កីឡាការនីហែលទឹកកញ្ញា Rikako Ikee ប្រយុទ្ធនឹងជំងឺកាចសាហាវដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ
កីឡាការនីហែលទឹកដែលគេហៅថា “នាងមច្ឆា” ឈ្មោះ Rikako Ikee ទើបតែវិលត្រឡប់មកពីការព្យាបាលជំងឺមហារីកឈាម នាងបានយកឈ្នះការប្រកួតហែលមេអំបៅសម្រាប់ស្រ្តីក្នុងរយៈចម្ងាយ ១០០ ម៉ែត្រ។
រូបភាព https://japan-forward.com/
កញ្ញា Rikako Ikee ជាមួយនឹងរឿងរ៉ាវដ៏រំជួលចិត្តនៅពេលនាងឈានជើងឡើងលើវេទិកាក្នុងព្រឹត្តិការណ៍ប្រកួតហែលទឹកជប៉ុនលើកទី ៩៧ ដែលធ្វើឡើងនៅថ្ងៃទី ៤ ខែមេសា (ថ្ងៃអាទិត្យ) ។
រូបភាព https://english.kyodonews.net/
នាងយំបន្ទាប់ពីឈ្នះវគ្គផ្តាច់ព្រ័ត្រដោយប្រើថិរវេលា ៥៧,៧៧ វិនាទី នៅមជ្ឈមណ្ឌលហែលទឹកតូក្យូ។ ជាមួយនឹងសមិទ្ធិផលនេះកញ្ញា Rikako Ikee មានឳកាសចូលរួមក្រុមហែលទឹកជប៉ុនប្រកួតរយៈចម្ងាយ ៤ គុណ ១០០ ម៉ែត្រក្នុងព្រឹត្តការណ៍អូឡាំពិកតូក្យូនាពេលខាងមុខនេះ។
កញ្ញា Rikako Ikee ចែករំលែកយ៉ាងរីករាយថា “ខ្ញុំមិនដែលគិតថាខ្លួនអាចយកឈ្នះចម្ងាយ ១០០ ម៉ែត្រនោះទេ ខ្ញុំមានអារម្មណ៍ថាមិនសូវមានទំនុកចិត្តដូចការប្រកួតជម្រុះអូឡាំពិកកាលពី ៥ ឆ្នាំមុនឡើយ” ។
“ទោះយ៉ាងណាខ្ញុំហ្វឹកហាត់ដើម្បីយកឈ្នះ ហើយប្រាប់ខ្លួនឯងថា ‘ខ្ញុំបានត្រឡប់មកវិញ’ នៅពេលដែលខ្ញុំចូលរួមការប្រកួតនេះ” ។
រូបភាព https://english.kyodonews.net/
កាលពីខែកុម្ភៈឆ្នាំ ២០១៩ រឿងហេតុកើតឡើងភ្លាមៗនៅពេលដែលកញ្ញាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកឈាម។ កញ្ញា Rikako Ikee អាយុ ២០ ឆ្នាំត្រូវចាកចេញពីកីឡាហែលទឹកទោះស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ វគ្គផ្តាច់ព្រ័ត្រចម្ងាយ ១០០ ម៉ែត្រដោយប្រើពេលវេលា ៥៨,៤៨ វិនាទីមុនថ្ងៃជំងឺរើឡើងមួយថ្ងៃ។
កញ្ញា Rikako Ikee ចែករំលែកលើ Twitter ពេលនោះថា “អ្វីគ្រប់យ៉ាងភ្លាមៗពេកហើយ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់នៅឡើយ។ ទោះយ៉ាងណាខ្ញុំនៅតែជឿជាក់ថាខ្លួនអាចប្រសើរឡើងប្រសិនបើធ្វើតាមការព្យាបាលត្រឹមត្រូវ” ។
នាងមានសុខភាពល្អឡើងវិញ ហើយបានត្រឡប់មកហ្វឹកហាត់ហែលទឹកកាលពីខែមីនាឆ្នាំ ២០២០ មុនពេលនាងបន្តប្រកួតនៅខែសីហា។ ទោះជាយ៉ាងណាក៏ដោយហ្វឹកហាត់ដើម្បីទទួលបានកម្លាំងដូចមុនសម្រាប់អត្តពលិកមិនមែនជារឿងងាយស្រួលទេ។
រូបភាព https://english.kyodonews.net/
នាងថែមទាំងមិនជឿលើលទ្ធភាពអាចវិលត្រឡប់មកប្រកួតកីឡាអូឡាំពិកនារដូវក្តៅនេះនៅស្រុកកំណើត ហើយផ្តោតលើព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤ ។
“ខ្ញុំគិតថាខ្លួនមិនអាចឈ្នះអស់រយៈពេលយូរ ប៉ុន្តែខ្ញុំព្យាយាមហ្វឹកហាត់ដើម្បីយកឈ្នះ។ នៅទីបំផុតខ្ញុំអាចចូលរួមការប្រកួតឡើងវិញ” ។
AD