បន្ទុះភ្នំភ្លើង Otake ផ្ទុះបណ្តាលអោយផ្ទាំងថ្មធំខ្ទាតចម្ងាយ ១ គីឡូម៉ែត្រ
សេចក្តីប្រកាសអំពីកម្រិតគ្រោះថ្នាក់ពេលបន្ទុះភ្នំភ្លើងផ្ទុះនៅភាគនិរតីប្រទេសជប៉ុន។
ភ្នំភ្លើងស្ថិតនៅលើកោះភាគនិរតីប្រទេសជប៉ុនផ្ទុះកាលពីល្ងាចថ្ងៃទី ៣០ ខែមីនា បណ្តាលអោយផ្ទាំងថ្មធំៗហោះខ្ទាតចម្ងាយជិត ១ គីឡូម៉ែត្រ។ ទីភ្នាក់ងារអាកាសធាតុត្រូវបង្កើនកម្រិតប្រកាសអាសន្ន។
រូបភាព https://english.kyodonews.net/
ករណីបន្ទុះភ្នំភ្លើងកើតឡើងក្បែរមាត់ភ្នំភ្លើង Otake លើកោះ Suwanose ខេត្ត Kagoshima វេលាម៉ោង ២២ៈ០៥ នាទី។ យោងតាមអាជ្ញាធរមូលដ្ឋានបានអោយដឹង បច្ចុប្បន្នពុំទាន់មានការខូចខាតដែលបណ្តាលមកពីករណីផ្ទុះភ្នំភ្លើងឡើយ។
រូបភាព https://english.kyodonews.net/
កាលពីថ្ងៃពុធ ៣១ ខែមីនា ទីភ្នាក់ងារឧតុនិយមជប៉ុនបានបង្កើនកម្រិតប្រកាសអាសន្នបន្ទុះភ្នំភ្លើងដល់កម្រិត ៣ លើកម្រិតព្រមាន ៥ កម្រិត។ អ្នកស្រុក និងភ្ញៀវទេសចរណ៍មិនត្រូវបានអនុញ្ញាតឱ្យចូលទៅជិតរណ្ដៅនោះទេ។
បន្ទាប់ពីភ្នំភ្លើងផ្ទុះកាលយប់ថ្ងៃអង្គារ ភ្នំភ្លើង Otake បន្តផ្ទុះម្តងទៀតនៅម៉ោង ២ៈ៥៧ នាទីព្រឹកថ្ងៃពុធ។ ទីភ្នាក់ងារឧតុនិយមជប៉ុនប្រកាសប្រាប់ប្រជាជនថាផ្ទាំងថ្មធំៗអាចនឹងខ្ទាតខ្ចាត់ខ្ចាយចម្ងាយប្រហែល ២ គីឡូម៉ែត្រ។
រូបភាព https://english.kyodonews.net/
កោះ Suwanose គឺជាកោះភ្នំភ្លើងដែលមានប្រជាជនតិច ចម្ងាយពីទីក្រុង Kagoshima ប្រហែល ២៣០ គីឡូម៉ែត្រភាគនិរតីនៃប្រទេសជប៉ុន។
AD