ទេសភាពផ្កាសាគូរ៉ាក្រោមពន្លឺអុីនហ្វ្រារ៉េដរំលេចទៅជាពណ៌ផ្កាឈូកស្រទន់
រូបភាព https://news.biglobe.ne.jp/
អ្នកថតរូបភាពជនជាតិជប៉ុនប្រើម៉ាសុីនថតពន្លឺអុីនហ្វ្រារ៉េដចាប់យកទិដ្ឋភាពផ្កាសាគូរ៉ាដ៏ស្រស់ស្អាតមកបង្ហាញដល់អ្នកទស្សនា។
រូបភាព https://news.biglobe.ne.jp/
ពេលរដូវផ្កាសាគូរ៉ារីកមកដល់ជាឳកាសសម្រាប់អ្នកចូលចិត្តថតរូបបង្ហាញជំនាញរបស់ខ្លួន។ ជាទូទៅគេប្រើទូរស័ព្ទឬកាមេរ៉ាឌីជីថលដើម្បីថតរូប។
រូបភាព https://news.biglobe.ne.jp/
ប៉ុន្តែនាពេលថ្មីៗនេះអ្នកថតរូប ហើយក៏ជាអ្នករចនាវេបសាយ yuuui ម្ចាស់គណនី Twitter @ _a7r9 ប្រើម៉ាស៊ីនថតអុីនហ្វ្រារ៉េដចាប់យករូបភាពស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍។
鶴岡八幡宮 pic.twitter.com/5vtQOERCWA
— yuuui (@_a7r9) March 5, 2021
ដោយសារតែប្រើម៉ាសុីនថតពន្លឺអុីនហ្វ្រារ៉េដចាប់យកទិដ្ឋភាពផ្កាសាគូរ៉ាពណ៌ផ្កាឈូក រួមទាំងទេសភាពជុំវិញផងដែរ។ លើកលែងតែផ្ទៃមេឃមានពណ៌ខៀវ ក្រៅពីនោះមានពណ៌ផ្កាឈូកស្រាលទាំងអស់។ អ្នកថតរូប yuuui ចាប់យកទិដ្ឋភាពប្លែកៗទាក់ទាញចំណាប់អារម្មណ៍។
រូបភាព https://twitter.com/_a7r9/
***ការថតរូបអុីនហ្វ្រារ៉េដគឺជាបច្ចេកទេសថតតាមរយៈតម្រងកញ្ចក់ចាប់យករលកពន្លឺអុីនហ្វ្រារ៉េដ និងបង្កើតពណ៌ខុសៗគ្នាសម្រាប់រូបភាព។ ភាគច្រើនការថតរូបអុីនហ្វ្រារ៉េដប្រើសម្រាប់ថតទេសភាព និងកសិកម្ម។ ផ្ទៃមេឃ ដើមឈើជាប្រធានបទដែលពេញនិយមបំផុត។ ការថតរូបអុីនហ្វ្រារ៉េដក៏នាំមកនូវឥទ្ធិពលពណ៌គួរឱ្យចាប់អារម្មណ៍ទាក់ទាញការច្នៃប្រឌិតរបស់អ្នកថតរូបជាច្រើន។
AD