ជនជាតិជប៉ុនទម្លាប់អង្គុយរាបលើឥដ្ឋដោយសារអត្ថប្រយោជន៍ ៦ យ៉ាងនេះ

នៅជប៉ុនមានចំណុចម្យ៉ាងបង្ហាញថាប្រជាជនភាគច្រើនអង្គុយរាបលើឥដ្ឋបរិភោគអាហារ។ សូម្បីតែភោជនីយដ្ឋានផ្កាយ ៥ មួយចំនួនក៏រៀបចំរបៀបអង្គុយបែបនោះដែរ។ ដោយសារតែនៅជប៉ុនផ្ទះតូច ពួកគេអង្គុយរាប​លើឥដ្ឋទទួល​ទាន​ម្ហូបកុំអោយចង្អៀត។

តាមពិតទម្លាប់នេះមានអត្ថប្រយោជន៍ល្អជាច្រើនចំពោះសុខភាពជាងអ្វីដែលអ្នកគិតទៅទៀត។

១. ជួយសម្រួលដល់ការរំលាយអាហារ

រូបភាព https://brightside.me/

ពេលអង្គុយបត់ជើងរាបលើឥដ្ឋដូចជាអ្នកកំពុងធ្វើលំហាត់ Yoga ដែលគេហៅថា sukhasana ។ ឥរិយាបថបែបនោះជួយបង្កើនលំហូរឈាមទៅកាន់ក្រពះ ជួយដល់ការរំលាយអាហារបានស្រួល និងស្រូបយកវីតាមីនក៏ដូចជាសារធាតុចិញ្ចឹមកាន់តែប្រសើរ។

ឥរិយាបថអង្គុយដូចនោះពេលអ្នកឳនខ្លួនទៅមុខដើម្បីចាប់ម្ហូប អ្នកដូចជាកំពុងធ្វើចលនាសាច់ដុំពោះ ដូច្នេះការពារហើមពោះដោយសារខ្សល់។

២. ជួយសម្រកទម្ងន់

រូបភាព https://brightside.me/

ការអង្គុយរាបលើឥដ្ឋបរិភោគជួយអោយមុខងារសរសៃរប្រសាទដំណើរការប្រសើរ។ នៅពេលអ្នកទទួលទានប្រព័ន្ធរំលាយអាហារផលិតអរម៉ូនម្យ៉ាងហៅថា leptin បញ្ជូនព័ត៌មានទៅកាន់សរសៃរប្រសាទលេបអាហារថាអ្នកឆ្អែត ដូច្នេះ​អាច​កាត់បន្ថយញ៉ាំឆ្អែតពេក។

៣. រាងកាយបត់បែនបានល្អ

រូបភាព https://brightside.me/

អង្គុយលើកៅអីយូរពេកអាចបណ្តាលអោយឈឺខ្នងឬប៉ះពាល់ដល់ប្រព័ន្ធឆ្អឹងខ្នង។ ដូច្នេះហើយពេលអង្គុយរាបលើឥដ្ឋ​ ជង្គង់ និងត្រគាកអាចសម្រាក។ ឥរិយាបថឳនខ្លួនទៅមុខចាប់ម្ហូបជួយកាត់បន្ថយការបត់ខ្នង សម្រួល​ផ្នែក​ខ្នង និងស្មា។

៤. រួមចំណែកបង្កើនអាយុវែង

រូបភាព https://brightside.me/

ប្រសិនបើអ្នកអង្គុយរាបលើឥដ្ឋ ហើយក្រោកឈរបានយ៉ាងស្រួលដោយមិនត្រូវការជំនួយទំនងជាមានអាយុវែង។ ការ​អង្គុយ និងក្រោកឈរច្រើនដងក្នុងមួយថ្ងៃជាវិធីល្អបំផុតក្នុងការបង្កើនអាយុវែង។

៥. ជួយអោយឆ្អឹង និងសន្លាក់មានសុខភាពល្អ

នៅពេលអង្គុយលើកៅអីយូរពេកត្រគាករបស់អ្នកនឹងរឹង ប៉ុន្តែផ្ទុយទៅវិញប្រសិនបើអង្គុយរាបលើឥដ្ឋ ជួយបន្ធូរត្រគាក និងកជើង ហើយ​ឆ្អឹង​សន្លាក់​ក៏មានភាពធូរស្បើយដែរ។

រូបភាព https://brightside.me/

ឥរិយាបថអង្គុយច្រហោងឬលុតជង្គង់ជួយអោយសាច់ដុំធ្វើចលនាបានល្អ។ ឥរិយាបថអង្គុយសម្រួលដល់ចលនាសាច់​ដុំ។

៦. ជួយអោយអារម្មណ៍ស្ងប់

រូបភាព https://brightside.me/

ពេលអង្គុយរាបលើឥដ្ឋបរិភោគហាក់ដូចជាហាត់ Yoga ជួយឱ្យអារម្មណ៍ស្ងប់។ នៅពេលដែលអារម្មណ៍ស្ងប់ អ្នកអាចទទួល​ទាន​បាន​ច្រើន ប៉ុន្តែក៏ចៀសវាងការទទួលទានអាហារច្រើនហួសធ្វើអោយពិបាករំលាយអាហារផងដែរ។

តើអ្នកធ្លាប់ទទួលទានអាហារអង្គុយរាបលើឥដ្ឋបែបនេះដែរទេ?

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: