វាយសម្លាប់ដោយញញួរចំនួន ៤០ ដង ហេតុអ្វីជនរងគ្រោះមិនធ្វើតាមបង្គាប់របស់ឧក្រិដ្ឋជន?
នៅឆ្នាំ ២០០៧ មានហេតុការណ៍ដ៏ក្រៀមក្រំមួយបានកើតឡើង។
កាលនោះមានគេហទំព័រមួយឈ្មោះថា “ការិយាល័យសន្តិសុខ ការងារខ្មៅងងឹត” បានក្លាយជាគោលដៅរបស់ឧក្រិដ្ឋជន។
ការិយាល័យធានាការងារគឺទីភ្នាក់ងាររដ្ឋបាលស្នើសម្រាប់អ្នកបាត់បង់ការងារ ហើយទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលអ្នកដែលចង់បានការងារធ្វើ។ និយាយអោយសាមញ្ញគោលបំណងនៃសេវាកម្មនេះសម្រាប់មនុស្សដែលកំពុងស្វែងរកការងារ ប៉ុន្តែនៅលើគេហទំព័រមានពាក្យ “ខ្មៅងងឹត” ។ នោះជាបញ្ហាដែលបានកើតឡើងព្រោះសកម្មភាពក្រៅច្បាប់អាចនឹងទាក់ទាញឧក្រិដ្ឋជន។
អ្នកដែលទើបតែចេញពីពន្ធនាគារកំពុងធ្វើជាកម្មករបណ្តោះអាសន្ន។ នៅក្នុងស្ថានភាពនោះកុំធ្វើរឿងឆ្កួតៗ ប៉ុន្តែប្រសិនបើអាចទទួលបានអត្ថប្រយោជន៍ភ្លាមៗ តើគួរតែសាកល្បងទេ?
នោះគឺជាខ្លឹមសារនៃការសន្ទនារបស់តួអង្គទាំង ៣ ស្ថិតក្នុងស្ថានភាពតែមួយ ដោយសារតែគេហទំព័រខ្មៅងងឹតពួកគេជួបជុំប្រព្រឹត្តបទឧក្រិដ្ឋជាមួយគ្នា។
នៅពេលឧក្រិដ្ឋជនកំពុងធ្វើសកម្មភាពប្រទះឃើញ Rie អាយុ ៣១ ឆ្នាំជាមនុស្សម៉ឺងម៉ាត់មិនសូវនិយាយស្តី។ ពួកគេធ្វើពុតសួរផ្លូវបន្ទាប់មកចាប់ជនរងគ្រោះ Rie កម្ពស់ ១៥៥ សង្ទីម៉ែត្រឡើងរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល។ សកម្មភាពត្រឹមរយៈពេល ១ ទៅ ២ នាទីប៉ុណ្ណោះ ពីរម៉ោងក្រោយមក Rie ត្រូវគេធ្វើឃាត។
ដើមឡើយគោលបំណងរបស់ឧក្រិដ្ឋជនចង់ប្លន់កាបូប និងយកលេខកូដ PIN កាតដកសាច់ប្រាក់។ ពួកវាប្រើកាំបិតផ្ទះបាយសម្លុត ចាក់ និងរំលោភជនរងគ្រោះ។
ប៉ុន្តែ Rie មិនបានប្រាប់លេខសម្ងាត់ត្រឹមត្រូវខណៈខ្លួនកំពុងត្រូវគេធ្វើបាប។ ប្រាក់សន្សំរបស់ Rie មានចំនួន ៨ លានយ៉េន ហេតុអ្វីបានជា Rie ត្រូវយកជីវិតរបស់នាងការពារប្រាក់ទាំងនោះ?
ព្រោះ Rie ចង់ទិញផ្ទះតូចមួយសម្រាប់ម្តាយរបស់នាង។ ទោះបីចំនួនទឹកប្រាក់មិនច្រើនតែនាងខំសន្សំសំចៃរយៈពេលយូរមកហើយ។
ទោះជាយ៉ាងណាក្តីស្រមៃរបស់ Rie ត្រូវឧក្រិដ្ឋជនធ្វើអោយរលាយបាត់។ ពួកវាយកដែកអ៊ីណុកដាក់ខ្នោះដៃ Rie ប្រើថង់ប្លាស្ទិចក្នុងផ្សារទំនើបគ្របក្បាល និងស្កុតរុំមុខរបស់នាង។ ជនរងគ្រោះត្រូវវាយនឹងញញួរដែកលើក្បាលជាបន្តបន្ទាប់ យ៉ាងហោចណាស់ ៤០ ដងដោយផ្អែកលើការពិនិត្យរបួស។
បន្ទាប់មកឧក្រិដ្ឋជនត្រូវចាប់ខ្លួន ម្ដាយរបស់ Rie ចង់អោយពួកវាត្រូវកាត់ទោសប្រហារជីវិត ដូច្នេះក៏អំពាវនាវប្រជាជននៅតាមដងផ្លូវ Nagoya អោយជួយគាំទ្រ។ ជាលទ្ធផលមនុស្សពីរនាក់ត្រូវកាត់ទោសប្រហារជីវិត រីឯម្នាក់ទៀតទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត។
រឿងនេះត្រូវបានកែសម្រួលទៅជាខ្សែភាពយន្ត។
ខណៈពេលដែលបណ្តាប្រទេសនៅលើពិភពលោកលុបចោលទោសប្រហារជីវិត ប្រជាជនជប៉ុនជាង ៨០% គាំទ្រការកាត់ទោសចុងក្រោយនេះ។ តើការយកជីវិតមួយសងជីវិតមួយគឺជាដំណោះស្រាយត្រឹមត្រូវទេ? នៅតែមានមតិចម្រូងចម្រាសជាច្រើន ប៉ុន្តែបើពិចារណាលើអារម្មណ៍គ្រួសារជនរងគ្រោះ នេះជាមធ្យោបាយសមហេតុផលបំផុតក្នុងការផ្តល់យុត្តិធម៌។
ប្រសិនបើឧក្រិដ្ឋជនជាប់ពន្ធនាគារអស់មួយជីវិត ការចំណាយសម្រាប់ចិញ្ចឹមអ្នកទោសបានមកពីពន្ធរបស់ប្រជាជនបង់។ ទោះបីមានចំណែកតិច ប៉ុន្តែពន្ធក៏ចេញមកពីគ្រួសារជនរងគ្រោះដែរ។
ដោយផ្នត់គំនិតនេះបានជាជប៉ុនរក្សាទោសប្រហារជីវិតរហូតមកដល់សព្វថ្ងៃ។
តើអ្នកមានទស្សនៈយ៉ាងណា?
Kengo Abe