បច្ចេកវិទ្យា Projection mapping ការបង្ហាញសិល្បៈពន្លឺដ៏អស្ចារ្យ
ជាដំបូងសូមមើលវីដេអូខាងក្រោមនេះ។
នេះមិនមែនជាផលិតកម្ម CG ជំនាន់ចុងក្រោយនោះទេ ប៉ុន្តែកំពុងស្ថិតក្នុងកំឡុងពេលអនុវត្តជាក់ស្តែង ប្រើពន្លឺបញ្ចាំងលើផ្ទៃមុខ។
ដើម្បីធ្វើបានដូចនេះគេប្រើបច្ចេកវិទ្យាដែលហៅថា Projection mapping ។
បច្ចេកវិទ្យា Projection mapping ប្រើរបៀបចាក់បញ្ចាំង AR (បង្កើនភាពជាក់ស្តែង) ឬ SAR (បង្កើនភាពជាក់ស្តែងក្នុងអវកាស) ចំណុចពិសេសអាចបញ្ចាំងតាមបណ្តោយទ្រង់ទ្រាយវត្ថុមួយដែលមិនស្មើ រីឯម៉ាសុីនចាក់បញ្ចាំងធម្មតាបញ្ចាំងលើផ្ទៃរាបស្មើ។
ទោះជាយ៉ាងណាជំនាន់បន្ទាប់មកទៀតនៃបច្ចេកវិទ្យានេះអស្ចារ្យណាស់វាអាចបញ្ចាំងលើវត្ថុដែលផ្លាស់ទីបាន។
ដំបូងប្រើកាមេរ៉ាថតវត្ថុដែលអាចផ្លាស់ទីបាន បន្ទាប់មកកែសម្រួលរូបភាព។ យើងចាប់ផ្តើមវាស់ និងកំណត់ចលនារបស់វត្ថុ បន្ទាប់មកចាក់បញ្ចាំងរូបភាពដែលសមស្រប។ ជំហានទាំងនេះត្រូវអនុវត្តក្នុងកំឡុងពេលជាក់ស្តែង មានន័យថាមិនអាចយឺតពេលឬរយៈពេលយឺតស្មើសូន្យ។
ដើមឡើយវិទ្យាស្ថានស្រាវជ្រាវគ្រុប Ishikawa នៃសាកលវិទ្យាល័យតូក្យូបានបង្កើតបច្ចេកវិទ្យាកែសម្រួលរូបភាពល្បឿនលឿន។
ពួកគេដាក់ម៉ាសុីនបញ្ចាំងនៅលើតុចល័តហើយប្រើអគ្គិសនី។
ជំនួយដល់ផ្ទៃដែលផ្លាស់ទី។
ធ្វើអោយទ្រង់ទ្រាយរូបភាពដែលបញ្ចាំងប្រសើរឡើង និងការកំណត់ទិសដៅពន្លឺ។
ការគណនាចលនា បញ្ជាក់កម្រិតរឹង/ទន់នៃវត្ថុ។
ប្រសិនបើយល់ច្បាស់អំពីរូបភាពនៃវត្ថុអាចជ្រៀតការអនុវត្ត។
ជាក់ស្តែងបច្ចេកវិទ្យាពិតជាអស្ចារ្យណាស់ ហើយគំនិតក៏មិនធម្មតាដែរ។
នៅក្នុងយុគសម័យដែលមនុស្សអាចធ្វើអ្វីៗតាមបំណងជាមួយនឹង CG ចំណុចខ្លាំងនៃបច្ចេកវិទ្យា Projection mapping អាចបង្ហាញនៅនឹងកន្លែងភ្លាមៗ។ បច្ចេកវិទ្យានេះសាកសមសម្រាប់ព្រឹត្តិការណ៍ផ្សាយផ្ទាល់។
Kengo Abe