម្នាក់បានធ្វើអោយសាធារណៈជនមានការមិនពេញចិត្តព្រោះតែសុន្ទរកថារបស់លោកនិយាយអំពីការបង្កើនអត្រាកំណើត។

លោក Kazuhiko Shimura ប្រធានមន្ទីរឧស្សាហកម្មទីក្រុង Kofu ខេត្ត Yamanashi ថ្មីៗនេះបានថ្លែងសុន្ទរកថានៅ​ក្នុង​ពិធីអនុញ្ញាតអោយសហគ្រាសធុនតូច និងមធ្យមចូលរួម។

រូបភាព https://soranews24.com/

“ខ្ញុំចង់អោយអ្នកបណ្តោយខ្លួនតាមដែលអាចធ្វើទៅបាន កុំគ្រាន់តែរាប់អានជាមួយក្រុមបុរស នារីដាច់ដោយ​ឡែក​​ពី​​គ្នា។ ខ្ញុំចង់អោយអ្នករាប់​អាន​មនុស្សដែលមានភេទខុសគ្នាតាមដែលអាចធ្វើបាន ប្រសិនបើអ្នកអាចធ្វើបាន ពេលនោះខ្ញុំគិតថាបញ្ហានៃអត្រាកំណើតនឹងធ្លាក់ចុះបន្តិច” ។

បន្ទាប់មកលោក Kazuhiko Shimura បានបន្តទៀតថា៖

“ខ្ញុំមានសំណើពិសេសមួយសម្រាប់សុភាពបុរស ខ្ញុំដឹងថាយើងតែងតែនិយាយអំពីសមភាពយេនឌ័រ ប៉ុន្តែនៅពេលនិយាយពីណាត់ជួប ខ្ញុំសង្ឃឹមថាបុរសជាអ្នកអញ្ជើញស្ត្រីមុន” ។

លោក Kondo បាននិយាយថា៖ ដោយសារទំនាក់ទំនងរវាងមនុស្សម្នាក់ៗក៏ដូចជាផែនការគឺជាបញ្ហាផ្ទាល់ខ្លួន ខ្ញុំគិតថាការលើកមកនិយាយជាសាធារណៈមិនសមរម្យទេ។ អ្វីដែលសំខាន់គួរផ្តល់ដំបូន្មានដែលមិនមានការរឹតត្បិតចំពោះគោលជំហរយែនឌ័រក៏ដូចជាការ​យក​ចិត្ត​ទុកដាក់លើភាពចម្រុះ។

ភ្លាមៗនោះសុន្ទរកថារបស់លោកទទួលបានមតិយោបល់ពីសំណាក់សាធារណជនជាច្រើនដូចខាងក្រោម៖

  • ពាក្យសម្តីមិនសមហេតុផល គាត់ច្បាស់ជាមិនយល់អ្វីទាំងអស់អំពីការផ្តល់កំណើតមែនទេ?
  • ប្រសិនបើបណ្តោយខ្លួនមានកូន តើនរណាជាអ្នកថែទាំ លោកជាអ្នកមើលថែឬ?
  • មនុស្សដែលអាចនិយាយបែបនេះគឺដោយសារពួកគេគ្រាន់តែផ្តោតសំខាន់ទៅលើបញ្ហាផ្តល់កំណើត។ បន្ទាប់​មក​ពួកគេចាកចេញហើយមិនខ្វល់។
  • ប្រសិនបើចង់បង្កើនអត្រាកំណើតសូមតំឡើងប្រាក់ខែអោយពួកយើង និងបង្កើនសុខុមាលភាពសង្គម បើមិន​ដូច្នេះសូមទុកអោយនៅសុខ។

ក្រោយមកលោក Kazuhiko Shimura បានសុំទោសចំពោះការអត្ថាធិប្បាយរបស់ខ្លួន។

“ខ្ញុំចង់មានន័យថាបង្កើនការយល់ដឹងអំពីអាពាហ៍ពិពាហ៍ ប៉ុន្តែលើកយកប្រធានបទខុស។ ខ្ញុំសូមអភ័យទោសចំពោះ​អ្នកដែលមិនពេញចិត្ត ហើយសូមដកយកពាក្យរបស់ខ្ញុំមកវិញ” ។

លោក Hiroshi Kondo សាស្រ្តាចារ្យនៅសកលវិទ្យាល័យ Yamanashi Eiwa មានប្រសាសន៍ថាពាក្យសំដីរបស់លោក Kazuhiko Shimura មិនពាក់ព័ន្ធនឹងខ្លឹមសារក្នុងកម្មវិធីនោះទេ។

ដោយដឹងថាយុវជនសព្វថ្ងៃនេះមិនចង់រៀបការឬមានកូនកាន់តែច្រើនឡើងៗ ព្រោះមនុស្សចូលចិត្តជីវិតនៅលីវ។ ប្រហែល​ដោយសារមូលហេតុនេះបានជាអត្រាកំណើតនៅប្រទេសជប៉ុនធ្លាក់ចុះ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: