ជីវិតប្រពន្ធចុងរបស់លោកមេទ័ព Tokugawa Ietsugu នៅសម័យសាមូរ៉ៃ

ចេញក្រៅដើរលេងពេលយប់ជារឿងដែលមិនគួរសម្រាប់ស្រ្តី។ ក្នុងភាសាជប៉ុនមានផ្នត់គំនិត 門限 (mongen) អត្តន័យ​ដូច​នឹង​បម្រាម​ពេល​វេលា​ដែរ។ កូនៗត្រឡប់មកផ្ទះវិញយឺតពេលនឹងត្រូវឪពុកម្តាយស្តីបន្ទោស ប៉ុន្តែវាគ្រាន់​តែ​ដើម្បីធានាសុវត្ថិភាពរបស់ពួកគេប៉ុណ្ណោះ។

នៅសម័យសាមូរ៉ៃ ពាក់កណ្តាលសម័យអេដូលោកមេទ័ពទី ៧ ឈ្មោះ Tokugawa Ietsugu ចាត់ទុកការត្រឡប់មកផ្ទះ​យឺត​គឺ​ជាទោសធ្ងន់។

រូបភាព https://mag.japaaan.com/archives/142802

កាលនោះលោកមេទ័ពមានប្រពន្ធចុងច្រើន សម្រាប់មើលថែទាំគាត់ និងផ្តល់កំណើតបន្តវង្សត្រកូលផងដែរ។ ប្រទេស​​ជប៉ុន​កាលសម័យនោះប្រកាន់ទំនៀមទម្លាប់ “ឪពុកផ្ទេរអំណាចឲ្យ​កូន” មានន័យថាកូនៗរបស់លោកមេ​ទ័ព​​នឹង​បន្តទទួលខុសត្រូវការងាររបស់លោក ដូច្នេះលោកមេទ័ពត្រូវយកប្រពន្ធចុងដើម្បីបង្កើតកូនឲ្យ​បាន​ច្រើន។

ក្នុងចំណោមប្រពន្ធចុងរបស់លោកមេទ័ព Tokugawa Ietsugu មាននារីវ័យក្មេងម្នាក់ឈ្មោះ Ejima ។ ប្រពន្ធចុងមួយ​ចំនួនដែល Ejima នាំទៅមើលផ្នូរលោកមេទ័ពចែកឋាន បន្ទាប់មកក៏ទៅមើលល្ខោន Kabuki ។ នៅពេលការសម្តែង​បញ្ចប់ពួកគេបើកពិធីជប់លៀងជាមួយអ្នកលេងល្ខោន Kabuki ពិធីជប់លៀងសប្បាយដល់ថ្នាក់ពួកគេភ្លេចពេលវេលាបម្រាម។

ត្រូវឃុំខ្លួនអស់រយៈពេល ២៧ ឆ្នាំ

ប្រពន្ធចុងរបស់លោកមេទ័ពនៅក្នុងបន្ទប់ អ្វីដែលពួកគេត្រូវធ្វើគឺថែខ្លួន ទន់ភ្លន់ និងស្រស់ស្អាត។ សម្លៀកបំពាក់ Kimono ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នរួមជាមួយអាហារឆ្ងាញ់ៗ។ ប៉ុន្តែបន្ទាប់ពីត្រឡប់មកផ្ទះយឺតពេល Ejima ត្រូវបញ្ជូនទៅរស់នៅក្នុងវិមានមួយ ចំនួនអាហារមានកំណត់ សម្លៀកបំពាក់ Kimono សាមញ្ញ។ ដូច្នេះនាងរស់នៅទីនោះអស់រយៈពេល ២៧ ឆ្នាំ។

មនុស្សចំនួន ១៥០០ នាក់ដែលមានទំនាក់ទំនងជាមួយ Ejima ក៏ត្រូវពាក់ព័ន្ធ។ បងប្រុសឪពុកតែមួយម្តាយខុសគ្នារបស់ Ejima ឈ្មោះ Shirai Hiraemon ទោះមិនទាក់ទងក៏ត្រូវកាត់ក្បាល ព្រោះទំនួលខុសត្រូវមិនបានអប់រំប្អូនស្រីឲ្យ​ដិតដល់។ បើប្រៀបនឹងការដាក់ទណ្ឌកម្មរបស់ Ejima សាច់ញាតិរបស់នាងត្រូវទទួលទណ្ឌកម្មធ្ងន់ជាង។

សូម្បីតែក្រុមល្ខោន Kabuki ក៏រងផលប៉ះពាល់ផងដែរ។ ប្រធានល្ខោនត្រូវនិរទេសទៅដល់កោះ រោងល្ខោនត្រូវផ្អាកដំណើរ​ការរយៈពេល ៧២ ឆ្នាំ។ រោងល្ខោន Kabuki ផ្សេងទៀតទោះមិនជាប់ទាក់ទងក៏ត្រូវទទួលកេរ្តិ៍ឈ្មោះអាក្រក់ កាត់​បន្ថយ​រយៈពេលរោងល្ខោនដំណើរការ។

តាមដំណើររឿងខាងលើមានការសន្មត់ថាពេលវេលាកំណត់ចូលបន្ទប់របស់ប្រពន្ធចុងលោកមេទ័ពម៉ោង ១៦ ប៉ុន្តែដោយសារ Ejima ជាប្រពន្ធចុងថ្នាក់ខ្ពស់ទើបបម្រាមពេលវេលាសម្រាប់នាងនៅម៉ោង ១៨ ។ និយាយម៉្យាងទៀតនាង​មិនបានធ្វើខុសបម្រាមនោះទេ ប៉ុន្តែអ្នកដែលអមដំណើរនាងចេញក្រៅហួសម៉ោងរបស់ពួកគេ។

ប្រហែលជានរណាម្នាក់ចង់ដាក់អន្ទាក់ Ejima ដើម្បីទម្លាក់ឋានៈរបស់នាង។

ការរស់នៅរបស់ប្រពន្ធចុងទាំងនោះហាក់ដូចជាសមរភូមិ។ ទោះបីជានាងមកពីគ្រួសារក្រីក្រតែបើលោកមេទ័ពស្រលាញ់​នឹងឡើងឋានៈឆាប់រហ័ស។ ពិសេសជាងនេះប្រសិនបើនាងផ្តល់កំណើតកូនប្រុសជូនលោកមេទ័ព។ ទំនង​ជា Ejima ត្រូវគេច្រណែន ហើយ​ឃុប​​ឃិត​គ្នា​ធ្វើបាបប៉ុណ្ណោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: