ក្រុមប្រឹក្សារដ្ឋាភិបាលជប៉ុនចាប់ផ្តើមពិភាក្សាអំពីបញ្ហាអ្នកស្នងរាជ្យ

ជប៉ុនកំពុងពិភាក្សាជាផ្លូវការថាតើស្រ្តីអាចស្នងរាជ្យបល្ល័ង្កដែរឬទេ? តើកូនចៅរបស់ស្រី្តក្នុងរាជវង្សានុវង្សគួរតែរាប់បញ្ចូលក្នុងបញ្ជី។

ក្រុមប្រឹក្សាពិសេសរបស់រដ្ឋាភិបាលជប៉ុនមានភារកិច្ចផ្តល់យោបល់ពីអ្នកជំនាញដើម្បីធានាការគ្រងរាជ្យប្រកប​ដោយ​ស្ថិរភាព ពិភាក្សាទៅលើបញ្ហាថាតើគួរតែលុបចោលទំនៀមទម្លាប់ប្រពៃណី ហើយអនុញ្ញាតអោយសមាជិកស្រ្តីក្នុង​រាជ​វង្ស​គ្រងរាជ្យដែរឬទេ។ បញ្ហាត្រូវបានលើកឡើងក្នុងបរិបទចំនួនសមាជិករាជវង្សកាន់តិចទៅៗ។

រូបភាព https://english.kyodonews.net/

ក្រុមប្រឹក្សារដ្ឋមានសមាជិក ៦ រូបបានបើកការប្រជុំដែលដឹកនាំដោយលោក Atsushi Seike ជាអតីតសាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ Keio ។ ក្រៅពីនេះភាគីចូលរួមមានលោក Tetsuro Tomita ប្រធានក្រុមហ៊ុនផ្លូវដែកខាងកើត និង Mayumi Ohashi សាស្រ្តាចារ្យច្បាប់នៃសាកលវិទ្យាល័យ Sophia ។

កាលពីឆ្នាំ ២០១៧ អធិរាជ Akihito បានបង្ហាញពីបំណងចង់ដាក់រាជ្យដោយសារចាស់ជរា។ សេចក្តីសម្រេចអបនឹងការស្នើសុំរបស់រដ្ឋាភិបាលជប៉ុនពិចារណាលើវិធានការណ៍នានាដើម្បីធានាដល់អ្នកស្នង និងអនុញ្ញាតអោយស្ត្រីស្ថិតនៅ​ក្នុង​គ្រួសាររាជវង្ស​បន្ទាប់​ពី​រៀបការ។

រូបភាព https://english.kyodonews.net/

នៅក្នុងប្រវត្តិសាស្ត្រជប៉ុនធ្លាប់មានព្រះមហាក្សត្រីយានី ៨ អង្គនៅសតវត្សរ៍ទី ៦ និង ១៨ ប៉ុន្តែគ្មានព្រះមហាក្សត្រីយានីអង្គណាយកត្រកូលម្តាយឡើងគ្រងរាជ្យបល្ល័ង្កឡើយ។

យោងតាមច្បាប់រាជវង្សដែលចូលជាធរមានក្នុងឆ្នាំ ១៩៧៤ សិទ្ធិទទួលរាជ្យបល្ល័ង្កសម្រាប់តែបុរស យកត្រកូលឪពុក និងស្រ្តីក្នុងគ្រួសាររាជវង្សត្រូវដកហូតឋានៈក្រោយពេលរៀបការជាមួយរាស្រ្តសាមញ្ញ។

ដោយដឹងថាព្រះចៅចៅអធិរាជ Naruhito និងអគ្គមហេសី Masako មានបុត្រីតែមួយអង្គគឺព្រះនាង Aiko អាយុ ១៩ ឆ្នាំ។ ដូច្នេះ​ហើយ​ព្រះនាង Aiko មិនអាចទទួលមរតកបានទេប្រសិនបើច្បាប់រាជវង្សចាស់នៅតែបន្តអនុវត្ត។

រីឯអ្នកស្នងមរតក ៣ អង្គទៀតគឺប្អូនប្រុសព្រះចៅអធិរាជ Naruhito អាយុ ៦១ ឆ្នាំ ព្រះអង្គម្ចាស់ Fumihito អាយុ ៥៥ ឆ្នាំ និងពូរបស់ព្រះអង្គម្ចាស់ Hitachi ៨៥ ឆ្នាំ ក្មួយប្រុសព្រះអង្គម្ចាស់ Hisahito អាយុ ១៤ ឆ្នាំ បុត្រារបស់ព្រះអង្គម្ចាស់ Fumihito និង​អគ្គមហេសី Kiko ។

យោងតាមមន្រ្តីរដ្ឋាភិបាលមានអ្នកជំនាញសរុបប្រមាណ ២០ នាក់ត្រូវបានស្នើអោយផ្តល់យោបល់។

តាមការស្ទង់មតិរបស់សារព័ត៌មាន Kyodo News ដែលធ្វើឡើងកាលពីនិទាឃរដូវឆ្នាំមុនបានអោយឃើញថា ៨៥% សាធារណជនជប៉ុនគាំទ្រព្រះនាង Aiko ឡើងស្នងរាជ្យបល្ល័ង្ករបស់ឪពុក។

ទោះយ៉ាងណាអ្នកអភិរក្សនិយមនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយមដែលកាន់អំណាចមមិនចង់ធ្វើការផ្លាស់​ប្តូរសំខាន់ៗចំពោះច្បាប់ស្នងរាជ្យនោះទេ។ ក្នុងនោះលោកនាយករដ្ឋមន្ត្រី Yoshihide Suga មានប្រសាសន៍ថា “ក្នុងស្ថានភាពនេះបុរសស្នងមរតកគួរតែជាអាទិភាព”។

ទោះយ៉ាងណាមានទំនាស់លើបញ្ហាសិទ្ធិទទួលមរតកនៅក្នុងគ្រួសាររាជវង្ស ក្រុមប្រឹក្សាត្រូវបានបង្កើតឡើងដើម្បីចរចា​​ដកបទបញ្ញត្តិមួយចំនួន អនុញ្ញាតអោយស្រ្តីអាចស្នងមរតក។

ក្រុមប្រឹក្សាអាចធ្វើការសម្រេចចិត្តប្រគល់អំណាច និងភារកិច្ចដល់សមាជិកគ្រួសាររាជវង្សដែលដាក់រាជ្យ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: