ចែករំលែក Manga លើបណ្តាញអុីនធឺណេតដោយគ្មានការអនុញ្ញាតត្រូវចាត់ទុកជាទង្វើលួចចម្លង

កាលពីថ្ងៃទី ២៦ ខែមីនា តុលាការថ្នាក់ស្រុកទីក្រុងតូក្យូបានចេញសេចក្តីសម្រេចថាការបង្ហោះ Manga ជាសាធារណៈដោយ​គ្មានការអនុញ្ញាតត្រូវចាត់ទុកជាទង្វើលួចចម្លង។

យោងតាមព័ត៌មានពី NHK បានអោយដឹងគេហទំព័រ Spoil (ネタバレサイト) បង្ហោះខ្លឹមសារស្ទើរតែទាំងអស់ពី Manga Kengan Omega (បោះពុម្ពផ្សាយដោយ Shogakukan) ចាប់ពីខែមករាឆ្នាំ ២០១៩ រហូតដល់ខែឧសភាឆ្នាំ ២០២០ សរុបចំនួន ៦៣ ភាគត្រូវបានបង្ហោះ។

តុលាការថ្នាក់ស្រុកទីក្រុងតូក្យូចេញសេចក្តីសម្រេចថាគេហទំព័រនោះបានរំលោភសិទ្ធិអ្នកនិពន្ធ និងទំនាក់ទំនងសាធារណៈ។

រូបភាព ケンガンオメガ(7) (裏少年サンデーコミックス) | Amazon

ចំនួនគេហទំព័រចែករំលែកព័ត៌មានលម្អិតទាំងស្រុងរបស់ Manga កំពុងកើនឡើង និងក្លាយជាបញ្ហាធំ។ ដើម្បីការពារអ្នកនិពន្ធ និងការខិតខំរបស់ពួកគេ យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងចំពោះទង្វើរំលោភបំពាន។

កាលពី ៣ ឆ្នាំមុន គេហទំព័រលួចចម្លងមានឈ្មោះ 漫画 村 (Manga-mura) ត្រូវគេរាយការណ៍ថាបានចែករំលែក Manga ចំនួនធំដោយខុសច្បាប់។ បច្ចុប្បន្នគេហទំព័រនោះបានផ្អាកដំណើរការទៅហើយ។

មេធាវីរបស់ Shogakukan បានពន្យល់ថាមនុស្សអានគេហទំព័រលួចចម្លងកាន់តែច្រើនឡើងក្នុងអំឡុងពេលសម្រាក​នៅ​ផ្ទះ​ដោយសារជំងឺរាតត្បាត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: