អាថ៌កំបាំងជួយអោយសុខភាពល្អដោយការទទួលទានបាយខូជីជប៉ុនដំបូងគេនៅប្រទេសកម្ពុជា
បច្ចុប្បន្នវ៉ាក់សាំងកូវីដ-១៩ កំពុងត្រូវបានផលិត និងចែកចាយតាមបណ្តាប្រទេសជុំវិញពិភពលោក។
រូបភាព https://hiramatsu-cl.com/corona-vaccine/
ទោះជាយ៉ាងណាវ៉ាក់សាំងនៅតែមានការព្រួយបារម្ភទាក់ទងនឹងអាការៈផ្ទាល់ ដោយសារតែផលប៉ះពាល់ក៏ដូចជាវីរុសប្រភេទថ្មី។ បញ្ហាមួយផ្សេងទៀតគឺភាពខុសគ្នានៃអត្រាមរណភាពរវាងជនជាតិអឺរ៉ុប អាមេរិក និងអាស៊ី។ តើមូលហេតុអាចពាក់ព័ន្ធនឹងហ្សែនដែរឬទេ? ប្រព័ន្ធភាពស៊ាំក៏រួមចំណែកធ្វើអោយអត្រាមរណភាពខុសគ្នាផងដែរ។
អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្ពស់ ជំងឺមិនសូវរើឡើងទោះវីរុសចូលទៅក្នុងខ្លួនហើយក៏ដោយ។ ដូច្នេះវ៉ាក់សាំងគ្រាន់តែជាវិធានការណ៍បណ្តោះអាសន្ន ពង្រឹងសុខភាពរាងកាយទើបជាគន្លឹះជៀសផុតពីជម្ងឺរួមទាំងវីរុសបំប្លែងខ្លួន។
ប្រសិនបើអ្នកលេបថ្នាំជាប្រចាំឬបរិភោគអាហារមានផ្ទុកសារជាតិការពារកុំអោយខូចច្រើន ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងចុះខ្សោយ។ ប្រព័ន្ធភាពស៊ាំខ្សោយក៏ជាមូលហេតុមរណភាពចំពោះអ្នកមានជំងឺប្រចាំកាយ អ្នកកំពុងប្រើថ្នាំ និងមនុស្សចាស់។
ហេតុអ្វីបានជាប្រព័ន្ធភាពស៊ាំរបស់ជនជាតិអាស៊ីខ្ពស់?
ហេតុផលអាចបណ្តាលមកពីរបបអាហារ ជនជាតិអាស៊ីនិយមទទួលទានអាហារធ្វើអោយឡើងជូរច្រើន ប្រភេទអាហារជួយបង្កើនប្រព័ន្ធភាពស៊ាំ។
ប្រព័ន្ធភាពស៊ាំ និងវេជ្ជសាស្រ្ត
ផ្នត់គំនិតនៃប្រព័ន្ធភាពស៊ាំត្រូវបានរកឃើញពីឯកសារនៅទីក្រុងអាតែនប្រហែលឆ្នាំ ៤៣០ ។ គំនិតនោះសំដៅទៅលើអ្នកធ្លាប់មានជំងឺមិនកើតឡើងវិញ។ ប្រព័ន្ធភាពស៊ាំទាក់ទាញការយកចិត្តទុកដាក់តាមរយៈមនុស្សដែលរស់នៅក្នុងបរិស្ថាន និងមានរោគសញ្ញាស្រដៀងគ្នាតែជំងឺមិនរើឡើង។
ផ្នែកវេជ្ជសាស្រ្តចិន ជប៉ុន និងវិធីសាស្រ្តព្យាបាលនៅអាសុីភាគច្រើនផ្អែកលើរាងកាយ និងការបង្កើនប្រព័ន្ធភាពស៊ាំ។
ទោះជាយ៉ាងណាប្រទេសលោកខាងលិចប្រើវេជ្ជសាស្រ្ត និងការវះកាត់ជាចម្បង។ ថ្នាំគ្រាប់មានប្រសិទ្ធភាពភ្លាមៗ ហើយទម្រង់មានភាពងាយស្រួល ដូច្នេះក៏ទទួលការពេញនិយម។ ប៉ុន្តែថ្មីៗនេះសក្តានុពលពិតប្រាកដនៃឳសថផ្អែកលើប្រព័ន្ធភាពស៊ាំដែលកំពុងត្រូវបានស្រាវជ្រាវ ហើយការព្យាបាលវេជ្ជសាស្រ្តនៅជុំវិញពិភពលោកក៏កំពុងឆ្ពោះទៅរកឳសថបុរាណផងដែរ។
លោក Tomo Motoda ជាអ្នកដាំដំណាំធ្វើអោយឡើងជូរ (ferment) បែបជប៉ុននៅកម្ពុជាគឺបាយខូជី ហើយជម្រុញអោយប្រជាជនប្រើគ្រឿងឧបភោគបរិភោគនេះនៅក្នុងប្រទេសកម្ពុជា។
