ពិតជាគួរអោយភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររូបរាងរបស់បុរស​វ័យ ៥០ ឆ្នាំ

Yuki Shibuya (@shibuya0911) គឺជាបុគ្គលិកផ្តល់ប្រឹក្សា ជាអ្នកជ្រើសរើសសម្លៀកបំពាក់ និងស្ទីលម៉ូដសក់ដែលសាកសមសម្រាប់បុរសដែលចង់កែប្រែរូបរាងរបស់ខ្លួន។

រូបភាពមុន និងក្រោយរបស់បុរសវ័យលើស ៥០ ឆ្នាំដែលគណនី Twitter នេះបានបង្ហោះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

មិនចាំបាច់និយាយអ្វីឡើយ សូមមើលរូបភាពខាងក្រោម។

នេះជារូបភាពដែលមិនទាន់ទទួលការប្រឹក្សាពី Yuki Shibuya ។

បន្ទាប់ពីទទួលបានការប្រឹក្សា។

https://twitter.com/shibuya0911/status/1374329699669733388?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1374329699669733388%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F125339.html

“ប្រសិនបើអ្នកពិតជាមានឆន្ទៈក្នុងការផ្លាស់ប្តូរខ្លួនឯង អ្នកអាចផ្លាស់ប្តូរពីឥឡូវនេះ។ ស្ទីលម៉ូដសក់ដែលសាកសម ស្រស់ស្អាត និងសមរម្យ កោរចិញ្ចើមហើយស្លៀកសម្លៀកបំពាក់ដែលបង្កើតបរិយាកាសល្អ។ ចូរចំណាយពេលពីរបីម៉ោង​សម្រាប់ផាត់មុខ។ ថ្ងៃឈប់សម្រាកចំណាយពេលថែសម្រស់ និងរូបរាងខាងក្រៅរបស់ខ្លួន ត្រឹមតែប៉ុណ្ណឹង។ ត្រូវ​ប្តូរទម្លាប់ហើយបង្ខំខ្លួនអោយផ្លាស់ប្តូរ។ កុំត្អូញត្អែរអំពីបញ្ហានេះ ប្រសិនបើអ្នកមានអាយុ ២០ ឃើញបុរស​វ័យ ៥០ ផ្លាស់ប្តូរដូចនេះ” ។

មតិយោបល់មួយចំនួនរបស់អ្នកប្រើអុីនធឺណេតដូចខាងក្រោម៖

  • អស្ចារ្យណាស់! ខ្ញុំក្រឡេកមើលរូបថតមុន និងក្រោយរបស់គាត់ប្រហែល ១០ ដងទើបយល់ពីអ្វីដែលកំពុងកើត​ឡើង
  • មិនដូចមនុស្សតែមួយនោះទេ
  • អារម្មណ៍ហាក់ដូចជាផ្លាស់ប្តូរទាំងស្រុង។

ភាពសប្បាយរីករាយរបស់បុរសម្នាក់នេះហាក់ដូចជាបង្ហាញពីភាពរីករាយ និងទំនុកចិត្តដែល Yuki Shibuya ចង់និយាយតាមរយៈការផ្លាស់ប្តូររូបរាងរបស់គាត់។

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូររូបរាងផ្សេងទៀត សូមចូលមើលគណនី Instagram របស់ម្ចាស់​ផេក។

រូបភាព Twitter

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: