ហេតុផលគួរឱ្យព្រួយបារម្ភចំពោះស្ថានភាពផ្កាសាគូរ៉ារីកអាចបណ្តាលមកពីអាកាសធាតុប្រែប្រួល

នៅឆ្នាំ ២០២១ ព្រឹត្តិការណ៍ផ្កាសាគូរ៉ារីកឆាប់បំផុតក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។ អ្នកវិទ្យាសាស្ត្រសន្មតថាបុព្វហេតុបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ផ្កាសាគូរ៉ាចាប់រីកពីរដ្ឋធានីក្យូតូចន្លោះថ្ងៃទី ២៦ ខែមីនាឆាប់បំផុតតាំងពីឆ្នាំ ១៩០៤ ។ នៅទីក្រុងតូក្យូផ្កាសាគូរ៉ា​រីក​ឆាប់បំផុតចាប់តាំងពីពេលទីភ្នាក់ងារឧតុនិយមជប៉ុនប្រមូលទិន្នន័យក្នុងឆ្នាំ ១៩៥៣ និងមុនរយៈពេល ១០ ថ្ងៃ​បើ​ប្រៀបនឹងកម្រិតមធ្យម ៣០ ឆ្នាំ ។ ហើយនៅឆ្នាំនេះរឿងស្រដៀងគ្នាក៏កើតឡើងជាង ១០ ទីក្រុងទូទាំងប្រទេស​ជប៉ុន។

រូបភាព https://www.marketwatch.com/story/the-worrying-reason-why-japans-famous-cherry-blossoms-bloomed-so-early-11617130051

ទីភ្នាក់ងារនោះសង្កេតដើមផ្កាសាគូរ៉ាចំនួន ៥៨ ដើមនៅទូទាំងប្រទេស។ នៅឆ្នាំនេះមានចំនួន ៤០ ដើមក្នុងចំណោម​នោះរីកស្គុះស្គាយ។ ហើយជាទូទៅរយៈពេលចេញផ្កាគឺពីរសប្តាហ៍។

មន្រ្តីផ្នែកអង្កេតនៃទីភ្នាក់ងារឧតុនិយមជប៉ុនឈ្មោះ Shunji Anbe បានអោយដឹងថា “មូលហេតុ​អាចបណ្តាលមក​ពី​ការ​ឡើង​កម្តៅ​ផែន​ដី” ។

អ្នកវិទ្យាសាស្រ្តក៏បានតាមដានវដ្តនៃផ្កាសាគូរ៉ាជប៉ុនរីកចំនួន ៧៣២ ដងចាប់តាំងពីឆ្នាំ ៨២១ ដោយផ្អែកលើ​កំណត់​ត្រា​រដូវ​ដែលកសិករប្រើសម្រាប់ដាំដុះកសិកម្ម។

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារសីតុណ្ហភាពជាមធ្យមក្នុងខែមីនានៅក្យូតូកើនឡើង ១០,៦ អង្សាសេក្នុងឆ្នាំ ២០២០ (ពី ៨,៦ អង្សាសេក្នុងឆ្នាំ ១៩៥៣) ។ រហូតមកដល់ពេលនេះនៅប្រទេស​ជប៉ុនសីតុណ្ហភាពជាមធ្យមក្នុងខែមីនា​ឆ្នាំនេះឡើងដល់ ១២,៤ អង្សាសេ។

ទីភ្នាក់​ងារឧតុនិយម និងអ្នកវិទ្យាសាស្ត្រប្រើដើមផ្កាសាគូរ៉ាក្នុងការស្រាវជ្រាវស្តីពីការប្រែប្រួលអាកាសធាតុព្រោះពូជផ្កានេះងាយនឹងរងឥទ្ធិពលនៃការប្រែប្រួលសីតុណ្ហភាព។

អ្នកវិទ្យាសាស្ត្រអាកាសធាតុលោក Michael Mann បាននិយាយថា “ពេលវេលាផ្កាសាគូរ៉ារីកដូចជាឧបករណ៍ទទួលខុសត្រូវក្នុងការបញ្ជូនព័ត៌មានប្រវត្តិសាស្រ្តដែលអ្នកវិទ្យាសាស្ត្រផ្អែកលើនោះបង្កើតឡើងវិញបរិយាកាសពីអតីត​កាល។ ក្នុងស្ថានភាពនេះព័ត៌មានដែលយើងដឹងអំពីពេលវេលាចេញផ្កាបង្ហាញពីការឡើងកម្តៅដែលមនុស្សបង្កឡើងមិនធ្លាប់មានពីមុនមក” ។

ប្រមាណ ៤០% នៃការបំភាយកាបូនរបស់ជប៉ុនមកពីក្រុមហ៊ុនអគ្គិសនី ហើយប្រទេសនេះត្រូវប្រើប្រាស់ប្រភពថាម​ពល​កកើតឡើងវិញបន្ថែមទៀត ខណៈពេលជម្រុញអភិវឌ្ឍបច្ចេកវិទ្យាប្រើ hydro, amoniac និងធនធានគ្មាន​កា​បូន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: