ស្ថានីយ៍រថភ្លើងជប៉ុនប្រារព្ធពិធីគំរប់ខួប ៣ ឆ្នាំឆ្មា Nya កាន់តែតំណែងជាប្រធាន

កាលពីថ្ងៃទី ៤ ខែមេសាឆ្មា Nya – ប្រធានស្ថានីយ៍ JR Bungo-Taketa នៃខ្សែរថភ្លើង Hohi ស្ថិតនៅភាគនិរតីប្រទេស​ជប៉ុនបានរៀបចំប្រារព្ធពិធីគំរប់ខួប ៣ ឆ្នាំ និងមនុស្សចូលរួមប្រហែល ៣០ នាក់។

នៅក្នុងភាសាជប៉ុនពាក្យ Nya ជាសម្លេងឆ្មា។ ដំបូងឡើយ Nya គឺជាឆ្មាអនាថាមួយក្បាល វាដើរជុំវិញស្ថានីយ៍រថ​ភ្លើង​ប្រហែល ១០ ឆ្នាំមកហើយ។

រូបភាព https://mainichi.jp/

ដោយសារតែឆ្មា Nya មានភាពស្លូតបូត និងរួសរាយក៏ទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន ដូច្នេះវាក៏ចាប់​ផ្តើមមានប្រជាប្រិយភាពយ៉ាងខ្លាំង។ សមាគមទេសចរណ៍ទីក្រុងបានសម្រេចតែងតាំងវាជាប្រធានមជ្ឈ​មណ្ឌល​ព័ត៌មានទេសចរណ៍ស្ថានីយ៍កាលពីខែកញ្ញាឆ្នាំ ២០១៧ ។ រហូតដល់ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០១៨ ឆ្មា Nya ត្រូវបានតែងតាំងជាប្រធានស្ថានីយ៍ JR Bungo-Takeda ហើយបន្តតំណែងនេះរហូតមកដល់សព្វថ្ងៃ។

ក្នុងឳកាសគំរប់ខួប ៣​ ឆ្នាំឆ្មា Nya ឡើងកាន់តំណែង សមាគមទេសចរណ៍ទីក្រុងបានប្រគល់ប្រអប់កាដូឈើមួយដាក់ចំណីឆ្មាបង្ហាញការកោតសរសើរចំពោះការរួមចំណែករបស់ឆ្មា Nya ។

រូបភាព https://mainichi.jp/

លោក Tadamasa Hino អាយុ ៥៧ ឆ្នាំប្រធានស្ថានីយ៍កាលពីថ្ងៃទី ៤ ខែមេសាបានអោយដឹងថា៖ “ឆ្មា Nya មាន​បទ​​ពិសោធន៍ជាង ៣ ឆ្នាំមកហើយ ខ្ញុំសង្ឃឹមថាយើងអាចជួយស្ថានីយ៍នេះអោយមានការអភិវឌ្ឍកាន់តែច្រើនឡើង” ។

លោកស្រី Megumi Fujino អាយុ ៤៨ ឆ្នាំជាបុគ្គលិកសមាគម និងជាម្តាយធម៌របស់ឆ្មា Nya បាននិយាយថា “ខ្ញុំសង្ឃឹមថាសុខភាពរបស់ឆ្មា Nya អាចទុកជាអាទិភាព ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍តាមបែបរបស់វា” ។

អ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់របស់ឆ្មា Nya គឺ Minato Miyahara អាយុ ៨ ឆ្នាំជាសិស្សសាលាបឋមសិក្សា Taketa ក្នុងតំបន់បានអោយដឹងថា “ឆ្មា Nya ឆ្លាតគួរអោយស្រលាញ់ណាស់ ខ្ញុំចង់អោយ Nya នៅស្ថានីយ៍ជារៀងរហូត” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: