ស្វែងយល់អំពីទម្លាប់ឱនក្បាលគោរពរបស់ប្រជាជនជប៉ុន
ការឱននៅចំពោះមុខអ្នកដទៃជា “របៀបគោរព” ក្នុងប្រទេសជប៉ុន។ ភាគច្រើនជនបរទេសមិនទម្លាប់នឹងសកម្មភាពនេះទេ តែងចោទជាសំណួរថា ហេតុអ្វីពួកគេត្រូវធ្វើដូច្នោះ?
របៀបគោរពដោយឱនក្បាលបានក្លាយជាទម្លាប់របស់ប្រជាជនជប៉ុន សូម្បីតែពេលស្តាប់ទូរស័ព្ទទោះគ្មាននរណាម្នាក់មើលឃើញក៏ពួកគេនៅតែឱនក្បាល។ សម្រាប់ជនជាតិជប៉ុននេះជារឿងធម្មតា ហើយគ្មាននរណាម្នាក់ឆ្ងល់ឡើយ ប៉ុន្តែជនជាតិអាមេរិកតែងតែនាំយកសកម្មភាពនេះមកនិយាយកំប្លែងសំដៅទៅលើជនជាតិជប៉ុន។
ដូច្នេះតើទម្លាប់ឱនក្បាលគោរពរបស់ជនជាតិជប៉ុនផ្តើមចេញពីណា?
ដូចដែលបានរៀបរាប់ខាងលើសកម្មភាពនេះជា “របៀបគោរព” តើគេប្រើនៅពេលណា?
ក្នុងស្ថានភាពដូចខាងក្រោម៖
- ពេលសួរសុខទុក្ខនរណាម្នាក់
- បង្ហាញការដឹងគុណ
- បង្ហាញការដឹងកំហុស
- ពេលពឹងនរណាម្នាក់
- ពេលទៅប្រាសាទព្រះវិហារ
អត្ថន័យនៃសកម្មភាពឳនក្បាល៖
ទិសដៅក្បាលត្រូវចាត់ទុកជាចំណុចខ្សោយឆ្ពោះទៅរកភាគី ក្រៅពីនេះដើម្បីគេចពីក្រសែភ្នែកភាគី។ គ្មាននរណាម្នាក់បង្ហាញសកម្មភាពបែបនេះដោយមិនទុកចិត្តអ្នកដទៃទេ ដូច្នេះសកម្មភាពនេះក្នុងគោលបំណងបង្ហាញការជឿទុកចិត្តទាំងស្រុង។
យ៉ាងណាមិញ មុនការប្រកួត Kendo ចាប់ផ្តើម ភាគីទាំងពីរឳនក្បាលគោរពគ្នា ប៉ុន្តែមិនភ្លេចក្រឡែកមើលគូប្រកួតឡើយ។ មូលហេតុនៃការឳនក្បាលដើម្បីបង្ហាញការគោរពចំពោះអ្នកដទៃ ទោះបីជាភាគីទាំងពីរត្រូវប្រយុទ្ធគ្នាក៏ដោយ។ នៅសម័យបុរាណការប្រកួត Kendo មនុស្សម្នាក់ត្រូវយកជីវិតសម្នាក់ទៀត។
ប្រភេទនៃរបៀបឱនក្បាល
របៀបឳនក្បាលមាន ៣ ប្រភេទអាស្រ័យលើកម្រិត
របៀបឳនក្បាល Eshaku ឳនក្បាលទៅមុខបន្តិច ប្រហែល ១៥ ដឺក្រេ។ នេះជារបៀបគោរពមូលដ្ឋាន។
របៀបឳនក្បាល Keirei ឳន ៣០ ដឺក្រេ ប្រើសម្រាប់សួរសុខទុក្ខ គួរសម (ឧទាហរណ៍គោរពគ្រូមុនពេលចាប់ផ្តើមថ្នាក់) ។
របៀបឳនក្បាលចុងក្រោយឳន ៤៥ ដឺក្រេ ឧឡារិកបំផុតតែងប្រើសម្រាប់បង្ហាញការដឹងកំហុស។
ប្រសិនបើប្រើរបៀបឳនក្បាលខុសនឹងធ្វើអោយបាត់បង់អត្តន័យ។ ឧទាហរណ៍ប្រសិនបើអ្នកធ្វើខុស ប៉ុន្តែឳនក្បាលត្រឹម ១៥ ដឺក្រេ ម្នាក់នោះនឹងឆ្ងល់ថាតើអ្នកចង់សុំទោសដោយស្មោះទេ។ ផ្ទុយទៅវិញក្នុងស្ថានភាពគោរពស្វាគមន៍ធម្មតាបែរជាជ្រុលឳនក្បាល ៤៥ ដឺក្រេ អ្នកដែលទទួលការគោរពនឹងមានអារម្មណ៍ច្របូកច្របល់ ឬអាចនឹងសួរថា “តើមានបញ្ហាអ្វី?” តើអ្នកបានធ្វើអ្វីខុសឬ?
របៀបឳនក្បាលស្តង់ដា
ដោយសារការឳនក្បាលជាសកម្មភាពមូលដ្ឋាន គ្មានអ្វីច្រើនត្រូវកត់សម្គាល់ឡើយ។ គ្រាន់តែពេលឳនក្បាលគោរពអ្នកត្រូវ៖
- ឈរស្ងៀម
- តម្រឹមជើងទាំងសងខាង
- កុំពត់ខ្នងរបស់អ្នក
- ដៃទាំងពីរដាក់ស្របនឹងត្រគាករបស់អ្នក ឬដាក់ទៅមុខបន្តិច។
ចំណុចមួយទៀតដែលត្រូវកត់សម្គាល់គឺមិនត្រូវងើបមុខឡើងមុនថ្នាក់លើនោះទេ (អ្នកដែលមានឋានៈខ្ពស់) ។
ហេតុអ្វីបានជាជនជាតិជប៉ុនឳនក្បាលទាំងពេលនិយាយទូរស័ព្ទ?
ដោយសារនោះជាទម្លាប់របស់ជនជាតិជប៉ុន។ ទោះបីជាពួកគេមើលមិនឃើញភាគី ប៉ុន្តែពួកគេនៅតែចង់បង្ហាញពីអារម្មណ៍របស់ពួកគេតាមរយៈសកម្មភាព។
សូមយោគយល់ចំពោះសកម្មភាពរបស់ប្រជាជនជប៉ុន។
Kengo Abe