ក្រុមហ៊ុន ANA សាកល្បងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិចនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ
ក្រុមហ៊ុនអាកាសចរណ៍ ANA កំពុងដោះស្រាយស្ថានភាពជំងឺកូវីដ-១៩ រាតត្បាត ត្រៀបរៀបចំទទួលភ្ញៀវទេសចរណ៍នៅពេលដែលរដ្ឋាភិបាលជប៉ុនប្រកាសដកស្ថានភាពអាសន្ន។
កាលពីថ្ងៃច័ន្ទកន្លងមកនេះក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways -ANA បានសាកល្បងធ្វើតេស្តលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិចដំបូងបង្អស់របស់ជប៉ុនមានឈ្មោះថា CommonPass នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។
រូបភាព https://www.japantimes.co.jp/
នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យទេសចរណ៍ពិភពលោក ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅលេងជប៉ុនក្នុងកំឡុងជំងឺកូវីដ-១៩ រីករាលដាល។
កម្មវិធីនេះគឺជាផ្នែកមួយនៃលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិចដែលកំពុងសាកល្បងនៅជុំវិញពិភពលោក។ កម្មវិធី CommonPass អនុញ្ញាតអោយរដ្ឋាភិបាល និងក្រុមហ៊ុនអាកាសចរណ៍អាចត្រួតពិនិត្យស្ថានភាពចាក់វ៉ាក់សាំងក៏ដូចជាលទ្ធផលធ្វើតេស្តរបស់អ្នកដំណើរពេលបំពេញឯកសារឆ្លងដែននៅអាកាសយានដ្ឋាន។ កម្មវិធីនេះទទួលការគាំទ្រពីវេទិកាសេដ្ឋកិច្ចពិភពលោក។
រូបភាព https://www.japantimes.co.jp/
ការរៀបចំគម្រោង Commons អ្នកអភិវឌ្ឍន៍កម្មវិធី CommonPass បានអោយដឹងពួកគេមានគោលបំណងបង្កើតវេទិកាឌីជីថលនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ បច្ចុប្បន្ននេះលទ្ធផលតេស្តវីរុសក្រោមទម្រង់ជាឯកសារ ហើយមិនទាន់មានទម្រង់ស្តង់ដារសម្រាប់ពិភពលោកនៅឡើយទេ។
រូបភាព https://asia.nikkei.com/
អ្នកតំណាងក្រុមហ៊ុន ANA សន្យាថាកម្មវិធីនេះមិនបង្ហាញព័ត៌មានសុខភាពផ្ទាល់ខ្លួនណាមួយក្រៅពីជំងឺកូវីដ-១៩ ឡើយ។ ការសាកល្បងដំបូងត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។
នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ទីភ្នាក់ងារ ANA បានត្រួតពិនិត្យទូរស័ព្ទរបស់អ្នកដំណើរដើម្បីបញ្ជាក់ពីលទ្ធផលតេស្តមេរោគអវិជ្ជមាននៅកន្លែងបញ្ជរឆែកសំបុត្រសម្រាប់ជើងហោះហើរទៅកាន់ញូវយ៉ក។
ចំពោះការត្រួតពិនិត្យគម្រោងនេះ លោក Juichi Hirasawa អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន ANA សម្រាប់ផែនការពាណិជ្ជកម្មមានប្រសាសន៍ថា “យើងកំពុងស្វែងរកវិធីដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួលជាងមុន” ។
សង្ឃឹមថាកម្មវិធី CommonPass អាចធ្វើឱ្យនីតិវិធីកាន់តែងាយស្រួល សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ទន្ទឹមនឹងនេះការពារភាពឯកជនរបស់អតិថិជន។
AD