បាយខូជីគឺជាគ្រឿងឧបភោគបរិភោគពីអង្ករ ម្សៅមី និងសណ្តែក។ បន្ទាប់ពីចំហុយឆ្អិនបន្ថែមបាក់តេរីដែលធ្វើអោយឡើងជូរមានឈ្មោះថា Koujikin ចូល។ នេះគឺជាប្រភេទគ្រឿងឧបភោគបរិភោគធ្វើអោយឡើងជូរដែលពេញនិយមនៅជប៉ុន រួមទាំងស្រា sake, miso, ទឹកសុីអីវ និងបាយខូជី។
កាលអាយុ ២០ ឆ្នាំលោក Tomo Motoda ចាប់អារម្មណ៍លើការទទួលទានម្ហូបបែបសាមញ្ញក្នុងកំឡុងពេលទៅសិក្សានៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីរៀនធ្វើម្ហូបបែបជប៉ុន អុីតាលី និងចិន គាត់ក៏ត្រឡប់ទៅអូស្ត្រាលីម្តងទៀត។ លោក Tomo Motoda មានក្តីស្រមៃចម្អិនមុខម្ហូបពិសេស ហើយស្គាល់អំពីបាយខូជីដោយចៃដន្យក៏ចាប់អារម្មណ៍រហូតមក។
ក្រោយមកគាត់ និងប្រពន្ធសិក្សាទៅលើមុខម្ហូប ចម្អិន Ramen ដោយប្រើបាយខូជី។ នៅអូស្រ្តាលីគាត់ជួលហាងមួយផ្នែកតូចសម្រាប់អភិវឌ្ឍគ្រឿងឧបភោគបរិភោគនេះ នោះជាជោគជ័យដ៏ធំធេងសម្រាប់ប្តីប្រពន្ធគាត់។
ទោះជាយ៉ាងណាការចំណាយនៅអូស្រ្តាលីថ្លៃពេក ហើយការផ្សព្វផ្សាយមុខម្ហូបទៅដល់ប្រជាជនអូស្រ្តាលីក៏មានការលំបាកច្រើន។ ក្នុងអំឡុងដំណើរកម្សាន្តជាមួយភរិយាមកកាន់ប្រទេសកម្ពុជា លោក Motoda លង់នឹងសម្រស់ធម្មជាតិ និងទីជនបទដ៏ធំល្វឹងល្វើយក្នុងប្រទេសកម្ពុជា បន្ទាប់មកក៏សម្រេចចិត្តផ្លាស់មករស់នៅទីនេះក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ទីកន្លែងនោះគឺខេត្តបាត់ដំបង នៅទីនេះគាត់បើក Rice Holic ជាភោជនីយដ្ឋានមួយដែលគាត់ធ្វើបាយខូជីជប៉ុនពីគ្រាប់អង្ករកម្ពុជាហើយចម្អិនជាមុខម្ហូបឆ្ងាញ់។
គាត់ និងប្រពន្ធរស់នៅប្រទេសកម្ពុជាថែមទាំងបង្កើតបានកូនម្នាក់ផងដែរ។ ក្រៅពីយកអង្ករកម្ពុជាធ្វើបាយខូជី ភោជនីយដ្ឋានមានលក់ Ramen ពិសេស។ មី Ramen មានរសជាតិឆ្ងាញ់ ល្អសម្រាប់រាងកាយព្រោះប្រើតែគ្រឿងផ្សំធម្មជាតិ មិនប្រើគ្រឿងទេសគីមីនោះទេ។ នៅក្នុងមឺនុយមានម្ហូបជាច្រើនចម្អិនពីបាយខូជីនាំមកនូវរសជាតិបែបខ្មែរ។
លើសពីនេះប្តីប្រពន្ធលោកកំពុងមានគម្រោងបើកភោជនីយដ្ឋានសាច់អាំង ចង់អោយសាច់ទន់ប្រើបាយខូជី។ នៅពេលអនាគតលោក និងភរិយាចង់ផលិតអង្ករដែលដាំដុះនៅប្រទេសកម្ពុជា ហើយផ្សព្វផ្សាយបាយខូជីនៅលើពិភពលោក។
បាយខូជីជាប្រភេទបាក់តេរីធ្វើអោយឡើងជូរបែបធម្មជាតិដែលលោក Motoda បានធ្វើ។
គេហទំព័រ JAPO យើងខ្ញុំចង់ជួយផ្សព្វផ្សាយបាយខូជីដែលលោក Motoda បានផលិត មុខម្ហូបនេះជួយការពារសុខភាព និងស្នាមញញឹមរបស់ប្រជាជនកម្ពុជាជាច្រើន ហើយសង្ឃឹមថានឹងផ្សព្វផ្សាយជុំវិញពិភពលោក។
ប្រសិនបើអ្នកចាប់អារម្មណ៍សូមចូលមើលទំព័រហ្វេសប៊ុករបស់ Rice Holic ។
https://www.facebook.com/Riceholic168/
Kengo Abe