បុរសជនជាតិជប៉ុនម្នាក់ចិញ្ចឹមឆ្កែរយៈពេល ៤ ឆ្នាំបែរជា​ត្រូវ​វា​ខាំ​​រហូត​ដល់​សន្លប់

បុរសម្នាក់ត្រូវឆ្កែចិញ្ចឹមខាំដៃធ្វើអោយគាត់របួស និងសន្លប់ស្តូកស្តឹងតាមផ្លូវទៅកាន់មន្ទីរពេទ្យ។

ប៉ូលីស Kagoshima បានទទួលទូរស័ព្ទនៅព្រឹកថ្ងៃអាទិត្យ (ថ្ងៃទី ៤ ខែមេសា) ករណីបុរសម្នាក់ដេកលើចិញ្ចើមផ្លូវដោយ​ដៃ​ខាង​ស្តាំ និងត្រចៀកខាងឆ្វេងរងរបួសធ្ងន់។

រូបភាព https://girlschannel.net/topics/3306973/ 

ជនរងគ្រោះមានឈ្មោះ Shoichi Onitsuka អាយុ ៥៤ ឆ្នាំ វេលាម៉ោងប្រហែល ៧ៈ៥៥ នាទីព្រឹកគាត់នាំឆ្កែដើរលេងក្បែរផ្ទះនៅទីក្រុង Satsumasendai ខេត្ត Kagoshima ។ ភ្លាមៗនោះឆ្កែស្រាប់តែខាំដៃស្តាំរបស់គាត់បណ្តាលអោយហូរឈាម បន្ទាប់មកខាំត្រចៀកខាងឆ្វេងរបស់ជនរងគ្រោះ។ លោក Shoichi Onitsuka ត្រូវបានអ្នកដំណើរឆ្លងកាត់​ប្រទះ​ឃើញហើយទូរស័ព្ទទៅប៉ូលីស។

ដំបូងលោក Shoichi Onitsuka ដឹងខ្លួននៅឡើយ ប៉ុន្តែបាត់បង់ស្មារតីពេលកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។

ប៉ូលីសខេត្ត Kagoshima បានអោយដឹងថាឆ្កែនោះគឺជាពូជឆ្កែប្រមាញ់​ មានប្រវែងប្រហែល ៥០ សង់ទីម៉ែត្រ និង​រស់​នៅជាមួយក្រុមគ្រួសារលោក Shoichi Onitsuka ប្រហែល ៤ ឆ្នាំ។ ជារឿយៗគាត់តែងតែនាំវាទៅដើរលេង។

សត្វឆ្កែបានរត់គេចពេលប៉ូលីសទៅដល់កន្លែងកើតហេតុ។ ប៉ុន្តែក្រោយមកគេបញ្ជាក់ថាឆ្កែរត់ទៅរកប្រពន្ធជនរងគ្រោះ​ហើយ​ត្រូវចាប់បាន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: